ខំ​រត់​គេច​ពី​ភាព​ឯកា មើល​គ្រប់​ទិស​ក៏​នៅ​តែ​ឃើញ​តែ​ភាព​ឯកា

  • 2019-09-11 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ទាំង​អស់​គ្នា​ នាំ​គ្នា​មាន​ស្នេហា​អស់ ក៏​ដោយ​សារ​តែ​ខ្លាច​ឯកា​ពេក ក៏​ខំ​ប្រឹង​រត់​គេច​ពី​វា ​ចង់​ចេញ​ឆ្ងាយ​ពី​វា តែ​​ត្រលប់​ចុះ​ឡើង មើល​ទៅ​ណា​ក៏​មាន​តែ​ភាព​ឯកា។

ខ្ញុំ​ធ្លាប់​ឃើញ​នៅ​លើ​អ៊ីនធឺណិត អំ​ពី​វដ្ដ​ទាំង​៤​នៃ​មនោសញ្ចេតនា​មួយ រួម​មាន​៤​ដំណាក់​កាល៖ សមគ្នា-ស្រលាញ់-យល់-ត្រូវការ។ អ្នក​សរសេរ​អត្ថបទ​នេះ​ប្រាកដ​ជា​មានហេតុផល​ផ្ទាល់​ខ្លួន​ហើយ ទើប​រៀប​ដំណាក់​កាល​ទាំង​៤​នេះ តាម​លំដាប់​ខាង​លើ។ ខ្ញុំ​ចូល​ចិត្ត​នៅ​ពេល​គេ​រៀប ដំណាក់​ការ ត្រូវការ នៅ​ចុង​បញ្ចប់។ ព្រោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​យើង​ស្រលាញ់​នរ​ណា​ម្នាក់ ក៏​មក​ពី​ត្រូវ​ការ​វត្តមាន​របស់​គេ។

ខ្ញុំ​តែង​តែ​គិត​ខ្លួន​ឯង​ថា នៅ​ពេល​យើង​សម្រេច​ចិត្ត​ស្រលាញ់នរណា​ម្នាក់​នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់​មួយ មិន​មែន​ជា​អារម្មណ៍​ដែល គ្មាន​ហេតុផល​ច្បាស់​លាស់​នោះ​ឡើយ។ មាន​អារម្មណ៍​ជា​ច្រើន​ដែល​ស្រដៀង​នឹង​ស្នេហា ប៉ុន្តែ​ដើម្បី​ឈាន​ដល់​មនោសញ្ចេតនា​មួយ​ដែល​ហៅ​ថា​ស្នេហា គឺ​ត្រូវការ​ភាព​ប្រាកដប្រជា​ទាំង​សង​ខាង។ ដូច​នេះ ម្ចាស់​អត្ថបទ​មួយ​ខាង​លើ បាន​បញ្ចាក់​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​ អ្នក​ព្រម​​ទាំង​ភាគី​ម្ខាង​ទៀត មិន​ទាន់​ដើរ​ឆ្លង​កាត់​ជាមួយ​គ្នា​នូវ​ដំណាក់​កាល​ទាំង​៤​នោះ​ទេ កុំ​ទាន់​អាល​ហៅ​​ចំណង​មួយ​នេះ​ជា​ស្នេហា ព្រោះ​វា​គ្រាន់​តែ​ជាអារម្មណ៍​នឹកនា​ធម្មតា ដែល​មក​ពី​យើង​ឯកា​ខ្លាំង​ពេក ទើប​បន្លំ​ហៅ​ថា​ជា​ស្នេហា។

នៅ​សម័យ​នេះ នៅ​ពេល​ដែល​ក្រឡេក​ឃើញ​មនុស្ស​ជុំ​វិញ អ្នក​ណា​ក៏​មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ យើង​តែង ហៅ​ចំណង​មួយ​ដែល​មិន​ច្បាស់​លាស់​ថា​ជា​ស្នេហា ទាំង​ការ​ពិត​វា​មិន​មែន​ដូច្នេះ។ យើង​យល់​ពី​គេ តែ​យើង​ច្បាស់​អត់​ថា​គេ​យល់​ពី​យើង។ យើង​កំពុង​ស្វែង​រក​អ្វី​នៅ​កន្លែង​គេ? ប្រាកដ​អត់​ថា​យើង​នឹង​អាច​លើក​លែង​កំហុស​ឲ្យ​គេ​បាន។ តាម​ការ​ពិត​ គឺ​យើង​កំពុង​ស្រលាញ់​គេ ឬ​ក៏​ស្រលាញ់​ខ្លួន​ឯង?

ដោយ​សារ​តែ​ឃើញ​​គេ​ប្រញាប់​ស្រលាញ់​គ្នា យើង​ក៏​មាន​អារម្មណ៍​ថា​ខ្វះ​ខាត ហើយ​រត់​គេច​ពី​ភាព​ឯកា ដោយ​ចេះ​តែ​យក​មនុស្ស​ម្នាក់ ហើយ​ហៅ​គេ​ថា​ជា​ស្នេហា។ តែ​នៅ​ចុង​បញ្ចប់ នៅ​ពេល​ដែល​គេ​មិន​មែន ជា​បុគ្គល​ដែល​យើង​ស្វែង​រក ហើយ​ចាប់​ផ្ដើម​អស់​សង្ឃឹម​នឹង​គ្នា​​នោះ ភាព​ឯកា​មាន​តែ​លើស​ដើម ហើយ​ក្រឡេក​ទៅ​ណា​ក៏​មាន​តែ​ភាព​ឯកា​ទៅ​វិញ៕

​ចុចអាន៖ ​​ អារម្មណ៍ឈឺចាប់ដល់កំពូលរបស់អ្នក Single ពេលឯកោយូរមិនដឹងគូព្រេងនៅទីណា

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម