​ត្រូវ​ធ្វើ​ខ្លួន​ជា​ព្រះ​នាង​​ដ៏​​រឹង​មាំ ​នោះ​​ថ្ងៃ​ណា​មួយ​អ្នក​នឹង​​ជួប​ព្រះអង្គ​ម្ចាស់​​​​​​ក្នុង​​សុបិន​មិន​ខាន

  • 2019-08-13 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​គ្មាន​អ្វី​ត្រូវ​​​បារម្ភ​ គ្មាន​អ្វី​ត្រូវ​ព្រួយ​​ មិន​​ចាំ​បាច់​ប្រញាប់​ប្រញាល់​ ពេល​ឃើញ​​​មិត្តភ័ក្តិ​​ដែល​មាន​វ័យ​​ប្រហាក់​ប្រហែល​​ខ្លួន រៀបការ​​​ជិត​អស់​​ហើយ​ក៏​ដោយ។ មនុស្ស​​ម្នាក់ៗ ​មាន​​រឿង​​រ៉ាង​​និង​​​ការ​បែង​ចែក​ពេល​វេលា​ក្នុង​ជីវិត​​​​ខុសៗ​គ្នា។ រឿង​​​​​ណា​ដែល​កខ្វក់​ គួរ​​លាង​ជម្រះ​​​​ចេញ​ពី​ខួរ​ក្បាល ​​​ហើយ​​​​គិត​​ថា​​​​​អ្វី​ដែល​​​​​​​​អ្នក​​​​​​​ចង់​បាន​ពិត​ប្រាកដ គឺ​ស័ក្តិសម​​​​នឹង​​​​តម្លៃ​​នៃ​​ការ​​អត់​ធ្មត់​​រង់​ចាំ​​មួយ​នេះ​​​​។

​មនុស្ស​ស្រី​ឲ្យ​តែ​ចូល​​ដល់​​​ខ្ទង់​​ ២០​ ឆ្នាំ ​ឬ​លើស​​ពី​ហ្នឹង​ ទៅ​ណា​មក​ណា​ជួប​អ្នក​​​​ស្គាល់ តែង​គេ​សួរ​​ថា "ពេល​ណា​ទើប​រៀប​ការ?” ឮ​​ហើយ​គួរ​ឲ្យ​​រំខាន​​​អារម្មណ៍​​បន្តិច​មែន ​យ៉ាង​ណា​វា​គ្រាន់​តែ​​សម្តី​​អ្នក​​​របស់​ដទៃ​តែ​ប៉ុណ្ណោះ​។ សិទ្ធិ​​នៃ​ការ​សម្រេច​ចិត្ត​ ស្ថិត​នៅ​លើ​រូប​អ្នក​​តែ​ម្នាក់​គត់ មាន​សុភមង្គល ​ឬ​ត្រូវ​ឈឺ​ចាប់ ក៏​​ជា​ជម្រើស​របស់​​អ្នក​ ដូច្នោះ​​ហើយ ​​ត្រឹម​​ប្រើ​ពេល​​​វេលា​យូរ​​​​ ដើម្បី​ជួប​​សុភមង្គល​ពិត ហេតុ​​អ្វី​​ត្រូវ​ភ័យ​​ខ្លាច​​​នោះ​?

​​​បើ​អ្នក​រវល់​​​​​ខ្វល់​​ខ្វាយ​​ពី​​មជ្ឈដ្ឋាន​​ខាង​ក្រៅ​​​ខ្លាំង​​ពេក​ ចុះ​ពេល​សម្រេច​ចិត្ត​ខុស តើ​នរណា​នឹង​​ចេញ​មុខ​មក​​ទទួល​ខុស​​ត្រូវ​​សម្រាប់​ជីវិត​អ្នក​ទៅ?

ពិត​ណាស់​ ​​ការ​​រៀប​អាពាហ៍ពិពាហ៍​​ជា​​​​រឿង​​មិន​អាច​ជៀស​​ផុត​ ​​ចូល​​រោង​​​ការ​​លឿន​​ឬ​យឺត​​មិន​​មែន​ជា​បញ្ហា​​​​ចម្បង​​ សំខាន់​​​​​​​​​​​​​​​​អាច​​ជួប​​មនុស្ស​​​​ត្រឹម​ត្រូវ ក្នុង​ពេលវេលា​​សម​គួរ​​ណា​មួយ។

ប្រហែល​​ជា​ព្រះ​អង្គ​ម្ចាស់​​ក្នុង​ក្តី​​សុបិន​​​​ដែល​អ្នក​​​រង់​ចាំ មាន​អាយុ​​បង​ឬ​​ប្អូន​​អ្នក កំពុង​តែ​​​​ជិតៗ​នេះ​​ឬ​នៅ​ទី​​ឆ្ងាយ​ក៏​ថា​បាន​ ​គ្រាន់​​តែ​មិន​ទាន់​អាច​បង្ហាញ​មុខ​​ឲ្យ​អ្នក​ឃើញ​។

កុំ​ភ្លេច​​ថា​ ក្នុង​អំឡុង​ពេល​​​​ដែល​អ្នក​​អង្គុយ​រង់ចាំ​ទទួល​ព្រះ​​អង្គ​ម្ចាស់​មក​​ដល់ ត្រូវ​​ធ្វើ​ខ្លួន​ជា​ព្រះ​នាង​​ដ៏​ស្រស់​ស្អាត ​​រឹង​មាំ សប្បាយ​រីក​រាយ ហើយ​ជឿជាក់​​​​​ថា ​​​​​បើ​​អ្នក​​ជាម​មនុស្ស​ល្អ ថ្ងៃ​ណា​មួយ​គង់​​តែ​​បាន​ជួប​មនុស្ស​ល្អ​ដូច​គ្នា។ ​ចំណាយ​ជីវិត​​​ដូច​ជា​​​​ព្រះ​នាង​ ទោះ​បី​​រស់​នៅ​ម្នាក់​​ឯង​ក៏​មិន​ឯកា​ដែរ ព្រោះ​​អ្នក​អាច​ឆ្លៀត​ពេល​ ធ្វើ​អ្វី​ដែល​ខ្លួន​​ចង់​ធ្វើ គិត​ពី​គោលដៅ​អនាគត ទៅ​លេង​​កន្លែង​​ថ្មី​ៗ នោះ​អ្នក​​នឹង​​​​មាន​ឱកាស​​ចាប់​យក​អ្វីៗ​ដូច​ក្តី​ប្រាថ្នា៕​​​​

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម