ថែរក្សាអ្វីដែលអ្នកកំពុងមានផង កុំរង់ចាំដល់បាត់បង់ទើបស្ដាយក្រោយ
- 2018-08-17 07:54:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថែរក្សាអ្វីដែលអ្នកកំពុងមានផង កុំរង់ចាំដល់បាត់បង់ទើបស្ដាយក្រោយ
ពេលធ្លាក់ខ្លួនឈឺ ទើបដឹងថា សុខភាពសំខាន់បំផុត
ពេលអត់ការងារធ្វើ ទើបដឹងថា មានការងារធ្វើសំខាន់បំផុត
ពេលខូចចិត្ត ទើបដឹងថា ក្ដីសុខក្នុងចិត្តគឺសំខាន់បំផុត
ពេលបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ទើបដឹងថា ពេលមានគេគឺល្អបំផុត
ពេលខ្លួនចាស់ ទើបដឹងថា វ័យពេញកម្លាំងល្អយ៉ាងណា
ពេលឯកា ទើបដឹងថា ពេលមានមិត្ត ល្អកម្រិតណា
ពេលគេងមិនលក់ ទើបដឹងថា ដាក់ក្បាលដល់ខ្នើយហើយលក់ភ្លាមនោះល្អប៉ុណ្ណា
ពេលក្លាយត្រឹមជាការចងចាំ ទើបដឹងថា ពេលវេលានោះល្អប៉ុណ្ណា
សម្រាប់អ្នក “លុយ” តើរកបានប៉ុណ្ណាទើបហៅថា “ច្រើន”? រកបានប៉ុន្មានទើបហៅថា “តិច”? មិនថាលុយសំខាន់សម្រាប់អ្នកប៉ុណ្ណា ប៉ុន្តែអ្នកក៏មិនគួរបោះបង់អ្វីផ្សេងៗក្នុងជីវិតដោយសារតែលុយដែរ ជាពិសេសអ្វីដែលលុយមិនអាចទិញបាន ដូចដែលបានរៀបរាប់ខាងលើស្រាប់។
ពេលហូប ប៉ុន្តែក្រពះមិនធ្វើការ ទោះបីមានអាហារពេញតុ ក៏លេបមិនចូលដែរ។
ពេលឈឺធ្ងន់ ដល់ដំណាក់កាលចុងក្រោយ ទោះបីមានមាសប្រាក់ចាក់គរដូចភ្នំ ក៏មិនអាចទិញជីវិតមកបានដែរ។
ថែរក្សាថ្នាក់ថ្នម អ្វីដែលអ្នកកំពុងមានពេលនេះ ដូច្នេះដល់ពេលដែលត្រូវបាត់បង់ អ្នកនឹងមិនស្ដាយក្រោយ ៕
ចុចអាន៖