៥ វិធីសន្សំថ្លៃភ្លើងឲ្យនៅសល់តិចបំផុត
- 2019-08-04 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីសន្សំថ្លៃភ្លើងឲ្យនៅសល់តិចបំផុត
ទោះបីជានៅពេលនេះ មានភ្លៀងធ្លាក់ច្រើនហើយក៏ដោយ ក៏នៅមានថ្ងៃមួយចំនួន អាកាសធាតុមានសភាពហប់ខ្លាំង។ ប្រឈមនឹងអាកាសធាតុបែបនេះ អ្នកត្រូវចេះប្រើភ្លើងយ៉ាងម៉េចឲ្យសន្សំបានច្រើន ដើម្បីកុំឲ្យអស់ថវិកាច្រើន។
១. បន្ថែមពណ៌បៃតងក្នុងផ្ទះ
ពណ៌ស្រាលៗដូចជាពណ៌បៃតង នឹងធ្វើឲ្យភ្នែករបស់អ្នកបានស្រឡះជាងមុន។ ដើម្បីបង្កើនពណ៌បៃតងក្នុងគេហដ្ឋាន អ្នកអាចដាំកូនឈើតូចៗនៅគៀនបង្អួច ព្រោះក្រៅពីជួយលំអរផ្ទះ វានឹងជួយឲ្យផ្ទះរបស់អ្នកត្រជាក់ជាងមុនផងដែរ។
២. ប្រើវាំងននដើម្បីបន្ថយកម្ដៅ
យោងតាមការពិសោធកម្ដៅក្នុងផ្ទះមួយ ការប្រើវាំងនន នៅតាមទ្វារ ក៏ដូចជាបង្អួចក្នុងផ្ទះ គឺអាចកាត់បន្ថយកម្ដៅរហូតដល់ទៅ៣៣ភាគរយឯណោះ។ ប្រសិនបើអ្នកខ្លាចវាំងនេះធ្វើឲ្យផ្ទះងងឹត អ្នកអាចប្រើវាំងននស្បៃក៏មានប្រសិទ្ធិភាពស្មើគ្នាដែរ។
៣. បើកបង្អួចពេលយប់
សម្រាប់ផ្ទះដែលមិនប្រើម៉ាស៊ីនត្រជាក់នោះ ពេលយប់ប្រសិនបើកបង្អួចចំហរ គឺអាចបណ្ដញភាពហប់នៅក្នុងបន្ទប់បានទាំងស្រុង ដោយចំហាយសន្សើមនៅពេលយប់ គឺប្រៀបដូចជាម៉ាស៊ីនត្រជាក់ធម្មជាតិមួយដែរ។
៤. មិនប្រើឧបករណ៍អគ្គិសនីច្រើនក្នុងពេលតែមួយ
ការប្រើឧបករណ៍អគ្គិសនីច្រើនក្នុងពេលតែមួយ នឹងទាញឲ្យកម្លាំងភ្លើងទាញខ្លាំងជាងធម្មតា។ ដូចនេះ អ្នកគួរឆ្លាស់វេនគ្នាប្រើ។ ឧទាហរណ៍ ពេលកំពុងដាំបាយឆ្នាំអគ្គិសនី អ្នកគួរផ្អាកបោកខោអាវដោយម៉ាស៊ីនសិន។ និងពេលអ៊ុតខោអាវ អ្នកអាចបិទម៉ាស៊ីនត្រជាក់សិនជាដើម។
៥. ដាក់ទូទឹកកកឃ្លាតពីជញ្ជាំង
យោងតាមអ្នកជំនាញ ទូទឹកកកត្រូវដាក់ឃ្លាតពីជញ្ជាំងយ៉ាងតិច១០សង់ទីម៉ែត្រ ព្រោះនៅពេលដាក់ជាប់ជញ្ជាំងខ្លាំងពេក ចំណាយក្ដៅដែលជះចេញនោះ នឹងជះមកវិញ ធ្វើឲ្យទូទឹកកករបស់អ្នកស៊ីភ្លើងច្រើនជាងមុន ក៏ដូចជាឆាប់ខូចផងដែរ៕
ចុចអាន៖ ៤ អត្ថប្រយោជន៍នៃសំណាញ់ខ្ចប់ផ្លែឈើដែលអ្នកនឹកស្មានមិនដល់