មាន​រឿង​ ១២​យ៉ាង ដែល​អ្នក​ត្រូវ​ត្រៀម​ចិត្ត ពេល​ទើប​ចូល​ធ្វើ​ការ​ដំបូងៗ

  • 2019-08-30 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ធ្លាប់​ធ្វើការ​ហើយ អ្នក​ប្រាកដ​ជា​ដឹង​រឿង​ទាំងនេះ ប៉ុន្តែ​សម្រាប់​អ្នក​មិន​ទាន់​ចូល​ធ្វើការ​វិញ គួរ​តែ​ត្រៀម​ប្រឈម​នឹង​រឿង​ទាំង​នេះ​ឲ្យ​ហើយ​ទៅ។ វា​ជា​រឿង​ធម្មតា ហើយ​អ្នក​ក៏​មិន​បាច់​បារម្ភ​ច្រើន​ពេក​ដែរ។

១. ប្រើ​របស់​សល់​ពី​គេ

ធម្មតា​ទេ បើ​អ្នក​ចូល​ជំនួស​តំណែង​គេ មាន​ន័យ​ថា​អ្នក​ត្រូវ​ប្រើ​របស់​ដែល​សល់​ពី​គេ។ ដូច្នេះ វា​អាច​ពិបាក​ខ្លះ ហើយ​អ្នក​នឹង​ត្រូវ​ការ​សួរ​នាំ​គេ​ច្រើន​ ពី​របស់​ប្រើ​ប្រាស់​ទាំង​នោះ​។

២. អ្នក​ត្រូវ​ដើរ​ទស្សនកិច្ច​ក្នុង​ក្រុមហ៊ុន​

អ្នក​នឹង​ដូច​ជាភ្ញៀវ​ពិសេស​ម្នាក់ ដែល​ត្រូវ​បាន​តំណាង HR ណែនាំ​ឲ្យ​ស្គាល់​ពីគ្រប់​កន្លែង នៅ​ក្នុង​ក្រុមហ៊ុន​។

៣. អ្នក​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​បុគ្គលិក​ផ្សេង​ទៀត

អ្នក​នឹង​ត្រូវ​ទៅ​ជំរាប​សួរ ​បុគ្គលិក​គ្រប់​គ្នា នៅ​ក្នុង​ក្រុមហ៊ុន​។

៤.​ ត្រូវ​ធ្វើ​ការ ដែល​ខ្លួន​មិន​ទាន់​ចេះ

ថ្វី​ត្បិត​តែ​នៅ​ក្នុង​តារាង​ការងារ ធ្វើ​ឲ្យ​អ្នក​ជឿជាក់​ថា​ធ្វើ​បាន ប៉ុន្តែ​ពេល​ខ្លះ អ្នក​ក៏​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​អ្វី​ ដែល​អ្នក​មិន​ដែល​ធ្លាប់​ពី​មុន​មក​ដែរ​។

 

៥. អ្នក​ត្រូវ​សុំ​ការ​ណែនាំ​ពី​មិត្ត​រួម​ការងារ

ជួន​កាល​គេ​ក៏​ពេញ​ចិត្ត​ប្រាប់​អ្នក​ដោយ​មិន​ធុញ​ទ្រាន់ ប៉ុន្តែ​ពេល​ខ្លះ​ គេ​ក៏​ហត់​នឿយ​នឹង​ប្រាប់​អ្នក​ដែរ ដោយ​សារ​គេ​ក៏​មាន​ការងារ​ដែ​ល​គេ​ត្រូវ​ធ្វើ​បន្ត​ទៀត​។

 

៦. ត្រូ​វធ្វើ​អ្វី​ដែល​គេ​ប្រាប់

អ្នក​ត្រូវ​បង្ហាញ​សមត្ថភាព នៅ​ក្នុង​អំឡុង​ពេល​នេះ ដើម្បី​បញ្ជាក់​ឲ្យ​គេ​ដឹង​ថា អ្នក​នឹង​មិន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អស់​សង្ឃឹម ក្នុង​ការ​សម្រេច​ជ្រើស​រើស​អ្នក​នោះ​ទេ​។

