ចង់​ធ្វើសក់ទឹករលកស្អាត ​គួរមើល​តាម​ទម្រង់​មុខ​សិន ទើបមិនខក​បំណង​!

  • 2019-08-02 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាក់​សក់​ទឹករលកមក​មុខ​លែង​ជាក្តី​បារម្ភ​ទៀតហើយ ពេលអ្នក​ធ្វើតាម​ទម្រង់​មុខរបស់​ខ្លួន។

នារីៗ​គ្រប់រូប​តែងមើល​ឃើញ​ប្លែកពេល​ទម្លាក់​សក់អស់ អាច​ជា​សក់​ត្រង់ រួញ​ឫទឹករលក​តិចៗ​ទៅតាម​ស្តាយ​របស់​ខ្លួន។ តែទន្ទឹម​ហ្នឹងនេះ ក៏ត្រូវ​មើលថា​ទម្រង់មុខ​អ្នកសម​នឹងមូ៉ដសក់​ដែល​អ្នកចង់​ធ្វើឫ​អត់? ចុះបើ​ចង់ឲ្យ​ស្អាត​ប្លែក មើលមក​មិនឆ្គង​ពេល​ទម្លាក់​សក់​នោះ អ្នកអាច​មើលតាម​ម៉ូដខាង​ក្រោម​នេះ​បាន៖

១ ទម្រង់មុខរាង​ពងក្រពើ

សម្រាប់​អ្នកមាន​មុខ​ពងក្រពើ​ពិតជា​សំណាង​ណាស់ ព្រោះមិនថា​ម៉ូដសក់​បែបណាទេ​ក៏មិន​រើសមុខដែរ ដូចជា សក់ខ្លី សក់វែង សក់រួញ និង​សក់រួញ​ទឹករលក។ តែត្រូវដឹង​ថាអ្នក​មិនគួរធ្វើ​ម៉ូដសក់​ត្រង់ស្មើ​គ្នានោះទេ មើល​មក​នឹង​ឆ្គង។

២ ទម្រង់មុខ​រាងវែង

សម្រាប់​អ្នកមាន​មុខវែង​អាចកាត់​សក់សេះ​បាន​ដោយសារ​មុខ​អ្នកវែង ដូច្នេះ​ពេល​ទម្លាក់សក់​នឹង​ឃើញ​ស្អាត។

៣ ទម្រង់មុខ​មូល

សម្រាប់​អ្នក​មានមុខ​មូលគួរតែ​ធ្វើសក់​ទម្លាក់​តែរាង​ទឹក​រលកធំៗ​បន្តិចទើប​មើល​មក​ស្អាត។

៤ ទម្រង់មុខរាង​បេះដូង

សម្រាប់​អ្នកមាន​មុខរាង​បេះដូង​តែង​មាន​ថ្ងាសធំ​និង​ថ្ពាល់ធំ ដូច្នេះ​ធ្វើសក់​ទឹករលក​ទម្លាក់មក​នឹងមើល​ឃើញ​សម។

៥ ទម្រង់មុខរាង​ការ៉េ

សម្រាប់​អ្នក​មាន​មុខ​រាងការ៉េមាន​ថ្ងាស​និង​ថ្ពាល់​វែង​ស្មើគ្នា ដូច្នេះ​គួរធ្វើ​សក់ទឹក​រលកធំៗ​រាងរលុង​ស្មើ​ដើម្បី​ឲ្យ​សម​នឹងផ្ទៃ​មុខ។

៦ ទម្រង់​មុខរាង​ស្រួច​ដូចត្បូង

សម្រាប់​អ្នកមាន​មុខបែបនេះ​គឺមានថ្ងាស​និង​ចង្ការតូច អញ្ចឹង​មាន​ថ្ពាល់​ធំ​ទូលាយ។ ដូច្នេះ​គួរតែ​ធ្វើសក់រួញ​ទឹក​រលក​ដើម្បី​ឃើញ​ថ្ពាល់​តូច។

បើមើល​ដឹងតាម​ទម្រង់​មុខហើយ សាក​ធ្វើតាម​ខាងលើ​ទៅដឹងតែ​ស្អាតប្លែក​ភ្នែក​ម៉ង ពេល​ធ្វើ​ម៉ូដ​សក់​ទឹក​រលក។

ចុចអានបន្ត៖

មើល​មិន​សូវដឹងតែគួរឲ្យស្រលាញ់ បើ​សាក់​នៅកន្លែង​ទាំងនេះ

អាហារ​ ៩ មុខ​ធ្វើឲ្យ​សក់របស់​អ្នក​មាន​សុខភាពល្អ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម