Fan Bingbing ចេញមុខបដិសេធរឿងខ្លួនទើបតែបង្កើតកូនរួចកាលពីចុងខែមុន
- 2019-09-04 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing ចេញមុខបដិសេធរឿងខ្លួនទើបតែបង្កើតកូនរួចកាលពីចុងខែមុន
កំពូលតារាសម្ដែងស្រីចិន Fan Bingbing បានចេញមុខបកស្រាយភ្លាមៗ ក្រោយពេលមានពាក្យចចាមអារ៉ាមលើកឡើងជាប់ៗគ្នាថា នាងទើបតែសម្រាលកូនរួចនៅមន្ទីរពេទ្យមួយ។
ពិភពសិល្បៈចិនបានធ្លាយព័ត៌មានថា កាលពីយប់ថ្ងៃទី៣១ ខែសីហា តារាសម្ដែងស្រីលំដាប់ជួរមុខ Fan Bingbing ទើបតែសម្រាលកូនបានសម្រេចនៅមន្ទីរពេទ្យ ស្ថិតក្នុងទីក្រុង Nan Jing។ ទោះបីជាគ្មានរូបភាពរបស់ស្រីស្អាតវ័យ៣៨ឆ្នាំ នៅមន្ទីរពេទ្យក៏ដោយ តែមនុស្សជាច្រើនបានជឿព័ត៌មាននេះថាពិត ដ្បិតមានអ្នកជម្ងឺម្នាក់ដែលអះអាងថាខ្លួនស្នាក់នៅមន្ទីរពេទ្យនោះ បានឃើញរូបនាងផ្ទាល់។ បន្ទាប់មក មានមនុស្សម្នាក់ទៀតចេញមុខមកនិយាយថា ខ្លួនធ្វើការនៅមន្ទីរពេទ្យនោះ ហើយថាតារាសម្ដែងនេះពិតជាមានពោះធំហើយទៅសម្រាលកូនពិតមែន។
ទោះបីសុទ្ធតែជាព័ត៌មានមិនច្បាស់ការក៏ដោយ តែបានបង្ករការចាប់អារម្មណ៍ជាខ្លាំង។ ភ្លាមៗនោះ ម្ចាស់សមីខ្លួនផ្ទាល់បានចេញមុខបដិសេធទាំងស្រុង។ នៅលើបណ្ដាញសង្គម Weibo តួរឿង មហិច្ឆតាអ៊ូម៉ីនាង បានឲ្យដឹងថានេះគឺជាពាក្យមិនពិត ហើយបញ្ជាក់ថែមថា ៣ថ្ងៃមុន នាងនៅទៅញ៉ាំអីជាមួយមិត្តភ័ក្ដិធម្មតា ហេតុអ្វីក៏អាចសម្រាលកូនបាន។
បន្ថែមពីនេះ មន្ទីរពេទ្យសម្ភពនៅ Nan Jing ក៏បានចេញមុខនិយាយដែរថា ពួកគេទទួលបានទូរសព្ទច្រើនណាស់ អំពីរឿងនេះ តែការពិតតារាសម្ដែងរូបនេះមិនបានមកសម្រាលកូនអីនៅទីនេះទេ ព័ត៌មានសុទ្ធតែមិនពិតទាំងអស់ សូមអ្នកទាំងអស់គ្នាកុំទូរសព្ទមកទៀត៕
ចុចអាន៖ បង្ហើបអត្តសញ្ញាណក្មេងស្រីដែល Kris Wu ជូនមកផ្ទះទាំងកណ្ដាលយប់