ហួសចិត្ត! ឃើញម៉ូដខោស៊េរីថ្មីដូចមិនសមនឹងតម្លៃទាល់តែសោះ
- 2019-09-06 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត! ឃើញម៉ូដខោស៊េរីថ្មីដូចមិនសមនឹងតម្លៃទាល់តែសោះ
ទទួលស្គាល់ថាម៉ូដខោរហែកពិតជាមានភាពទាក់ទាញនិងត្រូវចិត្តយុវវ័យខ្លាំងណាស់។ ប៉ុន្តែគ្រាន់តែឃើញម៉ូដថ្មីមួយនេះចេញមកភ្លាម គឺហួសចិត្តតែម្តង។
ម៉ូដខោរហែកចេញសាច់ស្ទើរទាំងស្រុង ត្រូវបានផលិតឡើងនៅក្នុងរដ្ឋ Los Angeles ដែលមានយីហោឈ្មោះថា Carmar Denim។
ឃើញប្រើក្រណាត់អស់តិចពិតមែន តែវាមានតម្លៃដល់ទៅ ១៦៨ ដុល្លារអាមេរិកឯណោះ។ ក្រៅពីពិបាកស្លៀកហើយ វាថែមទាំងតម្រូវឲ្យអ្នកបោកគក់ដោយដៃនិងប្រើទឹកត្រជាក់ទៀត។
មានមតិជាច្រើនមិនត្រឹមតែអស់សំណើចទៅលើម៉ូដខោក្តៅៗមួយនេះទេ ថែមយល់ថា ស្ទីលនេះពិតលើសខ្លាំង ហើយមិនសមយកលុយទៅខ្ជះខ្ជាយលើវាទាល់តែសោះ៕
ចុចអានបន្ត៖ ត្រូវម៉ាច់! ពេលភ្ជុំខ្ជិលដើរផ្សារ អាចដេកទិញខោអាវពីផ្ទះ បានទាំងស្អាតហើយបញ្ចុះតម្លៃកប់ទៀត