អស់បារម្ភបញ្ហាជើងមិនស្អាត អត់ស្រឡូនទៀតទៅ បើបញ្ឈប់ទម្លាប់ទាំងនេះបាន
- 2019-09-10 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បារម្ភបញ្ហាជើងមិនស្អាត អត់ស្រឡូនទៀតទៅ បើបញ្ឈប់ទម្លាប់ទាំងនេះបាន
ជឿជាក់ថា គ្រប់នារីទាំងអស់តែងចង់បានជើងស្អាត ស្រឡូន ដែលនេះជាក្ដីប្រាថ្នា។ ប៉ុន្តែដោយសារតែមិនបានយកចិត្តទុកដាក់ ធ្វើឲ្យជើងឡើងធំ កំប៉ោងមិនស្អាត។ ជួនកាលថែមទាំងស្បែកនៅត្រង់បរិវេណកំភួនជើងឡើងកម រមាស់ កាន់តែគ្មានទំនុកចិត្តពេលចង់ស្លៀកខ្លី។ ខាងក្រោមនេះ អាចជាកំហុសដែលបណ្ដាលឲ្យជើងអ្នកមិនស្រឡូន ស្អាត ៖
១. ស្លៀកខ្លីនៅកន្លែងអាកាសធាតុត្រជាក់
អ្នកប្រហែលមិនចាប់អារម្មណ៍ទេថា សូម្បីអាកាសធាតុត្រជាក់ក៏អាចធ្វើឲ្យជើងរបស់អ្នកឡើងធាត់និងធំបានដែរ។ ម្ល៉ោះហើយ អ្នកមិនគួរស្លៀកសំពត់ខ្លី ឬខោខ្លីទុកឲ្យកំភួនជើងអ្នករងនូវអាកាសធាតុត្រជាក់ពេកទេ។ បើអ្នកមិនអាចចៀសវាងបាន អ្នកអាចយកក្រណាត់មកដណ្ដប់ពីលើដើម្បីកុំឲ្យសីតុណ្ហភាពត្រជាក់នោះជះមកខ្លាំងលើជើងរបស់អ្នក។
២. អង្គុយយូរពេក
រឿងនេះច្រើនជួបសម្រាប់នារីធ្វើការក្នុងការិយាល័យ ដោយសារត្រូវបំពេញការងារ អង្គុយមុខកុំព្យូទ័រ។ ការអង្គុយយូរលើសពី៣ម៉ោង ដោយមិនធ្វើចលនាជើងសោះ ធ្វើឲ្យឈាមរត់មិនស្រួល ជាមូលហេតុធ្វើជើងធំ មិនស្រឡូនល្អ។
៣. គងអន្ទាក់ខ្លាយូរពេក
បើអ្នកមានទម្លាប់ចូលចិត្តអង្គុយគងអន្ទាក់ខ្លា គួរតែប្រញាប់ផ្លាស់ប្ដូរចោលទៅ។ ដោយសារគងអន្ទាក់ខ្លាយូរពេក បណ្ដាលឲ្យឈាមរត់មិនស្រួល ហើយសរសៃវ៉ែនក៏ពិបាកដំណើរការ ព្រោះតែវាមិនបានទទួលសល្យកម្មគ្រប់គ្រាន់។ ដូច្នេះបើស្រលាញ់ជើងតូចស្រឡូន គួរតែឈប់អង្គុយគងអន្ទាក់ខ្លាទៀត។
៤. ញ៉ាំអាហារមានជាតិសូដ្យូមខ្ពស់
អាហារដូចជា មី ហឹរ នំកញ្ចប់ សុទ្ធតែសំបូរជាតិសូដ្យូម។ នៅពេលអ្នកញ៉ាំកាន់តែច្រើននឹងធ្វើឲ្យជើងឡើងប៉ោង ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រភេទនេះ។ បើអ្នកទិញប៉ះចំអាហារមានសារជាតិនេះដោយចៃដន្យហើយមិនអាចបោះបង់បាន ពេលញ៉ាំត្រូវផឹកទឹកឲ្យបានច្រើន ។
៥. អេះជើងមិនស្វាង
អេះជើងមិនបានធ្វើឲ្យជើងឡើងធំអីទេ តែវាអាចស្នាម ដំបៅបាន។ ដូចនេះ បើមិនចង់ឲ្យសាច់ជើងដូចផ្លូវទើបចាក់ក្រួសទេ គួរទុកក្រចកខ្លីៗបានហើយ កុំទុកវែងឬសារ៉េឲ្យស្រួចអី។
៦. មិនលាបឡេ
ដើម្បីឲ្យស្លៀកខ្លីមានទំនុកចិត្ត សុភាពនារីមិនតិចទេជ្រើសយកការកោរោមជើង។ ប៉ុន្តែបែរជាភ្លេចធ្វើរឿងម្យ៉ាង គឺលាបឡេក្រោយពីកោរោមទៅវិញ។ មួយវិញទៀត ក្រោយងូតទឹករួចក៏លាបឡេដែរ ដើម្បីផ្តល់សំណើមដល់ស្បែកកំភួនជើង កុំឲ្យស្ងួតប្រេះបែកស្រកា៕
ចុចអាន៖ ហួសចិត្ត! ឃើញម៉ូដខោស៊េរីថ្មីដូចមិនសមនឹងតម្លៃទាល់តែសោះ