ខោជើងវែងទាំង ៥ ម៉ូដ នារីៗមិនគួរមើលរំលង

  • 2019-08-14 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខោជើង​វែង​មាន​ម៉ូដ​ច្រើន​ប្រភេទ អ្នក​ប្រហែល​ជាមាន​ខោ​ប្រភេទ​ខាង​ក្រោម​សម្រាប់​ការ​ស្លៀក​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ។ អ្នកខ្លះ​ចូលចិត្ត​ស្លៀកខោ​ហើយ​អ្នកខ្លះ​ទៀត​ចូលចិត្ត​ស្លៀក​សំពត់។ ប៉ុន្តែ​សម្រាប់​អ្នកចូលចិត្ត​ស្លៀក​ខោ​វិញ ប្រាកដ​ជា​មាន​ខោ​ទាំង ៥ ប្រភេទ​នេះ​នៅក្នុង​ទូរសម្លៀក​បំពាក់​ហើយ​មើល​ទៅ។ ខោ​ទាំង​នោះ​មាន៖

១ ខោ​ខូវ​ប៊យ​រឹប​រាង

ស្លៀក​ខោ​ខូវប៊យ​ជួយឲ្យ​អ្នក​មើល​មក​មានរាង​ស្រឡូន​ព្រោះវា​រឹប​និ​ងមាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

២ ខោ​ជើង​ប៉ាត់

ខោ​ជើង​ប៉ាត់​មាន​ម៉ូដ​ស្អាត​ម៉្យាង​រឹប​នៅខាង​លើ​ហើយ​ចុង​ជើង​រីក​ដូច​ផ្កា។ ត្រង់​ចំណុច​នេះ​ធ្វើ​ឲ្យ​ស្រីៗ​មើល​មកមា​នរាង​តូច​ច្រឡឹង។ មួយវិញ​ទៀត ខោនេះ​ក៏មាន​ការនិយម​ស្លៀក​ពី​យុវវ័យ​ច្រើន​ដែរ។

៣ ខោ​ម៉ូដ​រលុងបែបប្រុសៗ

ថ្វីត្បិត​តែ​ខោម៉ូដ​នេះ​មានខ្លះរហែកៗ​ ហើយខ្លះបែបរលុងបន្តិច​តែពេល​ស្លៀក​ស្រួល​រលុង​និង​មើល​មក​ឡូយ។

៤ ខោ​ក្រណាត់​ជើង​ធំ

ខោ​ក្រណាត់​ជើង​ធំជា​ខោងាយ​ស្រួលស្លៀក​និង​មាន​ផាសុកភាព ពីព្រោះ​ថាវា​មាន​ជើងរលុង​តែ​ត្រគៀក​ខោ​រឹប​អាច​ស្លៀក​បានយ៉ាង​ស្រួល​ពេល​ចេញ​ទៅដើរ​លេង​បាន។

៥ ខោ​រលុង​ធម្មតា

ខោ​ប្រភេទ​នេះសាក​សម​សម្រាប់​នារី​គ្រប់រូប​ព្រោះថា​មិនសូវ​ជារឹប​អីខ្លាំង ស្រួល​ស្លៀក​និង​អាច​លេង​ស្តាយ​ជាមួយ​អាវ​ច្រើន​ប្រភេទ។

ចុចអានបន្ត៖

ជើងធំ​ក៏អាច​មើល​ឃើញ slim តាម​ល្បិច​ទាំង ៥ នេះ

ស័ក្កិសមឥតទាស់ ម៉ូដអាវចេញសាច់ពោះតិចៗ ទាក់ទាញខ្លាំងក្នុងក្រសែភ្នែកបុរស

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម