សាកចិត្តមិត្តប្រុសសួរថាមានសង្សារនៅ ត្រូវគេឆ្លើយវិញថា សង្សារស្លាប់២ខែហើយ
- 2019-08-20 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកចិត្តមិត្តប្រុសសួរថាមានសង្សារនៅ ត្រូវគេឆ្លើយវិញថា សង្សារស្លាប់២ខែហើយ
ដោយសារតែកើតចិត្តសង្ស័យលើភាពស្មោះត្រង់របស់ខាងប្រុស ខាងស្រីក៏បង្កើតគណនីមួយទៀតដើម្បីតេស្តចិត្តមិត្តប្រុស លទ្ធផលដែលនាងទទួលគឺសឹងតែសន្លប់ឈរ។
ហេតុការណ៍ដែលគេនឹកស្មានតែមាននៅក្នុងរឿងកុននោះ គឺបានកើតឡើងពិតប្រាកដមែនលើនារីម្នាក់ឈ្មោះ Akosuah May មកពីប្រទេសហ្គាណា។ ក្រោយពេលមានចិត្តសង្ស័យថាមិត្តប្រុស មានចិត្តក្បត់លើខ្លួន នាងបានបង្កើតគណនីបណ្ដាញសង្គមមួយដើម្បីស៊ើបសួរទឹកចិត្តគេ។ នារីរូបនេះបានឲ្យដឹងថា៖ ខ្ញុំបានបង្កើតគណី Twitter មួយ ហើយចាប់ផ្ដើមជជែកជាមួយគាត់ នៅពេលសួរគាត់ថានៅលីវឬយ៉ាងម៉េច គាត់បានធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង នៅពេលប្រាប់ខ្ញុំថា សង្សាររបស់គាត់បានទទួលមរណភាពបាន២ខែហើយ ទាំងខ្ញុំនៅរស់ធម្មតាសោះៗ។
ក្រោយពេលបង្ហោះលើបណ្ដាញសង្គម អត្ថបទរបស់នាងទទួលបានការចែករំលែកដល់ទៅជាង១សែនចែករំលែក។ ខណៈអ្នកខ្លះខឹងជំនួសម្ចាស់អត្ថបទយ៉ាងខ្លាំងនោះ ខ្លះទៀតក៏ដកដង្ហើមធូរចិត្តនៅពេលគិតថា យ៉ាងហោចណាស់ ក៏ខាងប្រុសទទួលស្គាល់ថាលោកធ្លាប់មានមិត្តស្រីដែរ ដោយខ្លះទៀតគឺប្រាប់ថាមិនដែលមានតែម្ដង៕
ចុចអាន៖ ចាប់បានប្រពន្ធចូលអូតែលជាមួយមិត្តចាស់ នៅតែចាញ់ក្ដី ព្រោះហេតុផលនឹកស្មានមិនដល់