រកឯណាបាន យកលុយ៥ម៉ឺនដុល្លារបត់ធ្វើបេះដូងជូនមិត្តស្រីថ្ងៃខួបកំណើត
- 2019-08-20 09:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឯណាបាន យកលុយ៥ម៉ឺនដុល្លារបត់ធ្វើបេះដូងជូនមិត្តស្រីថ្ងៃខួបកំណើត
ជាមួយនឹងកាដូដ៏ធំមហិមានេះ បុរសដែលជាសង្សារត្រូវបានមនុស្សជាច្រើនដាក់ងារឲ្យថា ជាមិត្តប្រុសប្រចាំឆ្នាំ។ សម្រាប់គូស្នេហ៍ដែលស្រលាញ់គ្នា ការដែលជូនកាដូឲ្យគ្នាក្នុងឱកាសពិសេសដូចជា ខួបអនុស្សាវរីយ៍ ឬខួបកំណើត ជារឿងធម្មតាទៅហើយ។ ពេលខ្លះទឹកចិត្តទើបសំខាន់ ដោយតម្លៃទោះមិនថ្លៃក៏នៅតែធ្វើឲ្យគូភាគីរំភើបឥតឧបមា។
យ៉ាងណាក្ដី គូស្នេហ៍ខ្លះ មិនត្រឹមតែមានទឹកចិត្ត សូម្បីតែតម្លៃកាដូក៏ធ្វើឲ្យគេបះសក់ដែរ។ ជាក់ស្ដែង មុននេះបន្តិច បុរសម្នាក់មកពីទីក្រុង Sichuan ប្រទេសចិនបានធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនៃទំហំកាដូដែលលោកជូនមិត្តស្រីក្នុងថ្ងៃខួបរបស់នាង។
តាមនោះដែរ ខួបរបស់មិត្តស្រីលោកត្រូវបានធ្វើនៅជាន់ទី៦១នៃសណ្ធាគារលំដាប់ផ្កាយ៥មួយ ហើយកាដូដែលលោកជូននាងនោះគឺ កម្រងផ្កាដែលត្រូវបត់ពីលុយជាង៥ម៉ឺនដុល្លារ។
ដើម្បីធ្វើកម្រងផ្កានេះ បុគ្គលិក៧នាក់ត្រូវអង្គុយបត់ក្នុងរយៈពេល១០ម៉ោងជាប់គ្នាទើបរួចរាល់។ ខណៈមានមតិសរសើរខាងប្រុសនោះ ក៏មានមតិមិនតិចដែររិះគន់ ដ្បិតទម្រាំអង្គុយលាមកវិញអស់ ក៏ចាយពេលមិនតិចដែរ៕
ចុចអាន៖ បង្ហោះរូបស្អាតឥតខ្ចោះលើបណ្ដាញសង្គម តារាអ៊ីនធឺណិតចិនត្រូវគេបកអាក្រាតមុខខុសគ្នាដាច់