បើ​ជ្រុល​ជា​បែក​គ្នា​ហើយ សូម​កុំ​ចិត្ត​ទន់​នឹង​មនុស្ស​ចាស់

  • 2019-09-02 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​ជា​មនុស្ស​ស្រី ទោះ​​បី​ជា​​មក​មុន​ ឬ​មក​ក្រោយ​គឺ​សុទ្ធ​តែ​ពិបាក​ទាំង​អស់។ នៅ​ពេ​ល​ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​នឹង​ចាប់​ផ្ដើម​នឹង​អ្នក​ថ្មី​ហើយ សូម​កុំ​នៅ​អាលោះអាល័យ​អ្នក​ចាស់​ទៀត។

មិន​ដឹង​ថា​អ្នក​ធ្លាប់​ស្រលាញ់​គ្នា​ស្អិត​រមួត​ដល់​កម្រិត​ណា មាន​សុភមង្គល​ដល់​ឋាន​សួគ៌​ណា តែ​បើ​ថា​ប្ដេជ្ញា​ចិត្ត​បែក​គ្នា​ហើយ គឺ​ត្រូវ​តែ​ដាច់​ស្រេច។ កុំ​យក​លេស​ណា​មួយ មក​បាំង​ហើយ​នៅ​នឹក ឬ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ចាស់​ឲ្យ​សោះ។ ព្រោះ​សកម្មភាព​មួយ​នេះ​គឺ​ឃោឃៅ​សម្រាប់​អ្នក​ថ្មី និង​អាច​ធ្វើ​ឲ្យ​អ្នក​ចាស់​ពិបាក​ធ្វើ​ចិត្ត​ខ្លាំង​ណាស់។ ការ​ធ្វើ​បែប​នេះ គ្រាន់​តែ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​អាត្មានិយម និង​លោភលន់​តែ​ប៉ុណ្ណោះ។

តាម​ការ​ពិត​ទៅ នៅ​ពេល​ដែល​ដាក់​ចិត្ត​លើ​នារី​រូប​ណា​ម្នាក់​ហើយ មនុស្ស​ប្រុស​ភាគ​ច្រើន នឹង​ចំណាយ​កម្លាំង​ញើស​ឈាម​លើ​នារី​រូប​នោះ​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទោះ​បី​ជា​ដឹង​ថា​អ្នក​មិន​ស្រលាញ់​គេ​ច្រើន​ដូច​គេ​ស្រលាញ់​អ្នក​ក៏​ដោយ។ រី​​ឯ​សម្រាប់​មនុស្ស​ប្រុស​ដែល​បែក​គ្នា​នឹង​អ្នក​ហើយ ទោះ​បី​ជា​អ្នក​ល្អ​ជាង​មុន ក៏​គេ​មើល​ឃើញ​ទង្វើ​ទាំង​អស់​នោះ​ទៀត​ដែរ។ ដូច​នេះ​ហើយ បើ​អ្នក​នៅ​តែ​មិន​ច្បាស់​លាស់​នឹង​អារម្មណ៍​របស់​ខ្លួន​ទេ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ភាគី​ទាំង​៣​មើល​មុខ​គ្នា​មិន​ចំ​តែ​ប៉ុណ្ណោះ។

អ្នក​សាក​គិត​មើល សម្រាប់​អ្នក​ថ្មី បើ​គេ​ដឹង​ថា យើង​នៅ​អាល័យ​អ្នក​ចាស់ តើ​គេ​នឹង​ឈឺ​ប៉ុណ្ណា។ អ៊ី​ចឹង​បាន​ថា សូម​អ្នក​ទទួល​យក​អ្នក​ថ្មី តែ​ពេល​ដាច់​ផឹង​ពី​អ្នក​ចាស់​ប៉ុណ្ណោះ មិន​គួរ​ចាប់​ត្រី​ដៃ​២​ឡើយ ព្រោះ​អ្នក​អាច​ទន្យាយ​ក៏​បាត់ ត្រី​រ៉ស់​ក៏​រួច៕

​ចុចអាន៖ ​ សម័យ​នេះ​ ប្រើ​ចិត្ត​ស្មោះ​ក៏​មិន​ប្រាកដ​ប្ដូរ​បាន​ស្នេហ៍​ស្មោះ​របស់​គេ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម