៥យ៉ាង​ត្រូវ​​ជៀស​​ដាច់​​ខាត​​ បើ​មិន​ចង់​មាន​​​វិប្បដិសារី​​ក្នុង​ជីវិត

  • 2019-09-03 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​គ្រប់​រូប​បាន​ដឹង​ហើយ​ថា ពេល​វេលា​ដែល​​​​កន្លង​ផុត​ទៅ​មិន​អាច​​បក​ក្រោយ​វិញ​បាន​ទេ។ អ្វី​ដែល​​​អ្នក​សម្រេច​ចិត្ត​​នៅ​​ថ្ងៃ​នេះ អាច​ធ្វើ​​ឲ្យ​អ្នក​​មាន​ភាព​ស្តាយ​ក្រោយ​ទៅ​ថ្ងៃ​មុខ។ ហេតុ​នេះ​ហើយ ​បើ​​សិន​ជា​អ្នក​​មិន​​​ចង់​មាន​វិប្បដិសារី​ ​ត្រូវ​តែ​ជៀស​ឲ្យ​ឆ្ងាយ​​ពី​​​រឿង​​៥​យ៉ាង។

១. ​​សម្រេច​ចិត្ត​​ដោយ​ផ្អែក​​លើ​​​គំនិត​អ្នក​ដទៃ

​​​​​​កើត​មក​ជា​មនុស្ស ​អ្នក​មាន​សិទ្ធិ​​គ្រប់​គ្រង​​​ជីវិត​​​​ខ្លួន​ឯង​​​​ ដូច្នេះ​​ហើយ​​​ការ​​​ជ្រើស​រើស​ធ្វើ​រឿង​អ្វី​មួយ​ដែល​ខ្លួន​​ស្រលាញ់​ពេញ​​ចិត្ត ​​​វា​ជា​ការ​សម្រេច​​របស់​អ្នក​ផ្ទាល់។ សម្តី​អ្នក​ដទៃ គ្រាន់​តែ​​ជា​​​ផ្នត់​គំនិត​​​ផ្សេង​មួយ​ទៀត​ ​​ដែល​អ្នក​មិន​គួរ​យក​អារម្មណ៍​​ទៅ​ខ្វាយ​ខ្វល់​​​​ពេក​នោះ​ទេ។

២. គិត​តែ​ពី​​​រឿង​ការងារ​ គ្មាន​​ពេល​​​​ធ្វើ​អ្វី​ផ្សេង

​លុយ​ពិត​​​ជា​សំខាន់​ណាស់ ទើប​បាន​ជា​​មនុស្ស​ម្នាក់ៗ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ឥត​ស្រាកស្រាន្ត ​រហូត​​ពេល​ខ្លះ​ភ្លេច​​​គិត​ពី​គ្រួសារ​​ក៏​មាន​។ ទោះ​បី​ជា​​​រវល់​យ៉ាង​ណា​ក៏​ដោយ ​​​​​​ត្រូវ​ចេះ​​​​លៃលក​ពេល​​​​​វេលា សម្រាប់​​ខ្លួន​ឯង​​ និង​មនុស្ស​ជាទី​ស្រលាញ់ ដូច​ជា​ការ​​​​ដ​ធ្វើ​​​ដំណើរ​កម្សាន្ត ការ​ជួប​ជុំ​គ្នា​ជាដើម ដើម្បី​​បង្កើត​អនុស្សាវរីយ៍​ល្អៗ ព្រោះ​​​អ្នក​​​មិន​អាច​​ដឹង​​ទេ​​ថា ថ្ងៃ​ណា​មួយ​​​​អ្នក​នឹង​ខក​ខាន​​ឱកាស​ដ៏​កម្រ​មួយ​នេះ។

៣. មិន​​បាន​​​បង្ហាញ​អារម្មណ៍​​ពិត ឬ​បញ្ជាក់​​អ្វី​មួយ​ឲ្យ​​បាន​ច្បាស់​លាស់

​​​​ទោះ​បី​ជា​អ្នក​​ដឹង​ពី​របៀប​​​គ្រប់​​គ្រង​អារម្មណ៍​​​​បាន​ល្អ​​យ៉ាង​ណា ប៉ុន្តែ​​ត្រូវ​​ចេះ​និយាយ​​​បង្ហាញ​ពី​អ្វី​ដែល​​មាន​នៅ​ក្នុង​ចិត្ត ដោយ​មិន​លាក់​លៀម​នាំ​ឲ្យ​គ្រាំ​ទ្រូង​​នោះ​ទេ​។ ​ឧទាហរណ៍​ថា អ្នក​ស្រលាញ់​នរណា​ម្នាក់ ប៉ុន្តែ​​មិន​ហ៊ាន​ប្រាប់​​ឲ្យ​​គេ​បាន​ដឹង ​អ្នក​​​នឹង​អាច​ស្តាយ​ក្រោយ​ទៅ​ថ្ងៃ​​មុខ។ ត្រូវ​មាន​ភាព​ក្លាហាន ហ៊ាន​សាក​ល្បង ​​និង​ហ៊ាន​ទទួល​យក​​លទ្ធផល ប្រសើរ​ជាង​ការ​លាក់​ទុក​​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង។​​​​

៤.​ គ្មាន​ទំនាក់​ទំនង​ជាមួយ​មិត្តភ័ក្ដិ

នៅ​ក្នុង​ជីវិត​​​​តែង​តែ​មាន​​លាយ​ឡំ​រវាង​មិត្ត​ល្អ​និង​មិត្ត​​អាក្រក់​​។ ពិត​​ណាស់ ​​​​មិត្ត​អាក្រក់​ត្រូវ​​​​​ចម្រុះ​ចោល​ឲ្យ​អស់ កុំ​ទុក​នាំ​អំពល់​ក្នុង​ជីវិត ប៉ុន្តែ​មិត្ត​ល្អ​​ត្រូវ​​ព្យាយាម ថែរក្សា​ទំនាក់​ទំនង​​​​ឲ្យ​បាន​រឹង​មាំ ដើម្បី​​​ជីវិត​ពោរ​ពេញ​​​​​ដោយ​​ភាព​ស្រស់​បំព្រង ​ហ៊ុមព័ទ្ធ​​ដោយ​មនុស្ស​​ល្អៗ​ ចេះ​ជួយ​យក​អសារ​​និង​​ការ​លើក​ទឹក​ចិត្ត។ រាប់​អាន​​មិត្ត​ថ្មី តែ​កុំ​ភ្លេច​មិត្ត​ចាស់។

៥. ​បណ្តោយ​​​​ឲ្យ​ការ​ឈឺ​ចាប់ មក​​គ្រប់​ដណ្តប់​​​លើ​ជីវិត

​ជីវិត​​មាន​សប្បាយ​ ​ហើយ​​ក៏​មាន​ទុក្ខ​​មក​ជា​មួយ​គ្នា​​ គ្មាន​នរណា​ជៀស​ផុត​ឡើយ​។ មាន​មនុស្ស​​ជា​​ច្រើន ជាប់​គាំង​​​​​ជាមួយ​នឹង​ទុក្ខ ងើប​ទៅ​មុខ​លែង​​រួច ​ហើយ​ទុក្ខ​​ទាំង​នោះ​​នឹង​​រារាំង​អ្នក​ ​ពី​​ក្តីសុខ​ និង​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ជីវិត។ ត្រូវ​តាំង​ចិត្ត​​​ឲ្យ​មុះ​មុត​ ជម្នះ​​នូវ​​​​ការ​ឈឺ​ចាប់​​និង​​ឧបសគ្គ​ទាំង​ឡាយ ​​​​​ដើម្បី​កសាង​ខ្លួន​​ឲ្យ​រឹង​មាំ និង​គ្មាន​​វិប្បដិសារី​​​​​​ក្នុង​មួយ​ជាតិ​នេះ​ ៕

ចុចអានបន្ត៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម