លោកយាយ​អាយុ ១០៧ ឆ្នាំ ទម្លាយអាថ៌កំបាំងដែលធ្វើឲ្យអាយុវែង

  • 2019-08-02 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅ​ ស្រ្តីម្នាក់​បាន​ប្រារព្ធ​ពិធី​ខួបកំណើត ១០៧ ឆ្នាំ ​​ដោយ​ប្រាប់ពី​ការពិត​របស់ខ្លួន​នៅ​ទីក្រុង​ញូវយ៉ក។

លោកយាយ​ដែល​មាន​អាយុ ១០៧ ឆ្នាំរូបនេះ​ មាន​ឈ្មោះ​ថា Louise Jean Signore រស់នៅ​ក្នុង​តំបន់ Bronze នៃ​ទីក្រុង​ញូវយ៉ក។ លោកយាយតែង​ទទួល​ទាន​នូវ​របបអាហារ​ដែល​មាន​សុខភាព​ល្អ​និងធ្វើលំហាត់ប្រាណ​ទៀងទាត់។ បុ៉ន្តែអ្វីដែលមិននឹកស្មានដល់នោះគឺ គាត់បាន​ទម្លាយ​នូវអាថ៌កំបាំង​ដែលមានអាយុវែងបែបនេះ​ដោយ​សារ​ខ្លួនមិនដែល​រៀបការ​សូម្បីតែ​ម្តងឡើងយ​នៅក្នុងឆាក​ជីវិត​របស់ខ្លួន។

លោកយាយបានប្រាប់ទូរទស្សន៍ WCBS ថា "​អាថ៌កំបាំងអាយុ ១០៧ គឺ​មក​ពី​ខ្ញុំ​នៅ​លីវ​មិន​ដែល​រៀប​ការ ហើយខ្ញុំចូលចិត្ត​អាហារ​អុីតាលី ខ្ញុំធំធាត់​មកជាមួយ​របបអាហារល្អ គ្មាន​សូដា ហើយ​ក៏គ្មាន​នំខេក​ដែរ។" លោកយាយបន្តទៀត​ថា "ខ្ញុំហាត់ប្រាណជាប្រចាំ ឆ្លៀត​រាំ​ខ្លះៗ​រហូរមកទល់ឥលូវ និង​លេង​​ហ្គេម Bingo ពេលទំនេរ។"

ជាមួយនឹងវ័យជរាដោយពុំមានភាពលំបាក បច្ចុប្បន្នលោកយាយ Louise Jean Signore មើលឃើញមិនសូវច្បាស់តែក៏បានយកឈ្នះលើជំងឺរលាកសួត ហើយកាលពីអាយុ ១០៣ ឆ្នាំ បានរួចផុតពីការវាយប្រហារនិងករណីប្លន់នៅក្នុងអាគារផ្ទះល្វែងផងដែរ។

ចុចអានបន្ត៖

៩រឿងដ៏កម្រ មានតែនៅជប៉ុន ពិបាករកបំផុតក្នុងពិភពលោក​

ប្រភព៖ 9gag ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម