ក្បាច់​​ហាត់​ប្រាណ​​​​ចំណាយ​ពេល​​តិច ធ្វើឲ្យ​គូទ​​ងរ​​ស្អាតស្លៀក​ពាក់អ្វី​ក៏​សម

  • 2019-08-30 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គូទ​​ងរ​​ស្អាត​​ជា​​​ក្តី​​​​ស្រមៃ​​របស់​នារី​​ៗ​​នា​ពេល​បច្ចុប្បន្ន​ ​វា​មាន​ភាព​​​ទាក់​ទាញ​ ស័ក្តិសម​មិន​ថា​ពេល​​ស្លៀក​​​ខោ​​សំពត់​​ឬ​​រ៉ូប​នោះ​ទេ។ ​​​ចង់​សម្រេច​​ក្តី​​ប្រាថ្នា​មួយ​នេះ​ ​ក៏​មិន​ពិបាក​​អី​​ខ្លាំង​ណាស់​ណា​ដែរ អ្នក​​​អាច​សាក​ល្បង​​នូវ​​ក្បាច់​​ហាត់​​ប្រាណ​​ងាយ​ៗ ព្យាយាម​អនុវត្ត​​​ម្តង​បន្តិចៗ​រហូត​ទទួល​​បាន​លទ្ធផល។

**​លំហាត់​ប្រាណ​ទី​១ (Lunge Exercises )

  • ក្បាច់​​នេះ​អាច​ជួយ​​ពង្រឹង​​​​សាច់​​ដុំ​​នៅ​​ផ្នែក​​ខាង​ក្រោយ​​នៃ​​គូទ សរសៃពួរ កំភួន​ជើង ជា​ពិសេស​​​​ផ្នែក​​ខាង​​ក្រោម​នៃ​រាង​កាយ​ទាំង​មូល​តែ​ម្តង។​​​

  • ធ្វើ​បែប​នេះ​​​​ឲ្យ​​បាន​​១៥​​ដង សម្រាប់​ជើង​ម្ខាង។

**លំហាត់​ប្រាណ​ទី​២ (Donkey Kicks Exercises )

  • ​​ក្បាច់​​នេះ​​​​មិន​ត្រឹម​តែ​អាច​ជួយ​​​ឲ្យ​គូទ​​ងរ​​​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​អាច​​​ជួយ​​បន្តឹង​​ការពារ​មិន​​ឲ្យ​​គូទ​​យារ​ធ្លាក់​​​ផង​ដែរ។

  • ធ្វើ​បែប​នេះ​​​​ឲ្យ​​បាន​​១៥​​ដង​សម្រាប់​ជើង​​​​ឆ្វេង ហើយ​​​ផ្លាស់​ប្តូរ​ទៅ​ជើង​​ស្តាំ​ឲ្យ​បាន​​​​១៥​​ដង​​​ដូច​គ្នា។

**លំហាត់​ប្រាណ​ទី៣ (Fire Hydrant Exercises)

  • ក្បាច់​​នេះ​អាច​ជួយ​​​​​​​ដល់​​សាច់​​ដុំ​​​​គូទ​និង​​ត្រគាក​ ឲ្យ​​​លេច​ចេញ​រូប​រាង​ស្អាត​​​ទាក់​ទាញ។​

  • ធ្វើ​បែប​នេះ​​​​ឲ្យ​​បាន​​១៥​​ដង​សម្រាប់​ជើង​​​​ឆ្វេង ហើយ​​​ផ្លាស់​ប្តូរ​ទៅ​ជើង​​ស្តាំ​ឲ្យ​បាន​​​​១៥​​ដង​​​ដូច​គ្នា។

**លំហាត់​ប្រាណ​ទី៤ (Squat Exercises)

  • ក្បាច់​​នេះ​អាច​ជួយ​​ឲ្យ​រាង​​កាយ​ទាំង​មូល​មាន​លំនឹង​ ពង្រឹង​សាច់​​ដុំ​ ដុត​​បំផ្លាញ​ជាតិ​​ខ្លាញ់​នៅ​​បរិវេណ​ក្បាល​ពោះ ជើង​​និង​​គូទ។

  • ​ត្រូវ​​ហើប​​ម្រាម​ជើង​ទាំង​​សង​​ខាង​បែប​នេះ​​ចុះ​ឡើងៗ​ឲ្យ​បាន​ពី​​​​​៤-៦​​ដង​​​ មុន​នឹង​​​​​ងើប​​ឈរ​​ត្រង់​​ខ្លួន​ បន្ទាប់​មក​​​​​​​ធ្វើ​បែប​នេះ​​ដដែល​ម្តង​ទៀត​ឲ្យ​បាន​​១៥​​ដង។

**លំហាត់​ប្រាណ​ទី៥​ (Weighted Bridge Exercises)

  • ក្បាច់​​នេះ​អាច​ជួយ​​​​តម្រង់​​ដង​​​ខ្លួន ដុត​​បំផ្លាញ​ជាតិ​​ខ្លាញ់​​​​នៅ​​​ក្បាល​ពោះ​​និង​​គូទ។

  • ធ្វើ​បែប​នេះ​​​​ចុះ​ឡើង​ឲ្យ​​បាន​​១៥​ដង ហើយ​​រាល់​ពេល​ទម្លាក់​​ខ្នង​​ចុះ​មក​​វិញ​ ​ត្រូវ​ឈប់​​២​វិនាទី​សិន សឹម​​ងើប​​ខ្លួន​​​ធ្វើ​​​​​ត​​ទៅ​ទៀត។

**​​កាល​​​​​វិភាគ​​​​ហាត់​ប្រាណ​​ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​​​រយៈ​ពេល​​​​បួន​​សប្ដាហ៍

សប្ដាហ៍​ទី​១៖ ហាត់​​​៣​​​ថ្ងៃ ធ្វើ​​​​​​ឲ្យ​បាន​១៥​​ដង​​ ​សម្រាប់​​ក្បាច់​និមួយៗ​

សប្ដាហ៍​ទី​២៖ ហាត់​​​​៤ថ្ងៃ ធ្វើ​​​​​​ឲ្យ​បាន​១៥​​ដង​​ ​សម្រាប់​​ក្បាច់​និមួយៗ

សប្ដាហ៍​ទី​៣៖ ហាត់​​​​៤ថ្ងៃ ធ្វើ​​​​​​ឲ្យ​បាន​​២០​ដង​​ ​សម្រាប់​​ក្បាច់​និមួយៗ​

សប្ដាហ៍​ទី​៤៖ ហាត់​​​​៥ថ្ងៃ ធ្វើ​​​​​​ឲ្យ​បាន​២០ដង​​ ​សម្រាប់​​ក្បាច់​និមួយៗ៕

ចុចអានបន្ត៖

​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម