Liu Yifei ត្រូវគេថាបោកប្រាស់ទាំងស្រុងពេលធ្លាយរូបពិត និងរូបលើទស្សនាវដ្ដីខុសគ្នាដាច់
- 2019-08-13 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liu Yifei ត្រូវគេថាបោកប្រាស់ទាំងស្រុងពេលធ្លាយរូបពិត និងរូបលើទស្សនាវដ្ដីខុសគ្នាដាច់
ក្រោយពេលឃើញកម្រងរូបភាពក្រៅឆាករបស់កំពូលតារាសម្ដែងស្រីចិន Liu Yifei ទស្សនិកជនបានលាន់មាត់ថាពិតជាគ្មានអ្នកណាស្អាតឥតខ្ចោះនោះឡើយ។
តារាសម្ដែងស្រីជួរមុខចិន Liu Yifei គឺជាសិល្បការិនីដែលតែងបង្ករចម្រូងចម្រាស់ជានិច្ចជាមួយនឹងសម្រស់របស់ខ្លួន។ ពេលខ្លះស្រីស្អាតវ័យ៣២ឆ្នាំបង្ហាញខ្លួនស្អាតដូចទេពអប្សរ ឯពេលខ្លះទៀត ធ្វើឲ្យគេមើលសឹងមិនស្គាល់ដោយសារតែបាត់បង់អស់សម្រស់ពីខ្លួន។
ជាក់ស្ដែងមុននេះ នៅពេលកម្រងរូបភាពក្រៅឆាកពេលតួរឿង “ទេពឥន្ទ្រីបក្សីស្នេហ៍” ថតរូបឲ្យទស្សនាវដ្ដីមួយត្រូវគេបញ្ចេញ។ តាមនោះដែរ ខុសពីរូបភាពដែលបានចេញផ្សាយ រូបក្រៅឆាកទាំងនេះ ត្រូវគេរិះគន់ថា Liu Yifei មិនចេះរក្សារូបរាងខ្លួនឯង បណ្ដោយខ្លួនឲ្យឡើងគីឡូខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្របានចាប់អារម្មណ៍ឃើញថា ជាក់ស្ដែងជើងរបស់ស្រីស្អាតត្រកូល Liu គឺមានសភាពខ្លី មិនបានវែងនិងស្រឡូនដូចក្នុងទស្សនាវដ្ដីឡើយ។ ទស្សនិកជនជាច្រើនបានលើកឡើងថា ទោះបីជាមិនស្គមខ្លាំងក៏បាន តែគេសុំនាងកុំឲ្យកាត់តរូបឲ្យខុសពីការពិតពេក ព្រោះវាដូចជាបោកទស្សនិកជនដែរ៕
ចុចអាន៖ PARK BOM ធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកជាមួយរូបរាងថ្មី នៅព្រលានយន្តហោះ