អាហារ ៥ ប្រភេទ អ្នកម្តាយគួរឈប់ញ៉ាំ ក្នុងអំឡុងពេលបំបៅដោះកូន
- 2019-09-09 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៥ ប្រភេទ អ្នកម្តាយគួរឈប់ញ៉ាំ ក្នុងអំឡុងពេលបំបៅដោះកូន
ក្នុងអំឡុងពេលបំបៅដោះកូន ជាពេលដ៏សំខាន់បំផុត ដែលអ្នកម្តាយត្រូវគិតគូរពីចំណីអាហារមុននឹងញ៉ាំចូលពោះ។ ដើម្បីធ្វើឲ្យកូន អាចទទួលបានជីវជាតិគ្រប់គ្រាន់ និងមិនគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគេ អ្នកម្ដាយគួរជៀសវាងអាហារមួយចំនួនដូចខាងក្រោមនេះ។
១. អាហារមានក្លិនឬរសជាតិឆួលមុតខ្លាំង
ក្នុងនោះរួមមាន ខ្ទឹមស ទុរេន អាហារផ្អាប់ (ផ្អក ប្រហុក ម៉ាំ របស់ត្រាំ... ) ត្រីដែលមានជាតិបារត (ត្រីសមុទ្រមួយចំនួន) ។ ដរាបណាអ្នកម្តាយញ៉ាំអាហារទាំងនេះចូលពោះ ធ្វើឲ្យទឹកដោះដែលបញ្ចេញមកក្រៅមានក្លិនមិនល្អ បណ្តាលឲ្យកូនមិនចង់បៅ។ ជាពិសេសចំណីអាហារមិនល្អ អាចបង្កផលប៉ះពាល់ដល់ការវិវត្តខួរក្បាល និងប្រព័ន្ធភាពស៊ាំរបស់កូន។
២. អាហារដែលមានប្រតិកម្ម
ទឹកដោះគោ ពោត ឬសណ្តែកសុទ្ធតែអាចបណ្តាលឲ្យមានប្រតិកម្មយ៉ាងងាយ ដូច្នេះហើយអ្នកម៉ាក់ គួរបញ្ឈប់ឲ្យហើយ ព្រោះវាក៏អាចធ្វើឲ្យកូនមានប្រតិកម្ម ពេលបៅដោះរបស់អ្នក។ ក្នុងអំឡុងពេល ៦ខែ ដំបូងនៃការចាប់កំណើតរបស់កូន អ្នកត្រូវតែប្រុងប្រយ័ត្នបំផុត។
៣. អាហារមានរសជាតិជូរ
ប្រព័ន្ធរំលាយអាហាររបស់ក្មេង គឺឆាប់ប្រតិកម្មខ្លាំងណាស់ចំពោះអាហារណាដែលមានជាតិជូរ។ អាហារមួយចំនួនដូចជា ទឹកក្រូចឆ្មារ ទឹកខ្មេះ ម្នាស់ ស្វាយ នឹងអាចប៉ះពាល់ដល់ក្រពះ និងធ្វើឲ្យកូនឈឺរាករូសជាដើម។
៤. ត្រី និងអាហារសមុទ្រដែលមានជាតិបារត
ជាតិបារតដែលមាននៅក្នុងត្រី ឬអាហារសមុទ្រមួយចំនួន ពិតជាប៉ះពាល់ដល់រាងកាយរបស់កូន។ សារធាតុមិនល្អទាំងនោះនឹងជ្រៀតចូលទៅក្នុងទឹកដោះ។ អ្នកម៉ាក់ត្រូវជ្រើសរើសត្រីនិងអាហារសមុទ្រណាដែលមានគុណភាពខ្ពស់ ទើបកូនមិនទទួលនូវសារធាតុពុលចូលក្នុងខ្លួន។
៥. ភេសជ្ជៈមានជាតិអាកុល
ទោះបីជាអ្នកបំបៅកូនដោយទឹកដោះឬទឹកដោះគោក៏ដោយ ដាច់ខាតត្រូវជៀសវាងគ្រឿងស្រវឹង ព្រោះវាអាចបំផ្លាញទាំងសុខភាពម្តាយនិងកូន។ ប្រសិនបើអ្នកផឹកភេសជ្ជៈដែលមានជាតិអាកុលក្នុងអំឡុងពេលបំបៅដោះកូន នោះកូនក៏ទទួលជាតិពុលដូចគ្នា។ វាថែមទាំងប៉ះពាល់ដល់កោសិកា និងការលូតលាស់នៃខួរក្បាលផងដែរ។
ក្រៅពីនេះ នៅមានអាហារមួយចំនួនទៀត ដែលអ្នកគួរជៀសវាង ដូចជាសារធាតុកាហ្វេអ៊ីន សូកូឡា អាហារហឹរជាដើម។ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងជ្រើសរើសអាហារណាដែលត្រឹមត្រូវ ណែនាំដោយអ្នកជំនាញ ដើម្បីជួយទ្រទ្រង់កូនឲ្យមានសុខភាពល្អរឹងមាំ មានប្រាជ្ញាឆ្លាតវាងវៃ៕
ចុចអានបន្ត៖ ប្រការគួរនិងមិនគួរធ្វើ សម្រាប់ស្រ្តីបំបៅទារកដោយទឹកដោះ