នារីម្នាក់ហួសចិត្តមិនដឹងគួរអស់សំណើច ឬយំ ពេលទិញភីហ្សាតាមអនឡាញ
- 2019-09-09 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់ហួសចិត្តមិនដឹងគួរអស់សំណើច ឬយំ ពេលទិញភីហ្សាតាមអនឡាញ
អាចនិយាយបានថា នៅក្នុងសម័យនេះ អ្វីៗគ្រប់យ៉ាងដែលដាក់លក់នៅលើអ៊ីនធឺណិតគឺពិបាកទុកចិត្តបានទាំងអស់។
អ្នកណាៗក៏ដឹងហើយថា នៅក្នុងយុគសម័យនេះ ការទិញខោអាវអនឡាញគឺជាហានិភ័យដ៏ធំមួយ ដែលមានភាគតិចប៉ុណ្ណោះ ដែលអាចទិញចំអ្វីដែលខ្លួនចង់បាន ដោយភាគច្រើនគឺខុសពីរូបភាពផ្សព្វផ្សាយទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែគ្មានពេលទំនេរដើម្បីដើរផ្សារនោះ មនុស្សជាច្រើននៅតែជ្រើសយកទិញអនឡាញ ទោះបីជាដឹងថាអាចមានគ្រោះថ្នាក់ក៏ដោយ។
យ៉ាងណាមិញ ក្រៅពីខោអាវ នៅពេលនេះសូម្បីតែម្ហូបអាហារដែលលក់អនឡាញក៏បោកប្រាស់ដូចគ្នា។ ជាក់ស្ដែង អំឡុងបុណ្យជាតិនៅប្រទេសវៀតណាមថ្មីៗនេះ អាស្រ័យហេតុនេះហើយ មានមនុស្សជាច្រើនសម្រុកចេញក្រៅដើរលេង ញ៉ាំអី។ ដោយសារតែមិនចង់បញ្ច្រៀតនឹងអ្នកដទៃនោះ នារីម្នាក់ឈ្មោះ T.T បានកម្ម៉ង់ទិញនំភីហ្សាពីហាងលក់អនឡាញមួយមកផ្ទះញ៉ាំ។ តាមនោះដែរ នំភីហ្សាគ្រឿងសមុទ្រត្រូវបានម្ចាស់ហាងផ្សព្វផ្សាយថាជានំដែលក់ដាច់បំផុតរបស់ហាងខ្លួន។
គួរឲ្យសោកស្ដាយ នៅពេលគិតលុយ ហើយយកនំមកបើកមើលក្នុងផ្ទះ ទើបនារីខាងភ្ញាក់ព្រើតនៅពេលដឹងថា topping របស់នំបានខ្ទាតទៅចំហៀងអស់ ហើយគ្មានដូចក្នុងរូបផ្សព្វផ្សាយសូម្បីតែបន្តិច។ នារីម្ចាស់អត្ថបទថា នាងធ្លាប់តែឃើញគេលក់ខោអាវបោកប្រាស់ តែដល់វេននាងប្រទះរឿងម្ហូបអ៊ីចឹងទៅ គឺនាងហួសចិត្តនិយាយមិនចេញតែម្ដង៕
ចុចអាន៖ ដាច់កុងត្រា ម្ចាស់ផ្ទះស្ទើរស្លាប់ ពេលគេសងផ្ទះវិញសំរាមគរដល់ក្បាល មានទាំងសពសត្វទៀត