ដាច់កុងត្រា ម្ចាស់ផ្ទះស្ទើរស្លាប់ ពេលគេសងផ្ទះវិញសំរាមគរដល់ក្បាល មានទាំងសពសត្វទៀត
- 2019-08-22 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាច់កុងត្រា ម្ចាស់ផ្ទះស្ទើរស្លាប់ ពេលគេសងផ្ទះវិញសំរាមគរដល់ក្បាល មានទាំងសពសត្វទៀត
ក្រោយពេលទទួលបានបន្ទប់របស់ខ្លួនវិញ លោកស្រីលីស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង ហើយបានទូរសព្ទទៅនារីជួលបន្ទប់របស់ខ្លួន តែនាងបានបិទទូរសព្ទបាត់ហើយ។
សម័យនេះទៅហើយ ម្ចាស់ផ្ទះជួលនៅពេលជួលផ្ទះឲ្យគេក៏មិនស្រណុកចិត្តចាំទទួលលុយប្រចាំខែដូចមុនឡើយ ដ្បិតអ្នកជួលអាចរត់ចោលផ្ទះទាំងយប់ បើមិនដូចនោះទេ ក្រោយពេលរើចេញ ផ្ទះក៏ទ្រុឌទ្រោមមិនធម្មតាដែរ។
ជាក់ស្ដែង លោកស្រីលី មកពីក្រុង Zhang Sha ប្រទេសចិន បានជួលផ្ទះឲ្យនារីវ័យម្ភៃប្លាយម្នាក់ ដោយអ្នកជួលបានសន្យាថាខ្លួនចេញពីផ្ទះពីព្រលឹមទល់ព្រលប់គឺមិននៅផ្ទះច្រើនឡើយ។ ដោយភាគីសងខាងបានព្រមព្រៀងគ្នាជួលផ្ទះក្នុងរយៈពេល១ឆ្នាំកន្លះ។
ថ្មីៗនេះ កុងត្រាបានដាច់ ហើយខាងអ្នកជួលក៏រើចេញ ដោយមិនបន្តជួលទៀត។ នៅពេលទៅទទួលផ្ទះខ្លួនវិញ លោកស្រីលី ស្ទើរនឹងសន្លប់ឈរនៅពេលឃើញផ្ទះដែលធ្លាប់តែស្អាតរបស់ខ្លួនប្រែទៅជាគំនរសំរាមយក្សទៅវិញ។ ដោយភាគច្រើនគឺជាអាហារស្រាប់ ធុំក្លិនស្អុយរលួយ មានដង្កូវវាលល្វើកៗ។ តែអ្វីដែលធ្វើឲ្យម្ចាស់ផ្ទះភ័យខ្លាចជាងគេនោះគឺ មានសពសត្វឆ្មាមួយទៀត។
ក្រោយពេលឃើញទិដ្ឋភាពបែបនេះ ម្ចាស់ផ្ទះបានទាក់ទងទៅអ្នកជួលតែនាងបានបិទទូរសព្ទបាត់ហើយ។ ដើម្បីសំអាតផ្ទះរបស់ខ្លួន លោកស្រីលីបានជួលអ្នកសំអាត១៦នាក់ និងឡានសំរាម២៤គ្រឿងទើបចាត់ការអស់គំនរសំរាមនេះ។ មិនត្រឹមតែទុកសំរាមគរដូចភ្នំទេ នារីជួលផ្ទះថែមទាំងនៅជំពាក់លុយទឹក លុយភ្លើងមិនទាន់បង់ទៀតផង។
និយាយពីភ្ញៀវពិសេសរបស់ខ្លួន លោកស្រីលីឆ្ងល់ថា ហេតុអ្វីក៏នាងអាចរស់នៅក្នុងសភាពបែបនេះបាន មិនពុលស្លាប់ទេឬ?
ចុចអាន៖ សាកចិត្តមិត្តប្រុសសួរថាមានសង្សារនៅ ត្រូវគេឆ្លើយវិញថា សង្សារស្លាប់២ខែហើយ