ចង់បានបបូរមាត់​ពណ៌​ផ្កាឈូកតាមធម្មជាតិ ដោយវិធីងាយៗ

  • 2019-09-11 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​បបូរ​មាត់​ពណ៌​ផ្កា​ឈូក ​អត់​មាន​អី​លំ​បាក​ទៀត​ទេ​សម្រាប់​នារី។ ​មិន​ចាំ​បាច់​ទៅ​ទិញ​ផលិត​ផល​ថ្លៃ​ៗ មក​លាប​លើ​បបូរ​មាត់​ឡើយ។ ​អ្នក​អាច​សាក​ល្បង​តាម​បែប​ធម្មជាតិ​ទាំង​នេះ ​ដើម្បី​បាន​បបូរ​មាត់​ពណ៌​ផ្កា​ឈូក​ស្រស់​ពី​ខាង​ក្នុង​តែ​ម្ដង។​

​១. ទឹក​ដោះ​គោ

​អា​ស៊ីត​ឡាក់​ទិច​នៅ​ក្នុង​ទឹក​ដោះ​គោ​មាន​ប្រសិទ្ធ​ភាព​ជួយ​ស្បែក​ឲ្យ​ភ្លឺ​ថ្លា និង​បបូរ​មាត់​ឡើង​ពណ៌​​ផ្កា​ឈូក​ស្រស់ ។

​២. ផ្លែ​ប័រ

​​​​ផ្លែឈើ​នេះ​ផ្ទុក​នូវ​ជីវជាតិ​សំខាន់​ជួយ​កោសិកា​លើ​បបូរ​មាត់​ឲ្យ​ស្រស់​ល្អ។ ជា​ពិសេស​ ​​Nutri ​​ក្នុង​ផ្លែ​ប័រ​ក៏​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ និង​ជំនួយ​​ដល់​បបូរ​មាត់​ថែម​ទៀត។ អ្នក​អាច​យក​ផ្លែ​ប័រ​ទុំ​មក​លាប​លើ​បបូរ​មាត់ ដោយ​ទុក​ចោល​ពី​១៥​ -​២០ ​នាទី ​ហើយ​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ​នោះ​នឹង​ជួយ​បបូរ​មាត់​ឡើង​ពណ៌​ស្រស់​ យ៉ាង​ទាក់​ទាញ។

៣. ក្រូច​ឆ្មា

ក្រូច​ឆ្មា​ផ្ទុក​អាស៊ីត​ម្យ៉ាង​ដែល​ជួយ​ជម្រុះ​កោសិកា​ងាប់​ៗ​នៅ​លើ​បបូរ​មាត់​យ៉ាង​មាន​ប្រសិទ្ធភាព។ ​អ្នក​អាច​យក​ទឹក​ឃ្មុំ ​ទឹក​ដោះ​គោ​ជូ និង​ទឹក​ក្រូច​ឆ្មា​លាយ​គ្នា​ឲ្យ​សព្វ​ហើយ​លាប​លើ​បបូរ​មាត់ ទុក​ចោល​១​ម៉ោង។ ​បន្ទាប់​មក ​លាង​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ​នឹង​ជួយ​ឲ្យ​បបូរ​មាត់​ទន់ ព្រម​ទាំង​ផ្កា​ឈូក​ព្រឿង​ៗ​​បែប​ធម្មជាតិ។

៤. ត្រសក់

បើ​អ្នក​ទៅ​​ផ្សា​ កុំ​ភ្លេច​ឆៀង​ចូល​ទិញ​ត្រសក់​មក​ផង ព្រោះ​​វា​មាន​មុខ​ងារ​អាច​លុប​បំបាត់​ស្នាម​ខ្មៅ​លើ​បបូរ​មាត់​បាន។ ញ៉ាំ​ត្រ​សក់​ឲ្យ​ច្រើន ​ក៏​ជួយ​បបូរ​មាត់​ស្រស់​ ​ភ្លឺ​រលោង​បាន​ដែរ។ ​​មួយ​វិញ​ទៀត អាច​យក​ត្រសក់​ទៅ​កិន​យក​ទឹក ​រួច​លាប​លើ​បបូរ​មាត់ នឹង​រក្សា​ឲ្យ​បបូរ​មាត់​មើល​ទៅ​ស្រស់​ថ្លា​និង​ទន់​រលោង។

៥. ប្រេង​ដូង

​​​​អាស៊ីត​ខ្លាញ់​ព្រម​ទាំង​លក្ខណៈ​ពិសេស​អាច​ប្រឆាំង​​អុក​ស៊ីត​កម្ម​បាន​ខ្ពស់​នៅ​​ក្នុង​ប្រេង​ដូង ពិត​ជា​មាន​ប្រសិទ្ធភាព​លើ​ផ្នែក​សម្រស់​ជា​ច្រើន។ ​​ក្នុង​នោះ​ក៏​ជួយ​ព្យាបាល​ព្រម​ទាំង​ថែ​បបូរ​មាត់​ឲ្យ​មើល​ទៅ​មាន​ជីវិត​ជី​វ៉ា។ ​រាល់​យប់​មុន​ចូល​គេង ​អ្នក​អាច​លាប​ប្រេង​ដូង​បន្តិច​លើ​បបូរ​មាត់ នោះ​នឹង​ជួយ​ឲ្យ​បបូរ​មាត់​ប្រែ​ជា​ពណ៌​ផ្កា​ឈូក​យ៉ាង​ឆាប់​រហ័ស។ ​

​លើស​ពី​នេះ អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ដែល​ផ្ទុក​វីតាមីន B ​ ដោយ​សារ​កង្វះ​វីតាមីន​ B ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បបូរ​មាត់​ខ្មៅ ដូច្នេះ​ដើម្បី​ថែ​បបូរ​មាត់​ឲ្យ​ស្រស់​ស្អាត​គួ​រ​តែ​ទទួល​ទាន​អាហារ​សម្បូរ​វីតាមីន ​ B ​​ឲ្យ​បាន​ច្រើន(រួម​ទាំង ​ B1, B2, B3, B5, B6, B9)​។ ​អាហារ​​ទាំង​នោះ​ដូច​ជា ​ផ្លែ​វ៉ាល់​ណាត់ ស្វាយ​ចន្ទី ​ផ្លែ​អាល់​ម៉ុន ​​​ផ្លែ​ប័រ ​​សណ្ដែក​ដី ផ្លែ​ទទឹម ​ល្ហុង​ជា​ដើម ដែល​ជួយ​ឲ្យ​បបូរ​មាត់​អ្នក​ពណ៌​ផ្កា​ឈូក​ពី​ខាង​ក្នុង​តែ​ម្ដង។

​ចុចអាន៖ ​​ អស់បារម្ភបញ្ហាជើងមិនស្អាត អត់ស្រឡូនទៀតទៅ បើបញ្ឈប់ទម្លាប់ទាំងនេះបាន

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម