ស្មាន​តែ​រ៉ូប​មង្គលការ​តម្លៃ​៣០ម៉ឺន​ដុល្លាររបស់ Angelababy ថ្លៃ​ជាង​គេ​ហើយ តែ​នៅ​ថោក​ឆ្ងាយ​ណាស់

  • 2019-08-28 03:25:00
  • ចំនួនមតិ 18 | ចំនួនចែករំលែក 146

ទោះ​បី​ជា​ដឹង​ថា ទោះ​បី​ជា​ពិសេសពិសាល​យ៉ាង​ណា​ក៏​រ៉ូប​មង្គលការ​គ្រាន់​តែ​សម្លៀក​បំពាក់​មួយ​ឈុត​ប៉ុណ្ណោះ​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​បាន​ជះ​លុយ​ច្រើន​ស្មាន​មិន​ដល់​លើ​រ៉ូប​មួយ​នេះ។

និយាយ​ពី​ពិធីមង្គលការ​របស់​តារា​ចិន​ ប្រហែល​ជា​ពិបាក​រក​ប្ដី​ប្រពន្ធ​ណា​ដែល​ហ៊ាន​ចាយ​ធំ​ដូច​ប្ដី​ប្រពន្ធ​កំពូល​តារា​ Huang Xiaoming និង Angelababy ខ្លាំង​ណាស់។

ក្នុង​ចំណោម​របស់មាន​​តម្លៃ​ទាំង​អស់ អ្វី​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ​គឺ រ៉ូប​មង្គលការ​របស់​កូន​ក្រមុំ​តែ​ម្ដង។ រ៉ូប​ដែល​មាន​តម្លៃ​ជាង​៣០​ម៉ឺន​​ដុល្លារ​នេះ ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​ម៉ាក​សំលៀកបំពាក់ Christian Dior និង​មាន​តែ​មួយ​គត់​នៅ​លើ​លោក តម្លៃ​ខាង​លើ​មិន​ទាន់​រាប់​បញ្ចូល​មកុដ​ពេជ្រ​ពាក់​លើ​ក្បាល​ឡើយ។

យ៉ាងណាក្ដី មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន QQ បាន​ធ្វើ​ឲ្យ​គ្រប់​​គ្នា​បះ​សក់​នៅ​ពេល​ទម្លាយ​​ថា រ៉ូប​មង្គលការ​របស់ Baby មិន​មែន​ជា​រ៉ូប​ថ្លៃ​បំផុត​របស់​អ្នកល្បី​ឈ្មោះ​ចិន​ឡើយ។ តាម​នោះ​ដែរ រ៉ូប​មង្គលការ​របស់​ Yang Yun ប្រពន្ធ​របស់​កីឡាករ​អត្តពលកម្ម Yang Yu មាន​តម្លៃ​ថ្លៃ​ជាង​នេះ​ទៅ​ទៀត គឺ ៥០ ម៉ឺន​ដុល្លារ។

តាម​នោះ​ដែរ រ៉ូប​របស់​ស្រី​ស្អាត​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សូត្រ​មាស និង​លើ​លោក​នេះ​មាន​ត្រឹម​តែ​២​ឈុត​ប៉ុណ្ណោះ ដោយ​មួយ​ឈុត​ទៀត​គឺ​នៅ​តម្កល់​នៅ​សារមន្ទីរ​ប្រទេស​ជប៉ុន។ លំអរ​បន្ថែម​ពី​សូត្រ​មាស​នេះ​នោះ​គឺ​ត្បូង​ svaroski ជិត​១​ពាន់​គ្រាប់ និង​ត្រូវ​ធ្វើ​ដោយ​ដៃ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​៦​ខែ។ បច្ចុប្បន្ន មិន​ទាន់​មាន​អ្នក​ណា​បំបែក​ឯកត្តកម្ម​តម្លៃ​រ៉ូប​ថ្លៃ​ជាង​គេ​របស់ Yang Yun បាន​ឡើយ៕

​ចុចអាន៖ ​​ រក​ឯណា​បាន យក​លុយ​៥​ម៉ឺន​ដុល្លារបត់​ធ្វើ​បេះដូង​ជូន​មិត្តស្រី​ថ្ងៃ​ខួប​កំណើត

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel