នារីតែងលួចសម្លឹងមើលមិនដាក់ភ្នែកប៉ុន្មានចំណុចនេះ លើរាងកាយបុរស

  • 2019-08-28 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មិន​មែន​តែ​មនុស្ស​ប្រុស​ទេ​តែង​លួច​សម្លឹង​លើ​រាង​កាយ​នារី ​សូម្បី​នារីក៏​ដូច​គ្នា​។ ខាង​ក្រោម​នេះ​ជា​ចំណុច​ទាំង​៧ ​ដែល​នារី​​តែង​លួច​សម្លឹង​មិន​ដាក់​ភ្នែក​ ពេល​ជួប​មនុស្ស​ប្រុស៖

១. ​ភ្នែក

​គេ​ថា ​កែវ​ភ្នែក​ជា​បង្អួច​បេះ​ដូង ​ព្រោះ​បង្ហាញ​ពី​ភាព​ក្លៀវក្លា​របស់​បុគ្គល​ម្នាក់​នោះ។ ​​ដោយសារ​តែ​បែ​ប​នេះ​ហើយ ​ទើប​នារី​ជា​ច្រើន​លង់​ស្នេហ៍​មនុស្ស​ប្រុស​ព្រោះ​កែវ​ភ្នែក​របស់​គេ។ ​បើ​ពេល​គេ​ញញឹម​ទៅ​ ចេញ Eye Smile ​ទៀត កាន់​តែ​ធ្វើ​ឲ្យ​នារី​មាន​អារម្មណ៍​ជ្រួល​ច្រ​បល់​កាន់​តែ​ខ្លាំង។

២. បបូរ​មាត់

​​ប្រហែល​ជា​មនុស្ស​ប្រុស​ឆ្ងល់​ហើយ​ថា ​ម៉េច​បាន​មនុស្ស​ស្រី​មក​ចាប់​អារម្មណ៍​ស្អី​លើ​បបូរ​មាត់​ទៅ​វិញ ព្រោះ​មនុស្ស​ប្រុស​អត់​មាន​លាប​ក្រែម​អី​ផង ។ ​ភាព​ទាក់​ទាញ​គឺ​នាង​មើល​នៅ​ពេល​បុរស​ម្នាក់​នោះ​និយាយ ហើយ​កាន់​តែ​គួរ​ឲ្យ​ក្នាញ់​ទៀត​នៅ​ពេល​គេ​សើច ដែល​ធ្វើ​ឲ្យ​បបូរ​មាត់​របស់​គេ​កាន់​តែ​ស្រស់។

៣. ស្មា

​ស្មា​ទូ​លាយ​របស់​មនុស្ស​​ប្រុស ​ជា​ចំណុច​ទាក់​ទាញ​ខ្លាំង​ក្នុង​កែវ​ភ្នែក​មនុស្ស​ស្រី ព្រោះ​នាង​ស្រមៃ​ថា​ពេល​នាង​ទន់​ខ្សោយ​បំផុត ​​នាង​អាច​ផ្តេក​លើ​ស្មា​ដ៏​រឹង​មាំ​របស់​បុរស​ម្នាក់​នោះ​បាន។ ​

៤. ដៃ​

បើ​និយាយ​ពី​ចំណុច​ឆក់​យក​បេះ​ដូង​នារី​ ឲ្យ​សម្លឹង​មើល​​បុរស​​នោះ​​គឺ ​​ដៃ។ បើ​ដៃ​​បុរស​កាន់​តែ​មាន​សាច់​ប៉ោង​និង​មាន​សរសៃ​លេច​លើ​ប្រអប់​ដៃ​ទៀត ​នាង​​សង្ឃឹម​ថ្ងៃ​ណាមួយ​បាន​កាន់​ដៃ​​បុរស​ម្នាក់​នោះ​ ព្រោះ​នឹង​ធ្វើ​ឲ្យ​នាង​​កក់​ក្ដៅ​។

៥. សាច់​ដុំ​

មនុស្ស​ប្រុស​មាន​សាច់​ដុំ ​មើល​ទៅ​រឹង​មាំ​ប្រៀប​ដូច​ជា​មេ​​ទ័ព​ម្នាក់​យ៉ាង​អង់​អាច ដែល​នារី​ជា​ច្រើន​យល់​ថា ​អាច​ការពារ​ពួក​គេ​បាន​។ លើស​ពី​នេះ ភាព​ទាក់​ទាញ​មួយ​ទៀត​គឺ​អាច​បង្ហាញ​ថា បុរស​នោះ​ជា​មនុស្ស​ស្រលាញ់​សុខភាព ​និង​រាង​កាយ​បាន​ល្អ។ ​មិន​មែន​ឲ្យ​តែ​សាច់​ដុំ​ធំ​ៗ ​ក្នុង​កែវ​ភ្នែក​មនុស្ស​ស្រី​សុទ្ធ​តែ​ជា​ខ្ទើយ​សាច់​ដុំ​ទេ​ណា។ ​បើ​មិន​ជឿ ​រវាង​មនុស្ស​ប្រុស​ស្គម​ដូច​បង្គោល​ភ្លើង​និង​បុរស​មាន​សាច់​ដុំ​៦​កង់ ​ដើរ​កាត់​មុខ​នារី​​ អ្នក​នឹង​ដឹង​ច្បាស់​ថា ​ម្នាក់​ណា​ដែល​ស្រី​ៗ​សម្លឹង​មុន​គេ។​

៦. សក់

​​បើ​សួរ​ថា ចំណុច​មួយ​ណា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​នារី​​ពេល​សម្លឹង​មើល​មនុស្ស​ប្រុស នារី​ជា​ច្រើន​ប្រាកដ​ជា​ឆ្លើយ​ថា​​គឺ​ សក់។ ​សក់​ដែល​ភ្លឺ​រលោង និង​សិត​មាន​សណ្ដាប់​ធ្នាប់​​ ហើយ​បើ​​គេ​ឧស្សាហ៍​យក​ដៃ​ជ្រោង​លេង​ទៀត កាន់​តែ​បង្កើន​មន្ត​ស្នេហ៍​សម្រាប់​នារី​ទ្វេ​ដង។

៧. មុខ

ចំណុច​​ចុង​ក្រោយ​នេះ​មិន​អាច​បដិសេធ​បាន​ទេ ​ព្រោះ​មុខ​ជា​ផ្នែក​សំខាន់​ដំបូង​ដែល​​អ្នក​ណា​ក៏​​សម្លឹង​។ ​ដោយសារ​តែ​មុខ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​ចាប់​អារម្មណ៍​ដំបូង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​គិត​​ដល់ និង​ចង់​​​រាប់​អាន។

​៧​ចំណុច​នេះ ​ជា​ផ្នែក​ដែល​នារី​តែង​​លួច​គយ​គន់​លើ​រាង​កាយ​បុរស។ ​ប៉ុន្តែ​​រឿង​សំខាន់​បន្ទាប់​ពី​នារី​ចាប់​អារម្មណ៍​ខ្លាំង​បំភ្លេច​មិន​បាន ​គឺ​អត្តចរិត​របស់​មនុស្ស​ប្រុស​។ ​​ដូច្នេះ​ដឹង​អា​ថ៍​កំបាំង​នេះ​ហើយ ​​បុរស​ទាំង​​ឡាយ​កុំ​ភ្លេច​ថែរក្សា​​រាង​កាយ​ឲ្យ​ស្រស់​សង្ហា ​និង​អាកប្បកិរិយា​សម​រម្យ​សក្ដិសម​ជា​សុភាព​បុរស៕

​ចុចអាន៖ ​​ ៨ ចំណុចដែលមនុស្សប្រុសចាប់អារម្មណ៍លើរាងកាយនារី

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម