៥ កន្លែងអាចទស្សនាធម្មជាតិយ៉ាងច្បាស់ នៅមិនឆ្ងាយប៉ុន្មានពីបាងកក

  • 2019-08-27 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​អ្នក​កំពុង​ធុញ ​នឿយ​ណាយ ​គួរ​តែ​ចំណាយ​ពេល​ដើរ​លេង​ឲ្យ​សប្បាយ​ចិត្ត​ម្តង។ ខាង​ក្រោម​នេះ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​៥​កន្លែង​នៅ​ប្រទេស​ថៃ ​ដែល​ជួយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ឡើង​វិញ។

​១. Bang Krachao ​នៅ​ខេត្ត ​Samut Prakan

​សម្រាប់​អ្នក​ដែល​ចង់​​ស្វែង​រក​​តំបន់​ទេសចរណ៍​អាច​ដក​ដង្ហើម​បាន​ស្រួល ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ កុំ​ភ្លេច​​មក​លេង Bang Krachao ​ដែល​ជា​ទី​ស្ថាន​ធម្មជាតិ​នៅ​ចំ​កណ្ដាល​ទី​ក្រុង​។ ​ទី​នេះ​អ្នក​ខ្លះ​ហៅ​ថា សួត​នៃ​ទី​ក្រុង​បាង​កក ​ដោយសារ​ពោរ​ពេញ​ដោយ​ដើម​ឈើ​ច្រើន​ប្រភេទ។ ​​ក្រៅ​ពី​នេះ ​ក៏​អ្នក​អាច​ជិះ​កង់​លេង ​​ដើរ​​លេង​នៅ​ផ្សា​លើ​ទឹក ​ទស្សនា​ប្រាសាទ និង​សួន​ឧទ្យាន ព្រម​ទាំង​កម្សាន្ត​ភ្នែក​នៅ​សារមន្ទីរ​ជល់​ត្រី​ជា​ដើម។

២. ទឹក​ធ្លាក់ Pang Sida ​នៅ​ខេត្ត ​Srakaew

​​​​នេះ​ជា​តំបន់​ទេសចរណ៍​​គួរ​ឲ្យ​ទាក់​ទាញ​​ក្នុង​ខេត្ត ​Srakaew ​ដែល​​ជា​ពេល​លោក​អ្នក​ត្រូវ​យក​ភាព​អស់​កម្លាំង​​ចេញ​ពី​ខ្លួន។ ​​លើស​ពី​នេះ ​អ្នក​អាច​កម្សាន្ត​នៅ​សួន​ឧទ្យាន​ជាតិ ​Pang Sida ​ហើយ​មក​អង្គុយ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ រីក​រាយ​នឹង​ទេសភាព​បែប​ព្រៃ​ព្រឹក្សា​នៅ​ទី​នោះ​យ៉ាង​ត្រ​ជាក់​ចិត្ត។ ​

៣. សួន​ឧទ្យាន​ជាតិ ​ Khao Yai ​នៅ​ខេត្ត​ ​ Nakhon Ratchasiman​

​បើ​ជ្រុល​ជា​មក​ទី​នេះ​ហើយ ​អ្នក​គួរ​ចំណាយ​ពេល​គេង​​បោះ​តង់ ដើម្បី​ឲ្យ​ធម្មជាតិ​ជួយ​បណ្ដេញ​ភាព​ហត់​នឿយ​របស់​អ្នក​ចេញ​ពី​ក្នុង​ខ្លួន។ ​អ្នក​ដឹង​ទេ ​ទី​នេះ​​គេ​​ចាត់​ទុក​ជា​សួន​ធម្មជាតិ​ល្អ​បំ​ផុត​ក្នុង​ប្រទេស​ថៃ​ដែល​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ​។ ម្យ៉ាង​ទៀត ​អ្នក​​ប្រាកដ​ជា​ភ្លឹក​អារម្មណ៍​នឹង​ដើម​ឈើ​តូច​ធំ ​ងូត​ទឹក​ជ្រោះ ​ទស្សនា​ចម្ការ​ និង​ផ្កា​អ័រ​គី​ដេ ដោយ​មិន​ធុញ​ទ្រាន់។

​៤. ឧទ្យាន​ថ្ម ​ Khao Nhu ​នៅ ​ Ratchaburi

​ទៅ​ទស្សនា​ប្រភព​ថ្ម​ធំ​ៗ​​នៅ​ Khao Nhu ​ដែល​​ទី​នេះ​សព្វ​ថ្ងៃ​​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ពេញ​និយម​បំ​ផុត ។ ​អ្នក​អាច​ដើរ​លម្ហែ​មើល​​ទេសភាព​​ដោយ​ដើរ​លើ​ស្ពាន​យ៉ាង​វែង ​រួម​ទាំង​បឹង​និង​ភ្នំ​ធំ​ៗ។ ​​ចំពោះ​អ្នក​ចង់​បំបាត់​ការ​ធុញ​ថប់ ​ឧទ្យាន​នេះ​ស័ក្ដិសម​បំ​ផុត​សម្រាប់​អ្នក​។

​៥. ​រមណីយដ្ឋាន Bangpoo Recreation ​នៅ​ខេត្ត Samut Prakan​

ចុង​ក្រោយ​ ​គឺ​​​ទី​នេះ​អ្នក​អាច​ទស្សនា​សារាយ​សមុទ្រ​​អណ្ដែត​រាប់​ពាន់ ​ដែល​ជា​ចំណី​ចក្ខុ​យ៉ាង​ល្អ​បំ​ផុត។ អ្នក​អាច​រីក​រាយ​​នឹង​ការ​​ដើរ​លើ​ស្ពាន​ដែល​គេ​សាង​សង់​ ​ទុក​សម្រាប់​​ឲ្យ​ចំណី​ទៅ​​សត្វ​សមុទ្រ​បាន។ ​ពេល​ខ្លះ ​សត្វ​ស្លាប​​ជា​ច្រើន​មក​សំកាំង​​លើ​ឆ្នេរ​ខ្សាច់ ដែល​អ្នក​ក៏​អាច​ផ្ដល់​ចំណី​ឲ្យ​ពួក​វា​បាន​ដែរ។ ពេល​ល្ងាច​វិញ ​អ្នក​នឹង​រំភើប​ជាមួយ​ថ្ងៃ​រៀប​លិច ដែល​បរិយាកាស​ពិត​ជា​ល្អ​ក្រៃ​លែង។ ​ថត​រូប​ជាមួយ​បក្សី​ និង​ ​ ​រូប​មិត្ត​ភក្កិ​របស់​អ្នក​ឲ្យ​មើល​ទៅ​ឡូយ​ពេល​ផុស​លើ​បណ្ដាញ​សង្គម​៕​​

​ចុចអាន៖ ​​ ស្ពាន​បាត​ដៃ​មាស​របស់​វៀតណាម ស្រាប់​តែលេច​មួយ​ទៀត​ តែ​នៅ​ប្រទេស​ចិន

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម