ជីវិត​មាន​សុភមង្គល​ជា​ប្រចាំ បើ​អាច​ធ្វើ​រឿង ៧ យ៉ាង​នេះ​បាន

  • 2019-08-08 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ជា​ថ្ងៃ​រវល់​យ៉ាង​ណា ម្នាក់​ៗ​មិន​អាច​បំភ្លេច​ពី​អ្វី​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​បាន​ឡើយ បើ​មិន​ដូចនោះ​ទេ​ជីវិត​នឹង​ជួប​តែ​បញ្ហា។ ដូច្នេះ​ព្យាយាម​ធ្វើ​អ្វី​ដែល​អ្នក​ចង់​បាន ទើប​រស់នៅ​ដោយ​ភាព​រលូន​ទៅ​បាន។ ប្រសិនបើ​ដឹង​ពី​របៀប​កែ​តម្រូវ និង​គិត​អំពី​សុភមង្គល​ដែល​កើត​ឡើង​រាល់ថ្ងៃ​នេះ ជីវិត​អ្នក​នឹង​រីករាយ​ជា​ប្រចាំ៖

១.រីករាយ​នឹង​អ្វី​ដែល​ខ្លួនកំពុង​​មាន

ការ​ពេញចិត្ត​អ្វី​ដែល​មាន​ក្នុង​ជីវិត គឺជា​សុភមង្គល​ដ៏​ល្អ​បំផុត​របស់​មនុស្ស​ម្នាក់​ៗ។ រៀន​ច្នៃ​អ្វី​ដែល​ខ្លួន​ឯង​មាន​ស្រាប់ ឲ្យ​ចេញ​ជា​ប្រយោជន៍​ផ្សេង​ៗ ដែល​មនុស្ស​ទូទៅ​មិន​មាន នោះ​ហើយ​ជា​ក្ដី​សុខ​ពិតប្រាកដ។

រូបតំណាង

**២.បង្រៀន​ខ្លួនឯង​ឲ្យ​យល់​ពី​ពាក្យ​ថា​គ្រប់គ្រាន់**

មនុស្ស​ដែល​មិន​ស្គាល់​ពាក្យ​ថា​គ្រប់គ្រាន់ គឺ​តែងតែ​មិន​មាន​ការ​ស្ងប់​ចិត្ត។ ដូចនេះ​ត្រូវ​ប្រាប់​ខ្លួនឯង​ថា ការ​លោភលន់​មិន​អាច​ជួយ​អ្វី​ឲ្យ​ប្រសើរ​បាន​ឡើយ មានតែ​ធ្វើឲ្យ​ផ្លូវ​ចិត្ត​ច្របូកច្របល់​ឡើង។

៣.ចាកចេញ​ពី​បណ្ដាញ​សង្គម

មនុស្ស​ញៀន​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ខ្លាំង ក៏​គ្មាន​ក្ដី​សុខ​ដែរ ព្រោះ​បាន​ទទួល​ព័ត៌មាន​ច្រើន​ពេក​ ទាំង​ល្អ អាក្រក់ ពិត មិន​ពិត ធ្វើឲ្យ​មាន​អារម្មណ៍​ថា​អស់​កម្លាំង។ សម្រាក​ពី​វា​មួយ​រយៈ​អ្នក​នឹង​រក​ឃើញ​ថា ខ្លួនឯង​មាន​ពេលវេលា​ច្រើន ហើយ​អាច​ផ្ដោត​លើ​ការ​ងារ​បាន​ល្អ ជាង​អង្គុយ​អូស​ចុះ​អូស​ឡើង​មើល​វា។

រូបតំណាង

៤.សាកល្បង​ដើរ​ជំនួស​ការ​ជិះ​យានយន្ត

ការ​ដើរ​យឺត​ៗ​មិន​ឆ្ងាយ​ពេក​ដូចជា​ដើរ​ទៅ​ផ្សារ ឬ​ម៉ាត​នៅ​ក្បែរ​ខ្លួន ទៅ​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ អាច​ជួយ​អ្នក​ឲ្យ​សម្លឹង​មើល និង​កត់​សម្គាល់​ពី​បរិយាកាស​ជុំវិញ​ខ្លួន​បាន​ប្រសើរ​ជាង​ពេល​ជិះ​យានយន្ត។

៥.យក​អសារ​មនុស្ស​មាន​បញ្ហា

ការ​ជួយ​ដល់​មនុស្ស​ដែល​ជួបប្រទះ​នឹង​បញ្ហា​ដោយ​មិន​ចាំបាច់​គិត​ពី​សគុណ អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​ដូច​បាន​ធ្វើ​បុណ្យ​ធំ ៧ វត្ត។

៦.កត់ត្រា​អ្វី​ដែល​ល្អ​ៗ

ជា​រៀងរាល់ថ្ងៃ បើ​អ្នក​បាន​កត់ត្រា​រឿងរ៉ាវ​ដែល​ជួប​ប្រទះ អ្នក​នឹង​ភ្ញាក់ផ្អើល​ចំពោះ​វា ព្រោះ​ជួយ​រំលឹក​នូវ​ការ​ចងចាំ​ដ៏​ល្អ​។

៧.ស្រមៃ​រឿង​ដែល​សប្បាយ​ៗ

អ្នក​សាក​គិត​ដល់​រឿង​មួយ​ចំនួន​ដែល​កន្លង​មួយ តែ​វា​ពិតជា​អនុស្សាវរីយ​ល្អ​បំផុត​ជីវិត គួរតែ​គិត​ទៅ ព្រោះ​វា​ជួយ​ឲ្យ​អារម្មណ៍​អ្នក​បាន​ស្រាយ​ពី​កង្វល់ ជាជាង​យក​ពេល​មក​គិត​រឿង​ឈឺក្បាល និង​គ្មាន​ប្រយោជន៍៕

រូបតំណាង

ចុចអាន៖សញ្ញា​បង្ហាញ​ថា​អ្នក​មាន​ជំងឺ​គិត​ច្រើន​ជ្រុល ល្មម​ដល់​ពេល​បន្ធូរ​ចេញ​ខ្លះ​ហើយ

ប្រភព៖ Spiceee ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម