ទោះញ៉ាំច្រើនយ៉ាងណាក៏រាងនៅស្អាតដែរ ឲ្យតែដឹង ៣ តិចនិកនេះ
- 2019-08-28 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះញ៉ាំច្រើនយ៉ាងណាក៏រាងនៅស្អាតដែរ ឲ្យតែដឹង ៣ តិចនិកនេះ
បាយជាអាហារដែលចាំបាច់បំផុតសម្រាប់រាងកាយ។ ស្រីៗដែលតមអាហារដើម្បីសម្រករាងភាគច្រើនតែងតែអត់ញ៉ាំបាយ ព្រោះតែជឿថាពេលញ៉ាំបាយកាន់តែច្រើន នោះគីឡូកាន់តែធ្ងន់ដូចគ្នា។ តាមពិតទៅការញ៉ាំនៅអំឡុងពេលសម្រកគីឡូ អាចធ្វើទៅបានដោយគ្រាន់តែដឹងពីរបៀបញ៉ាំឲ្យត្រឹមត្រូវប៉ុណ្ណោះ។ យ៉ាងណាមិញ ថ្ងៃនេះ កញ្ញា មានការណែនាំខ្លះៗមកចែកជូនមិត្តៗនារីក្នុងការញ៉ាំអាហារអំឡុងពេលសម្រកទម្ងន់ ហើយទោះបីញ៉ាំច្រើនប៉ុណ្ណាក៏មិនខ្លាចឡើងគីឡូដែរ។
១. ញ៉ាំបាយអង្ករសម្រូប
អង្ករដែលលក់នៅផ្សារមានពីរគឺអង្ករធម្មតា និង សម្រូប។ បាយដែលដាំដោយអង្ករសម្រូបនឹងជួយធ្វើឲ្យអ្នកឆ្អែតបានយូរ។ ដោយសារតែក្រពះអាចរំលាយបានយឺតៗ ហើយក៏មានប្រយោជន៍ច្រើនជាងអង្ករសធម្មតាដែរ អ្នកដែលសម្រកទម្ងន់ញ៉ាំតែបន្តិចនឹងធ្វើឲ្យឆ្អែតបានយូរ។ លើសពីនេះវាក៏ជួយកាត់បន្ថយចំណង់អាហាររបស់យើងដែរ។
២. ញ៉ាំក្នុងបរិមាណមួយដែលសមស្រប
ការញ៉ាំបាយមិនមែនសុទ្ធតែធ្វើឲ្យយើងធាត់ទាំងអស់នោះទេ។ បើសិនជាយើងជាមនុស្សដែលញ៉ាំក្នុងបរិមាណមួយដែលសមរម្យ ដូច្នេះហើយ បើសិនជាចាំបាច់ត្រូវញ៉ាំ គួរតែញ៉ាំក្នុងចំនូនមួយត្រឹមត្រូវ មានន័យថាញ៉ាំម៉ាឆ្អែត តែមិនច្រើនឡើងហល់ ដល់ថ្នាក់ក្រពះទទួលយកលែងបានទេ។ ពេលញ៉ាំហើយត្រូវដើទៅមកបន្តិច ឬក៏ធ្វើអ្វីក៏បានឲ្យរាងកាយមានចលនា ដើម្បីឲ្យដំណើរការនៃការរំលាយអាហារធ្វើការបានល្អ វិធីនេះអាចជួយយើងបានយ៉ាងមានប្រសិទ្ធភាព នឹងជួយឲ្យយើងញ៉ាំច្រើនដោយមិនចាំបាច់ឡើងគីឡូ។
៣. កុំញ៉ាំបាយពេលល្ងាច និងមុនពេលចូលគេងដាច់ខាត
វិធីសម្រកគីឡូដ៏ត្រឹមត្រូវបំផុតនោះគឹការញ៉ាំអាហារពេលព្រឹក និងពេលថ្ងៃត្រង់ដូចធម្មតា។ តែអាហារពេលល្ងាចគួរតែជៀសវាងទើបល្អ ជាពិសេសមុនពេលចូលគេងហ្នឹងហ្មង។ ដោយសារវាជាពេលដែលរាងកាយត្រូវការពេលសម្រាក ពេលដែលយើងញ៉ាំកាន់តែច្រើន នោះអាហារដែលញ៉ាំចូលទៅត្រូវស្តុកក្នុងខ្លួន ដោយមិនបានរំលាយទេ ហើយនេះក៏ជាហេតុនាំឲ្យស្រីៗយើងឡើងគីឡូស្រើតៗប្រាកដណាស់។ យកល្អនៅពេលល្ងាចយើងគួរតែញ៉ាំជាផ្លែឈើ ឬធ្វើសាឡាដញ៉ាំវិញ ហើយបើបានហាត់ប្រាណតិចៗទៀតកាន់តែល្អ៕
ចុចអាន៖ ធ្វើរឿង ៥ យ៉ាងនេះជួយអ្នកកុំឲ្យពូកែឃ្លានពេលយប់