បង្ហាញមុខពេលតែមួយ ចៀវៃត្រូវគេថាស្លៀកពាក់មិនឡូយដូច Yang Mi និង Angelababy ដាច់
- 2019-09-05 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខពេលតែមួយ ចៀវៃត្រូវគេថាស្លៀកពាក់មិនឡូយដូច Yang Mi និង Angelababy ដាច់
បង្ហាញមុខរួមគ្នាក្នុងពេលតែមួយនៅព្រលានយន្តហោះ តែតារាសម្ដែងជើងចាស់តៃវ៉ាន់ Ruby Lin ត្រូវបានគេវាយតម្លៃថា ស្លៀកពាក់ធម្មតាជ្រុល ដល់ថ្នាក់មិនសមរម្យបើធៀបនឹងតារាប្អូនស្រករក្រោយជួរមុខដូចជា Yang Mi និង Angelababy។
នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង បានទទួលវត្តមានរបស់តារាសម្ដែងល្បីឈ្មោះស្រីដល់ទៅ៣រូបដោយក្នុងនោះរួមមាន តារាសម្ដែងរលកមុខតៃវ៉ាន់ Ruby Lin ព្រមទាំងតារាសម្ដែងស្រីចិនជួរមុខ Yang Mi និង Angelababy។
នៅក្នុងកម្រងរូបគេផ្ដិតបាន ចៀ វៃសពាក់អាវពងជីងចក់ និងខោខ្លី គួបផ្សំនឹងមួកបិទមុខស្ទើរជិតទាំងអស់។ មនុស្សជាច្រើនក្រោយពេលឃើញស្ទីលរបស់អ្នកម្ដាយកូន១បានលាន់មាត់ថា ស្ទីលនេះមិនត្រឹមតែធ្វើឲ្យនាងមើលទៅចាស់នោះទេ គឺថែមទាំងហួសសម័យទៀតផង។ ទោះបីជាដឹងថា អង្គុយលើយន្តហោះ ស្រួលខ្លួនគឺជាជម្រើសទី១ តែគួរស្លៀកពាក់អ្វីឲ្យសមដែរ។
ផ្ទុយមកវិញ តារាសម្ដែងលំដាប់ A ២រូបទៀតដែលបានបង្ហាញខ្លួននៅព្រលានយន្តហោះនោះគឺ Yang Mi និង Angelababy។ Yang Mi បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលពាក់អាវវែង បាំងខោ បង្អួតជើងស្រឡូនវែង។ រីឯ Angelababy ស្លៀកខោអាវឈុត គួបផ្សំនឹងវ៉ែនតា និងមួកយ៉ាងកាលីប។ ស្ទីលរបស់នាងត្រូវបានគេសរសើរយ៉ាងខ្លាំង៕
ចុចអាន៖ Fan Bingbing ចេញមុខបដិសេធរឿងខ្លួនទើបតែបង្កើតកូនរួចកាលពីចុងខែមុន