  ៧. ត្រូវ​កត់​ចំនាំ

  ដំបូង​ៗ គឺ​ថា​គេ​និយាយ​អី​មក​ អ្នក​ក៏​ត្រូវ​តែ​កត់​ចំនាំ​ដែរ ព្រោះ​ថា​អ្នក​នឹង​មាន​ការ​ក្រែងចិត្ត មិន​ហ៊ាន​ទៅ​សួរ​គេ​រហូត​នោះ​ទេ​។

៨. បង្កើត​កំហុស​ដោយ​អចេតនា

ដោយ​សារ​តែ​ថ្មី​ថ្មោង ដូច្នេះ​ អ្នក​ក៏​មិន​ទាន់​ជ្រួល​ជ្រាប​ទាំង​ស្រុង ពី​វិធី របស់​ក្រុមហ៊ុន​នោះ​ដែរ​។ ដូច​នេះ អ្នក​អាច​ធ្វើ​ខុស​ដោយ​អចេតនា​គ្រប់​ពេល រហូត​ពេល​ខ្លះ មាន​អ្នក​សើច​ចំអក​ឲ្យ​អ្នក​ទៀត។ ប៉ុន្តែ កុំ​ទៅ​ខ្វល់ ចាត់​ទុក​វា​ជា​មេរៀន​ទៅ​ចុះ​។

  ៩. ខ្វះ​របស់​ប្រើ​ប្រាស់

អ្នក​នៅ​មិន​ទាន់​មាន​អ្វី​គ្រប់​យ៉ាង​ប្រើ​នោះ​ទេ។ ពេល​ខ្លះ អ្នក​ត្រូវ​ខ្ចី​គេ​ភ្លាម​ៗ ឬ ក៏​ត្រូវ​ទ្រាំ​ចាំ​ទិញ​​របស់​ថ្មី​សិន​។ អ្នក​ក៏​ចាប់​ផ្តើម​អន់​ចិត្ត នៅ​ពេល​ដែល​គេ​មាន​អ្វី​ប្រើ​គ្រប់​គ្រាន់​ជាង​អ្នក។

  **១០. ត្រូវ​ប្រមូល​របស់​ចាស់ៗ​ចោល

បើ​អ្នក​ទៅ​អង្គុយ​កន្លែង​ចាស់​របស់​គេ នោះ​អ្នក​នឹង​ឃើញ​របស់​ប្លែក​ៗ​ជាច្រើន ដែល​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ចំណាយ​ពេល​ខ្លះ ដើម្បី​រៀបចំ​ ឬ​ ប្រមូល​ចោល​។

១១. ត្រូវ​ចាំ​ដល់​ម៉ោង​សម្រាក

ដោយ​សារតែ​មិន​ទាន់​ទម្លាប់​បាន​ភ្លាមៗ ដូច្នេះ អ្នក​ត្រូវ​អង្គុយ​ចាំ​ដល់​ម៉ោង​សម្រាក នឹង​អាល​បាន​គេច​ចេញ​ពី​ការងារ​នោះ​។

១២. ត្រូវលាក់ចរឹតពិត

ដោយ​សារតែ​មិន​ទាន់​ស្គាល់គេឯងច្បាស់ ដូច្នេះ អ្នក​ត្រូវ​ទ្រាំលាក់​ចរឹតពិតសិន ដើម្បីកុំឲ្យគេជ្រីងអ្នក៕

ចុចអាន៖ គន្លឹះ​ ៥ យ៉ាង ស្រី​ៗ​អាច​អភិវឌ្ឍខ្លួន​ឲ្យ​ពូកែ​នៅ​កន្លែង​ការងារ​

 

ប្រភព៖ sarcasm ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម