ដោយសារតែកំហុសលើអាវយឺតមួយ ធ្វើឲ្យ Yang Mi បាត់លុយ១១លានដុល្លារ
- 2019-08-15 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារតែកំហុសលើអាវយឺតមួយ ធ្វើឲ្យ Yang Mi បាត់លុយ១១លានដុល្លារ
ដើមហេតុកើតឡើងដោយសារតែអាវយឺតមួយសោះ តែបានធ្វើឲ្យប្រជាជនចិនជាច្រើនផ្ទុះកំហឹង រហូតដល់កំពូលតារាសម្ដែងស្រី Yang Mi ដែលជាតំណាងរបស់ម៉ាកខោអាវនេះ បញ្ចប់កុងត្រាមុនកំណត់ធ្វើឲ្យនាងបាត់លុយរាប់សិបលានដុល្លារ។
នេះដោយសារផ្ទុះរឿងមួយធ្វើឲ្យកក្រើកបណ្ដាញសង្គមចិន នោះគឺម៉ាកសំលៀកបំពាក់ល្បីលំដាប់ថ្នាក់អន្តរជាតិ Versace បានបោះពុម្ពនៅលើអាវយឺតរបស់ខ្លួនថា ទីក្រុងម៉ាកាវ និងហុងកុង គឺជាប្រទេសផ្ទាល់ខ្លួនដោយមិនស្ថិតក្នុងការគ្រប់គ្រងរបស់ប្រទេសចិន។
ក្រោយពេលអាវយឺតតម្លៃ៣៦០ដុល្លារនេះត្រូវបានចេញលក់ វាបានបង្ករចម្រូងចម្រាសជាច្រើន ដោយប្រជាជនចិនបានលើកឡើងថា ទីក្រុងទាំង២នេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិន មិនមែនដាច់ដោយឡែកទេ។ ចំនួនអ្នកនិយាយពីប្រធានបទនេះលើបណ្ដាញសង្គមបានកើនឡើងដល់៤០០លានដង ធ្វើឲ្យម៉ាកនេះចេញមុខសូមទោស និងសន្យាថាបំផ្លាញអាវនេះទាំងអស់។
យ៉ាងណាក្ដី តំណាងក្រុមហ៊ុនរបស់តារាសម្ដែងលំដាប់កំពូលចិន Yang Mi បានឲ្យដឹងថា ស្រីស្អាតរូបនេះខឹងខ្លាំងណាស់ ពេលឃើញដូចនេះ។ ទោះបីជាទើបតែក្លាយជាតំណាងរបស់ម៉ាកសំលៀកបំពាក់កាលពីខែមិថុនាក៏ដោយ តែនាងបានសម្រេចចិត្តនឹងបញ្ចប់កិច្ចសន្យានឹងម៉ាកនេះភ្លាមៗ។
គួរបញ្ជាក់ផងដែរថា Yang Mi គឺជាតំណាងតែមួយគត់ និងផ្ដាច់មុខរបស់ Versace នៅចិន ដោយកុងត្រារវាងពួកគេគឺមានតម្លៃដល់ទៅ១១លានដុល្លារ។ ដូចនេះ បើ Yang Mi បញ្ចប់កិច្ចសន្យាមុនកំណត់គឺនាងត្រូវសងកិច្ចសន្យានេះវិញទាំងស្រុង រួមទាំងថ្លៃខូចខាតផងដែរ៕
ចុចអាន៖ Liu Yifei ត្រូវគេថាបោកប្រាស់ទាំងស្រុងពេលធ្លាយរូបពិត និងរូបលើទស្សនាវដ្ដីខុសគ្នាដាច់