៩រឿងដ៏កម្រ មានតែនៅជប៉ុន ពិបាករកបំផុតក្នុងពិភពលោក​

  • 2019-07-19 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើនិយាយដល់ប្រទេសជប៉ុន មនុស្ស​ជាច្រើន​ប្រហែលជាមានចម្ងល់ និងស្រមើស្រមៃចេញជារូបភាពនានា។ រូបភាពទាំងនោះអាចមានដូច ប្រសិនបើអ្នកខ្លះក៏​ធ្លាប់មើល​តុក្កតា កម្មវិធី​ទូរទស្សន៍ ញុំា​វ៉ក់​ (Wok) ស៊ូស៊ី (Sushi) និង​ស្តាប់​ចំរៀង​ ដែល​ច្រៀង​ដោយ​តារាចម្រៀង​ជប៉ុនជាដើម។

ថ្ងៃនេះ កញ្ញា សូមណែនាំរឿងរ៉ាវដ៏កម្រ ៩ យ៉ាង​មានតែនៅក្នុងប្រទេសជប៉ុន​ ដែលមិនងាយមាននៅប្រទេសផ្សេងៗ។

១. ពេលឆ្លងផ្លូវ

ធម្មតា​អ្នក​ឃើញ​រូបមនុស្ស​ពណ៌បៃតង ទើប​អាច​ឆ្លង​ថ្នល់បាន។ ប៉ុន្តែ​នៅ​ផ្លូវសម្រាប់​អ្នក​ដំណើរ​ឆ្លងកាត់​មួយ​ចំនួន​នៅ​ជប៉ុន​ អ្នក​នឹង​មិន​ឃើញ​សញ្ញា​នោះ​ទេ។ ផ្ទុយទៅវិញ អ្នក​នឹង​ឃើញ​រូបទន្សាយ​មីហ្វី (Miffy) ជា​តួអង្គ​បង្កើត​ឡើង​ដោយ ឌីក ប្រ៊ូណា (Dick Bruna) អ្នក​និពន្ធ​សៀវភៅ​កុមារ​ជនជាតិ​ហូឡង់។ សំនួរ​សួរថា ហេតុអ្វី​បាន​ជា​តួអង្គ​នេះ​ចាត់​ជា​វប្បធម៌​រ​បស់​ជប៉ុន?

ចម្លើយ​យ៉ាង​សាមញ្ញ​នោះ​គឺ តុក្កតា​មីហ្វី (Miffy) ស្រដៀង​ទៅនឹង​តុក្កតា​ហេឡូ​ឃីធី (Hello Kitty)។

២.កៅអីអង្គុយ

ដូចក្នុងរូបភាពនេះ យើង​ធ្លាប់តែ​អង្គុយលើ​កៅអី​ក្នុង​ហាងកាហ្វេ​ និង​បា​ ឬកន្លែងផឹកស៊ីតែប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​ប្រជាជន​ជប៉ុន​វិញ​​គេ​ប្រើប្រាស់​វានៅតាមហាងនានា ដើម្បី​ទទួលបាន​ភាពកក់ក្តៅ​ ងាយស្រួលសម្រាកអានសៀវភៅ និងអាច​ទម្រេត​ខ្លួន​បានផងដែរ។ បើសម្រាប់ជនជាតិ​អឺរ៉ុប​ហៅ​គ្រឿងសង្ហារិម​នេះ អិហ្សាកាយ៉ា (Izakaya)។

៣. ឧបករណ៍ម៉ាស្សា​ដ៏កម្រ

ដើម្បី​កាត់បន្ថយ​ស្រ្តេស ឬភាពតានតឹង​ និង​ចៀសវាង​ការឈឺក្បាល នៅជប៉ុននិយមប្រើ​របស់ឧបករណ៍ម៉ាស្សា​ដ៏ពិសេសមួយ​ ដែល​មាន​ការរចនាយ៉ាងសាមញ្ញ។ វាពិតជាមានភាពច្នៃ​ប្រឌិត​ ងាយ​ស្រួល​ប្រើ និងអាចជ្រោងសក់ចុះ ឡើងៗ ដោយប្រើចលនាម៉ាស្សាតិចៗ។

៤.មី Pringle

កាលពីមុន ព្រីងហ្គល​ (Pringle)​ ធ្លាប់ទទួលការពេញ​និយម​យ៉ាងខ្លាំង​ថាជាដំឡូងកំប៉ុង ទុកញ៉ាំលេង នៅតាម​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​។ ប៉ុន្តែ​នៅ​ជប៉ុន ព្រីងហ្គល (Pringle) ជា​ប្រភេទ​ប្រេន​មី​ដ៏​ល្បី ​ដែល​ប្រជាជន​ជប៉ុន តែងតែ​ញុំា​ជាញឹកញាប់ រហូតមកដល់ពេលបច្ចុប្បន្ន​នេះ។

៥. តុក្កតាមូមីន​

វា​ហាក់បីដូចជា​រឿង​ធម្មតា ​ដែល​យើង​ឈប់​នៅ​ហាងកាហ្វេ​ដែល​ជិត ឫ​ក៏​អង្គុយ​ម្នាក់ឯង​ពេល​ម៉ោង​ញុំាបាយ។ ប៉ុន្តែ​នៅ​ហាងកាហ្វេ​ជប៉ុន គ្រប់​ភ្ញៀវ​ដែល​អង្គុយម្នាក់​ឯង​នឹង​ទទួល​បាន​តុក្កតា​ មូមីន​ (Moomins)​ ដ៏​ធំ​មួយ​ ដើម្បី​កំដរ កុំឲ្យ​ពួកគេ​មាន​អារម្មណ៍​ឯកា។

៦. ការកម្មង់កាហ្វេ

ជំនួសការ​ប្រើប្រាស់ការវេចខ្ចប់​កាហ្វេ​ដាក់​កែវជ័រ​ និង​កែវក្រដាស នៅជប៉ុន គេ​ក៏​មាន​ដាក់​ដប​តាម​ពណ៌​ផ្សេងៗ​ដែល​អ្នក​ចង់​បាន ដើម្បីកម្មង់កាហ្វេតាម​កម្មវិធី ឬហៅថា App ទុកជាមុន។ បន្ទាប់មក អ្នក​អាច​ទៅយក​នៅហាង​តាមពេល​ដែល​បាន​កំណត់ ហើយ​សេវាកម្ម​នេះ​កំពុង​ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង។

៧. នំស្រួយម្យ៉ាង

តើ​អ្នក​ធ្លាប់​ញុំា​នំស្រួយ​រូបរាង​សត្វ​ដែរ​ឫ​ទេ? វា​មើល​ទៅ​សប្បាយ​លេង​ពេលដាក់​ក្នុង​ដៃ​ហើយ​ទាយ​ថា​ជា ​សត្វអី អាច​ជាអណ្តើក ក្រពើ ឫ​ក៏​សត្វតោ។ ប៉ុន្តែ​នៅ​ជប៉ុន​វិញ ពួកគេ​មាន​រូប​ដែរ​តែជា​រូបតុក្កតា​ប៉ុកគីម៉ុន (Pokémons.)។

៨. ទម្រាប់ពេលបុណ្យណូអែល

នៅតាម​កន្លែង​ផ្សេងទៀត​លើ​ពិភពលោក ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​និង​ថ្ងៃ​បុណ្យណូអែល​ មនុស្ស​តែងចំអិន​ម្ហូបអាហារ​ដ៏ឈ្ងុយឆ្ងាញ់ ​និង​មាន​ពិធីជប់​លៀងធំ។ វា​ប្លែក​ពី​ប្រទេសជប៉ុន​មនុស្ស​មាន​អាកប្បកិរិយា​ខុសគ្នា​ចំពោះ​រឿង​ទាំងនេះ។

នៅ​យប់បុណ្យ​ណូអែល​ ពួកគេ​ចូលចិត្ត​ញុំា​សាច់មាន់​ពីហាងនានា ដូចជា KFC ដែល​ជំនួស​បុណ្យ​ប្រពៃណី​របស់​ទួរគី។

៩. រូបមន្តស៊ូស៊ី

បើ​អ្នក​ញុំា​ស៊ូស៊ី​ជារឿយៗ ធ្វើនៅប្រទេសនានាជុំវិញពិភពលោក អ្នក​ប្រហែលជា​សង្កេត​ឃើញថា​បាយមាន​ធ្លាក់ចេញ​ពីសាច់​ត្រីសាលម៉ុន ពេល​ចាប់​ជាមួយ​ចង្កឹះ។ ទោះ​បីជា​យ៉ាងណា​ក៏ដោយ មិនមាន​បញ្ហាបែប​នេះទេ​នៅ​ជប៉ុន​ ព្រោះ​ពួកគេ​មានរូបមន្ត​ពិសេស​ទប់ទល់ គឺយកអង្ករលាយ​ជាមួយ​ទឹកជ្រលក់​​ដែលមាន​ជាតិ​ស្ករ ​អំបិល​ និង​ទឹកខ្មះ។

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម