ជើងធំ​ក៏អាច​មើល​ឃើញ slim តាម​ល្បិច​ទាំង ៥ នេះ

  • 2019-08-05 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណា​ថា​ជើង​ធំ​ស្លៀកខោ​ខ្លីមិន​ស្អាត មិន​សម មិន​ស្រឡូន? ឈប់​បារម្ភ​ទៅ អ្នក​ទាំងអស់គ្នា​អាចអនុវត្ត​តាម​ល្បិច​ទាំងនេះ​បាន​យ៉ាង​ងាយ។ ឥលូវ​សាក​មើល​វិធីខាង​ក្រោម​មើល៖

១ រើស​ខោ​ណា​រលុងៗ

ខោជើង​ខ្លី​​នរណាៗក៏​មាននៅ​ក្នុង​ទូរ​ខោអាវ​ដែរត្រូវអត់? ដូច្នេះ​បើអ្នក​មាន​ជើង​ធំបន្តិច អ្នក​គួរតែ​ជ្រើសរើស​ខោណា​រាង​រលុង​តិចៗទើប​មិន​រឹបតឹង និង​ឃើញ​រលុង​ស្អាត។

២ ប្តូរមក​ពាក់ស្បែក​ជើង​ពណ៌សាច់

ពណ៌​ស្បែកជើង​របស់អ្នក​ក៏សំខាន់ដែរ​ជួយលើក​សម្រស់​មួយផ្នែក។ អញ្ចឹង​គួរតែ​ប្រើស្បែក​ជើងពណ៌សាច់​ទើប​សុី​ជាមួយនឹង​សាច់របស់អ្នក​ដែលធ្វើ​ឲ្យជើង​អ្នកមើល​ទៅតូច​ជាងមុន។

៣ ប្រើខោ​ចង្កេះវែង

គួរតែ​ប្តូរមកប្រើខោចង្កេះ​វែងវិញ ព្រោះ​ខោ​ចង្កេះ​វែង​នឹង​ជួយឲ្យ​អ្នកមើល​ទៅស្គម​ជាងមុន​និង​វែង​ជាងមុន។

៤ ពាក់​ស្បែក​ជើង​កែង

ល្បិច​សាមញ្ញ​ងាយៗនោះ​គឺពាក់ស្បែក​ជើងកែង​ដើម្បី​មើលឃើញ​ជើងវែង​ជាងមុន។ ចង់ខ្ពស់ ៥ ឫ ៦ cm អាច​បន្ថែម​បាន​បើចង់​ខ្ពស់​និង​មើល​ឃើញ​ស្រឡូន​ស្អាត។

៥ ស្លៀក​ខោ​ជើង​ធំ

ដោយសារ​ខោជើង​ធំ​វា​ធំ​និង​រលុង ដូច្នេះ​វាជួយ​ឲ្យជើង​អ្នកវែង​និង​តូច​ជាងមុន។ សាក​ស្លៀក​ខោជើងវែង​ហើយជើង​ធំ​ល​មើល​ទៅ អ្នកនឹង​មាន​អារម្មណ៍​ថាប្លែក​ជាង​ខោ​ធម្មតា។

ដឹងពី​ល្បិចអស់​ទាំងនេះ​ហើយ​ណា កុំភ្លេច​សាក​អនុវត្ត​ណា!

ចុចអានបន្ត៖

ចង់​ធ្វើសក់ទឹករលកស្អាត ​គួរមើល​តាម​ទម្រង់​មុខ​សិន ទើបមិនខក​បំណង​!

មើល​មិន​សូវដឹងតែគួរឲ្យស្រលាញ់ បើ​សាក់​នៅកន្លែង​ទាំងនេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន