មិន​​បាច់​គិត​ច្រើន បើ​មាន​សញ្ញា​ទាំង​នេះ មនោសញ្ចេតនា​របស់​អ្នក​ឈាន​ដល់​ចំណុចបញ្ចប់​ហើយ

  • 2019-08-29 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មាន​អ្នក​ធ្លាប់​សួរ​​ខ្លួន​ឯង​ទេ​ថា ចំណង​មនោសញ្ចេតនា​របស់​ខ្លួន​ដែល​កំពុង​មាន​នេះ ពិត​ជា​ត្រូវ​នឹង​ខ្លួន​ដែរ​ឬ​អត់ ឬ​ក៏​យើង​ដើរ​ផ្លូវ​ខុស​ហើយ? អ្វី​ដែល​មាន​ចាប​ផ្ដើម គឺ​តែង​មាន​បញ្ចប់ គ្រាន់​តែ​យូរ​និង​ឆាប់​ប៉ុណ្ណោះ​ ហើយ​មុន​ពេល​បញ្ចប់​គឺ​តែង​ផ្ដល់សញ្ញា​ជា​និច្ច។ បើ​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២​ចាប់​ផ្ដើម​មាន​សញ្ញា​ទាំង​នេះ គឺ​កំពុង​តែ​តម្រង់​ទៅ​ផ្លូវ​ទាល់​ហើយ។

១. អ្នក​ឈប់​និយាយ​ពាក្យ​ថា​អរគុណ

វេជ្ជបណ្ឌិត Mark Brown នៃ​សកលវិទ្យល័យ Oxford បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​មនុស្ស​កំពុង​ស្រលាញ់​គ្នា ទោះ​សកម្មភាព​តូច​ប៉ុណ្ណា​ក៏​នឹង​និយាយ​ពាក្យ​អរគុណ​ទៅ​គ្នា​ដែរ។ នៅ​ពេល​កម្រិត​នៃ​ការ​ពាក្យ​នេះ​កាន់​តែ​ធ្លាក់​ចុះ មាន​ន័យ​ថា ស្នេហា​អ្នក​ក៏​ចាប់​ផ្ដើម​សាបរលាប​ដូច​គ្នា។

២. អ្នក​​គេ​ច​វេស​ពី​ការ​ជជែក​ពី​ផែន​ការ​ច្បាស់​លាស់

នៅ​ពេល​កំពុង​ស្រលាញ់​គ្នា គូ​ស្នេហ៍​មួយ​ណា​ក៏​នឹង​គិត​ដល់​រឿង​វែង​ឆ្ងាយ​ ដូច​ជា​គ្រួសារ ឬ​ធំដុំ​ដូច​ជា​ផ្ទះ​សម្បែង​ជា​ដើម។ ប្រសិន​បើ​ ភាគី​ណា​មួយ​​ក្នុង​ចំណោម​អ្នក​ទាំង​២​ចាប់​ផ្ដើម​គេច​វេស​ពី​ការ​គិត​នេះ​នោះ​គឺ អ្នក​ទាំង​២​មិន​មាន​បំណង​ដើរ​ជាមួយ​គ្នា​លើ​ផ្លូវ​យូរ​អង្វែង​ឡើយ។

៣. អ្នក​ចូល​គេង​ម៉ោង​ខុស​គ្នា

សម្រាប់​គូ​ស្នេហ៍ដែល​រស់​នៅ​ជាមួយ​គ្នា នៅ​ពេល​កំពុង​ពេញ​ស្រលាញ់ ប្រាកដ​ជា​នឹង​ចូល​ដំណេក​នៅ​ពេល​ជាមួយ​គ្នា​ហើយ។ ផ្ទុយ​មក​វិញ នៅ​ពេល​ចាប់​ផ្ដើម​រង្គោះរង្គើ នឹង​គេច​មុខ​គ្នា មិន​ថា​ពេល​គេង ឬ​មិន​ទាន់​គេង​ឡើយ។ តែ​ពេល​ចូល​គេង​នឹង​ចូល​ពេល​ខុស​គ្នា ដើម្បី​គេច​ការ​និយាយ​គ្នា​​មុន​ចូល​គេង ព្រោះ​អស់​អ្វី​និយាយ​នឹង​គ្នា​ហើយ។

៤. អ្នកលែង​ហៅ​គេ​ដោយ​រហស្សនាម​ដាក់​ឲ្យ​គ្នា

យោង​តាម​អ្នក​ចិត្ត​វិទូ​ជា​ច្រើន ដាក់​ឈ្មោះ​ឲ្យ​គ្នា​គឺ​បង្ហាញ​ពី​មនោសញ្ចេតនាជ្រាលជ្រៅ​បំផុត ព្រោះ​មាន​តែ​អ្នក​ទាំង​២​ប៉ុណ្ណោះ ទើប​ដឹង​ពី​ឈ្មោះ​នេះ។ តែ​បើ​អ្នក​ចាប់​ផ្ដើម​រឹង​មាត់ ហើយ​លែង​ហៅ​គ្នា​ដោយ​ឈ្មោះទាំង​នេះ​ហើយ គឺ​មនោសញ្ចេតនា​នេះ​កំពុង​ដើរ​ទៅ​ដល់​ផ្លូវ​ទាល់​ហើយ៕

ចុចអាន៖ ​​ នារីតែងលួចសម្លឹងមើលមិនដាក់ភ្នែកប៉ុន្មានចំណុចនេះ លើរាងកាយបុរស

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម