គុណ​ប្រយោជន៍ ៤ យ៉ាង​ក្នុង​ការ​បរិភោគ​សា​ឡា​ដ​ពេល​​ល្ងាច ជួយរក្សាទម្ងន់អ្នកឲ្យថេរ

  • 2019-08-29 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​តម​អាហារ​ សា​ឡា​ដ​ជា​ជម្រើស​ដ៏​ល្អ​មួយ​របស់​អ្នក​។ តែ​ពេល​ខ្លះ​ទៀត ដោយ​សារ​អ្នក​មិន​មាន​របប​អាហារ​បាន​ត្រឹម​ត្រូវ ទោះ​អ្នក​ញ៉ាំ​តែ​បន្លែ​ឬ​ផ្លែ​ឈើ​អ្វី​ក៏​ដោយ ទម្ងន់​អ្នក​នៅ​តែ​ប្រែ​ប្រួល​រហូត។ ប៉ុន្មាន​ចំណុច​នេះ ជា​អា​ថ​កំបាំង​របស់​សា​ឡា​ដ សម្រាប់ការតមអាហារពេលល្ងាច តែចង់រក្សារាងដដែល ព្រោះវា​ជួយរក្សាតុល្យភាពទម្ងន់អ្នក ជាងនេះទៅទៀត​ធ្វើ​ឲ្យ​អ្នក​មាន​សុខ​ភាព​ល្អ​ថែម​ទៀត​ផង ៖​

១ ងាយ​ស្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

សម្រាប់​ការ​ញ៉ាំ​សា​ឡា​ដ ដែល​មាន​លាយ​បន្លែ ផ្លែ​ឈើ​ និង​ជាតិ​ខ្លាញ់ នៅរាល់ពេលល្ងាច អាចជួយរក្សាគីឡូអ្នកឲ្យមានស្ថេរភាព ព្រោះប្រព័ន្ធរំលាយអាហារងាយរំលាយ​អាហារ​ទាំង​នោះ​ណាស់។

២ សា​ឡាដ​មាន​ផ្ទុក​ជាតិ​ស្ករ​ជួយសចិញ្ចិមរាងកាយ​

​​កុំ​ភ័យខ្លាចថា ការ​ញ៉ាំ​តែ​សា​ឡា​ដ​ធ្វើ​ឲ្យ​អ្នក​មានការប្រែប្រួលគីឡូ​ វា​មិន​ធ្វើ​ឲ្យ​ធាត់ទេ ព្រោះវា​មាន​ផ្ទុក​ជាតិ​ស្ករ​មានប្រយោជន័ដល់រាងកាយ និង ដំណើរការចរន្តឈាម។

៣ ដាក់​គ្រឿង​បន្លែ​សាច់​ជាមួយ​សា​ឡាដ

​ការ​ញ៉ាំ​សា​ឡាដ​ដោយ​ដាក់​សាច់​ជ្រូក ​ជាមួយ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ដុះ​ពន្លក​មក​ខ្លះ វា​ពិត​ជា​ល្អ​សម្រាប់​សុខភាព​និង​រក្សា​តុល្យភាព​ទម្ងន់​អ្នក​ទៀត ព្រោះវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយ។

៤ ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​អុក​ស៊ី​ត​កម្ម​របស់​រាង​កាយ​ថយ​ចុះ

ញ៉ាំ​អាហារ​ដែល​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ញ៉ាំ​ច្រើន​ពេក នោះ​រាងកាយ​នឹង​ប្រមូល​កម្លាំង​យក​អាហារ​ទាំងនោះ​ផ្ទុក​ក្នុងក្រពះ ធ្វើឲ្យ​រាង​កាយ​កើន​កម្ដៅ ពេល​នោះ​ប្រព័ន្ធ​អុកស៊ីតកម្ម​នឹង​ថយ​ចុះ អីច៊ឹង​ហើយ វា​គ្មាន​អ្វី​ដែល​ធ្វើឲ្យអ្នកឡើងទម្ងន់ឡើយ។​

ចុចអានបន្ត៖ទោះញ៉ាំច្រើនយ៉ាងណាក៏រាងនៅស្អាតដែរ ឲ្យតែដឹង ៣ តិចនិកនេះ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម