បង្ហោះរូបស្អាតឥតខ្ចោះលើបណ្ដាញសង្គម តារាអ៊ីនធឺណិតចិនត្រូវគេបកអាក្រាតមុខខុសគ្នាដាច់
- 2019-08-19 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហោះរូបស្អាតឥតខ្ចោះលើបណ្ដាញសង្គម តារាអ៊ីនធឺណិតចិនត្រូវគេបកអាក្រាតមុខខុសគ្នាដាច់
យោងតាមរូបថតរបស់អ្នកថតតាមផ្លូវ ត្រូវបានគេសង្កេតឃើញថា តារាបណ្ដាញសង្គមចិនជាច្រើនបានប្រើកម្មវិធីកាត់តរូបរាល់ពេលអនឡាញម្ដងៗដើម្បីទាក់ទាញអ្នកគាំទ្រឲ្យបានច្រើន។
រយៈពេលកន្លងមកនេះ ប្រទេសចិនបានប្រទះឃើញការបកអាក្រាតសម្រស់តារាអ៊ីនធឺណិតជាច្រើន ដោយតាមនោះដែរ រាល់ពេលដែលខ្លួនឡាយលើបណ្ដាញសង្គមម្ដងៗ តារាអ៊ីនធឺណិតទាំងនេះ តែងតែផាត់មុខក្រាស់ៗ និងប្រើកម្មវិធីប្រែទម្រង់មុខឡើងសឹងតែក្លាយជាមនុស្សថ្មីមួយទៀត។
ជាក់ស្ដែង អ្នកប្រើបណ្ដាញសង្គមបានប្រទះឃើញមួយករណីទៀត ដែលត្រូវគេបកអាក្រាតទាំងស្រុងតែម្ដង។ តាមនោះដែរ នៅក្នុងរូបដែលខ្លួនបង្ហោះ តារាស្រីអ៊ីនធឺណិតរូបនេះ មានទម្រង់មុខស្រួចឡើងវី ទាន់សម័យខ្លាំងណាស់ ហើយភ្នែកក៏ធំៗដូចកូនក្រមុំជ័រ។
បន្ថែមពីនោះ គឺជារូបរាងស្ដើងខ្ពស់ ស្អាតមិនចាញ់តារាម៉ូដែលឡើយ។ យ៉ាងណាក្ដី នៅពេលអ្នកដើរតាមផ្លូវប្រទះឃើញនារីរូបនេះនៅខាងក្រៅ គឺខុសស្រឡះពីរូបលើបណ្ដាញសង្គមតែម្ដង។ ដោយខាងក្រៅ នាងមានរាងធាត់ មុខមូល ទាប និងចាស់ជាងនៅក្នុងរូបឆ្ងាយខ្លាំងណាស់ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងខកចិត្តយ៉ាងខ្លាំង ដែលកន្លងមកគឺនាងបោកប្រាស់គេទាំងស្រុង៕
ចុចអាន៖ ស្ទើរមិនជឿនឹងភ្នែក HyunA បាក់សម្រស់ខ្លាំងទាំងពេលផាត់មុខនិងអត់ផាត់