កំហុសឆ្គង ៦យ៉ាង អ្នកតែងតែធ្វើដោយមិនបានចាប់អារម្មណ៍ ពេលកំពុងងូតទឹក
- 2019-08-13 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសឆ្គង ៦យ៉ាង អ្នកតែងតែធ្វើដោយមិនបានចាប់អារម្មណ៍ ពេលកំពុងងូតទឹក
ការងូតទឹកជាប្រចាំថ្ងៃពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយដើម្បីឲ្យអ្នកមានសុខភាពស្បែកល្អ ហើយវាក៏ជាអ្វីដែលអ្នកមិនអាចបដិសេធន៍បាន។ ប៉ុន្តែពេលខ្លះ អ្នកអាចមានបញ្ហាស្បែកកើតឡើងដោយសារការងូតទឹកទាំងប៉ុន្មានចំណុចខាងក្រោមនេះ៖
១ ងូតទឹកក្តៅឧណ្ហៗក្នុងរយៈពេលយូរពេក
មិត្តសុភាពនារីជាច្រើនចូលចិត្តងូតទឹកក្តៅឧណ្ហៗណាស់ ព្រោះវាមិនត្រឹមតែជួយសម្រួលសាច់ដុំនោះទេ ថែមទាំងជូយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ បើករន្ធញើសបញ្ចេញជាតិពុល និងកំចាត់ភាពកខ្វក់ចេញពីរាងកាយបានយ៉ាងស្អាត។ ប៉ុន្តែ ប្រសិនបើអ្នកងូតទឹកចាប់ពី ៧ នាទីឡើងទៅ ស្បែកអ្នកក៏ចាប់ផ្ដើមប្រែប្រួលជាស្ងួតផងដែរ ។ វាអាចបណ្ដាលឲ្យស្បែកអ្នករលាក ដូច្នេះអ្នកគូរតែងូតទឹកក្តៅឧណ្ហឌៗក្នុងរយៈពេលដ៏សមស្របមួយ ហើយគូរលាបប្រេងផ្ដល់សំណើមដល់ស្បែកបន្ថែម។
២ កក់សក់ជារៀងរាល់ថ្ងៃ
សព្វថ្ងៃ ដោយសារតែអាកាសធាតុក្ដៅ និង ការបំពុលធូលីក្នុងបរិយាកាស ទើបមនុស្សជាច្រើនតែងតែកក់សក់រាល់ថ្ងៃ។ការបែកញើសក្បាលអាចបណ្ដាលឲ្យរមាស់សាច់ក្បាល អីចឹង កក់សក់ជាជម្រើសដ៏ល្អ។ ស្បែកក្បាលស្ងួត ជាហេតុធ្វើឲ្យអ្នកកើតអង្គែ ដូច្នេះកក់សក់រាល់ថ្ងៃជាការល្អប្រសើរ។ ដោយសារតែអ្នកមានបញ្ហាអង្គែ អ្នកអាចកក់សក់បានរាល់ថ្ងៃ ប៉ុន្តែមិនត្រូវកក់លើសមួយដងក្នុងមួយថ្ងៃ។
៣ សម្អាតរាងកាយមិនបានស្អាត
ដោយសារតែអ្នកប្រញាប់ ទើបអ្នកងូតទឹកក្នុងរយៈពេលដ៏ខ្លីមួយ។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្ម ជៀសវាងសល់បំណែកសាប៊ូជាប់កន្លែងណាមួយនៃស្បែករបស់អ្នក ដែលអាចបណ្ដាលឲ្យស្បែកឡើងកន្ទួលក្រហម ឬកើតមុនជាដើម។ ដូច្នេះហើយ មិនថាអ្នកប្រញាប់ប៉ុណ្ណានោះទេ អ្នកត្រូវសម្អាតរាងកាយអ្នកឲ្យបានស្អាតជាមុនសិន។
៤ ដុសសាប៊ូញឹកញាប់ពេក
ការដុសសម្អាតស្បែកអាចជួយកម្ចាត់កោសិកាចាស់ៗ ប៉ុន្តែត្រូវដុសថ្មមៗ ប្រសិនបើអ្នកដុសខ្លាំងពេកអាចបណ្ដាលឲ្យស្បែកអ្នករលាកផងដែរ។ តែបើអ្នកដុសសម្អាតស្បែកញឹកញាប់ពេក វាអាចធ្វើឲ្យស្បែកងាយខូច ហើយងាយឆ្លងបាក់តេរីផ្សេងៗទៀតផង។ ដូច្នេះ អ្នកមិនគួរដុសស្បែកអ្នកញឹកញាប់ពេក ច្រើនជាង ១ដង ក្នុងមួយសប្ដាហ៍។
៥ ប្រើប្រាស់សាប៊ូដែលមានពពុះច្រើនពេក
យើងប្រហែលជាគិតថាប្រើសាប៊ូមានពពុះច្រើនអាចជួយកម្ចាត់ភាពកខ្វក់ចេញពីស្បែកយើងបាន ប៉ុន្តែតើអ្នកបានដឹងទេថាសាប៊ូដែលមានពពុះច្រើនក៏មានជាតិគីមីច្រើនផងដែរ។ ជាតិគីមីទាំងនោះ ក៏ទៅបំផ្លាញស្រទាប់ផ្ដល់សំណើមដល់ស្បែកដែលបណ្ដាលឲ្យស្បែកស្ងួត។ ដូច្នេះ ត្រូវប្រើសាប៊ូដែលសមស្របនឹងស្បែកយើង ជៀសវាងបង្កឲ្យមានបញ្ហាដល់ស្បែក។
៦ ប្រើកន្សែងដដែលៗ
ត្រូវប្រុងប្រយ័ត្ម! បើអ្នកប្រើប្រាស់កន្សែងដដែលៗ ព្រោះវាងាយឲ្យពួកបាក់តេរីរស់នៅណាស់។ ពេលអ្នកយកន្សែងមកជូតមុខអ្នក បាក់តេរីទាំងនោះក៏ជាប់នៅនឹងស្បែកមុខអ្នកផងដែរ។ បន្ទាប់ពីប្រើប្រាស់វា ២ឬ ៣ដង គូរប្តូរវាចេញ ឬអ្នកហាលវាឲ្យត្រូវកម្ដៅថ្ងៃឲ្យខ្លាំងដើម្បីសម្លាប់បាក់តេរីទាំងនោះ។ មួយវិញទៀត អ្នកអាចយកកន្សែងមកស្រុះនឹងទឹកក្ដៅដើម្បីសម្លាប់មេរោគបានផងដែរ៕
ចុចអានបន្ត៖កំហុសធំៗ៥ ធ្វើឲ្យរន្ធញើសលើមុខរីកកាន់តែធំទៅៗ