ចង់ដើរលេងថតទេសភាពស្អាតម៉ាកប់ម្នាក់ឯង កុំរំលងប្រទេសទាំង៥នេះ
- 2019-09-05 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដើរលេងថតទេសភាពស្អាតម៉ាកប់ម្នាក់ឯង កុំរំលងប្រទេសទាំង៥នេះ
ការធ្វើដំណើរម្នាក់ឯងនាពេលបច្ចុប្បន្នលែងជាបញ្ហាចោទទៀតហើយ។ ប្រសិនអ្នកចង់ដើរលេងក្រៅប្រទេសតែឯង អ្នកគួរត្រៀមរៀបចំវ៉ាលីស ថវិកា និងកក់សំបុត្រយន្តហោះទៅប្រទេសទាំង៥ នេះឲ្យហើយទៅ។ ប្រទេសខាងក្រោមនេះ ត្រូវបានចាត់ទុកថាមានសុវត្ថិភាពខ្ពស់ ដែលសុភាពនារីទាំងឡាយអាចដំណើរកម្សាន្តម្នាក់ឯងបាន ដោយមិនបារម្ភច្រើនឡើយ។
១. ប្រទេសស្វីស
ប្រទេសនេះពេញដោយទេសភាពស្រស់ស្អាត រួមទាំងហេដ្ឋារចនាសម្ព័ន្ធយ៉ាងទាក់ភ្នែក។ អ្នកដែលចូលចិត្តបរិយាកាសបែបស៊ីវីល័យ ដោយរុំព័ទ្ធពន្លឺចែងចាំង កុំភ្លេចទៅដើរលេងនៅប្រទេសស្វីស។ ម្យ៉ាងទៀត ទោះអ្នកជានារីក៏អាចដើរលេងម្នាក់ឯងបានដែរដោយមិនបារម្ភបញ្ហាគ្រោះថ្នាក់ឡើយ ដោយសារប្រទេសនេះស្ថិតក្នុងប្រទេសយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ប្រជាជន។
២. អៀរឡង់
រីករាយនឹងធម្មជាតិយ៉ាងត្រកាល អ្នកគួរធ្វើដំណើរមកប្រទេសអៀរឡង់ ដែលធ្វើឲ្យអ្នកមិនអាចបំភ្លេចបានឡើយ។ សម្រាប់នារីវ័យក្មេងចង់ដំណើរកម្សាន្តបែបផ្សងព្រេង អាចសាកល្បងមកប្រទេសនេះបាន ដើម្បីទទួលបានរសជាតិថ្មីប្លែកពីប្រទេសជឿនលឿនជាងនេះ។ ចំពោះសន្តិសុខនៅអៀរឡង់វិញ ចាត់ទុកថាប្រសើរព្រោះប្រទេសនេះមានរឹតបន្តឹងច្បាប់បានល្អ។
៣. ប្រទេសហ្វាំងឡង់
ប្រទេសនេះមិនត្រឹមល្បីខាងប្រព័ន្ធអប់រំល្អនោះទេ តែបើនិយាយពីទេសភាពវិញ ក៏ស្អាតមិនចាញ់ប្រទេសក្នុងតំបន់អឺរ៉ុបដែរ។ ប្រទេសដែលពោរពេញដោយរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ មិនថាប្រវត្តិសាស្ត្រនិងធម្មជាតិជុំវិញ រួមទាំងសុវត្ថិភាពជាចម្បងផងនោះ កាន់តែត្រូវម៉ាច់សម្រាប់សុភាពនារីចង់ដំណើរកម្សាន្ត។ រឿងដែលមិនគួររំលងពេលមកទីនេះ គឺកុំភ្លេចពូនភ្នំទឹកកក និងទស្សនាពន្លឺដ៏ស្រស់ស្អាតពីភាគខាងជើងនៃប្រទេសនេះ។
៤. ប្រទេសញូវហ្សឺឡេន
អ្នកដែលធ្លាប់មើលភាពយន្ត " The Hobbit and The Lord of the Rings ” ប្រាកដជាសុបិនចង់ទៅលេងប្រទេសនេះជាមិនខាន។ ប្រទេសនេះនៅក្បែរអូស្រ្តាលី ដែលសុទ្ធតែជាប្រទេសក្នុងក្ដីប្រាថ្នារបស់ទេសចរគ្រប់រូប។ ច្បាប់នៅប្រទេសញូវហ្សឺឡេនមានភាពតឹងតែង ដូច្នេះរាល់ឧក្រិដ្ឋកម្មត្រូវបានស្ថិតក្នុងកម្រិតទាបបំផុត។ ម្ល៉ោះហើយ ប្រទេសនេះបានក្លាយជាគោលដៅល្អមួយសម្រាប់អ្នកចង់ដើរលេងម្នាក់ឯង។
៥. ប្រទេសសឹង្ហបុរី
ទំហំដីតូចមែន ប៉ុន្តែភាពល្បីល្បាញខាងបរិស្ថានល្អ ធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ាននេះ មានលក្ខណៈពិសេសសម្រាប់ការធ្វើដំណើរ និងសក្ដិសមបំផុតចំពោះអ្នកចង់ធ្វើដំណើរបែប Solo។ ទាំងផ្សារទំនើប សេវាធ្វើដំណើរមានផាសុកភាព លឿនរហ័សទាន់ចិត្ត។ ក្រៅពីនេះ មានកន្លែងទាក់ទាញជាច្រើន ដែលធ្វើឲ្យមនុស្សជាច្រើនចង់ Check In នៅទីនេះ។ តំបន់ដែលល្បីជាងគេគឺសួនក្បាលតោកន្ទុយត្រី Garden by the Bay ព្រមទាំង Universal Studio ផងដែរ។ ម្យ៉ាងទៀតច្បាប់នៅទីនេះតឹងរឹង ដូច្នេះ សឹង្ហបុរីក៏ជាប្រទេសមួយដែលអាចឲ្យសុភាពនារីទាំងឡាយសាកល្បងដើរលេងម្នាក់ឯងបានយ៉ាងកក់ក្ដៅផងដែរ។
ចុចអាន៖ ៥ កន្លែងអាចទស្សនាធម្មជាតិយ៉ាងច្បាស់ នៅមិនឆ្ងាយប៉ុន្មានពីបាងកក