៤​ អត្ថប្រយោជន៍​នៃ​សំណាញ់​ខ្ចប់​ផ្លែ​ឈើ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់

  • 2019-07-31 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការពិត សំណាញ់​ខ្ចប់​ផ្លែ​ឈើ​មិន​មែន​ឥត​ប្រយោជន៍​ ហើយ​គ្រាន់​តែ​ជា​សំរាម​នោះ​ឡើយ ដោយ​វា​អាច​ប្រើ​​បាន​នៅ​ក្នុង​កាលៈទេសៈ​ជាច្រើន។

ជឿជាក់​ថា អ្នក​ណា​ក៏​ធ្លាប់​ទិញ​ផ្លែ​ឈើ ដោយ​ត្រូវ​បាន​ខ្ចប់​នៅ​ក្នុង​សំណាញ់​ស្នោរ​ដែរ ដោយ​ផ្លែ​ឈើ​ទាំង​នោះ មាន​ដូច​ជា​ប៉ោម សារី​ជា​ដើម។ យ៉ាងណាក្ដី មនុស្ស​មួយ​ចំនួន​តែង​គិត​ថា សំណាញ់​នេះ​គ្មាន​ប្រយោជន៍ ទុក​នាំ​ចង្អៀត ដូច​នេះ​គេ​តែង​បោះចោល​ជា​និច្ច។ តាម​ការ​ពិត សំណាញ់​នេះ​មាន​ប្រយោណ៍​មិន​តិច​ដែរ។

១. ការពារ​របស់​ងាយ​បែក

សំណាញ់​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ការពារ​ផ្លែ​ឈើ​កុំ​ឲ្យ​ជាំ ដូច​នេះ​គុណ​ប្រយោជន៍​ដ៏​ធំ​បំផុត​របស់​វា គឺ​ការពារ​របស់​ទាំង​ឡាយ​ដែល​ងាយ​បែក ដូច​ជា​កែវ ឬ​ចាន​ជា​ដើម។ សម្រាប់​របស់​ដែល​ងាយ​បែក ហើយ​កម្រ​ប្រើ អ្នក​គ្រាន់​តែ​ខ្ចប់​មួយ​ជាន់ ហើយ​ទុក​ជា​ស្រេច លែង​បារម្ភ​រឿង​ធ្លាបក់​បែក​ទៀត​ហើយ។

២. ខ្ចប់​ស៊ុត

ស៊ុត​គឺ​ជា​អាហារ​ដែល​ងាយ​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​បំផុត។ សម្រាប់​រាល់​ពេល​ទុក​ក្នុង​ទូ​ទឹក​កក​ ឬ​នៅ​ទី​ណា​មួយ​ បើ​គ្រាន់​តែ​ប្រយ័ត្ន​បន្តិច ស៊ុត​នឹង​បែក​ភ្លាម។ ដូច​នេះ អ្នក​អាច​ប្រើ​សំណាញ់​នេះ​មក​ខ្ចប់​ស៊ុតបាន។ បន្ថែម​ពី​នេះ រាល់​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ដោយ​មាន​ដឹក​ស៊ុត អ្នក​ក៏​អាច​ប្រើ​សំណាញ់​នេះ​មក​ខ្ចប់​​បាន​ដូច​គ្នា។

៣. ធ្វើ​របស់​កល់

រាល់​ពេល​ជើង​តុ ឬ​ជើង​កៅអី​ដែល​មិន​ស្មើ​គ្នា គឺ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ពិបាក​នៅ​បំផុត។ ហើយ​ប្រសិន​បើ​គ្រាន់​តែ​យក​ក្រដាស​កាសែត​មក​កល់​នោះ គឺ​នៅ​មិន​ស្ងៀម​ឡើយ ដោយ​វា​នៅ​តែ​ប៉ាក់ប៉ឺត។ យ៉ាងណាក្ដី អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ ដោយ​យក​សំណាញ់​នេះ​មក​កល់។

៤. ធ្វើ​ប៉ុងលាង​ចាន

ប្រសិន​បើ​ប៉ុង​លាង​ចាន​អ្នក​អស់ ឬ​ខូច​ហើយ មិន​ទាន់​បាន​ទិញ​ថ្មី​នោះ សំណាញ់​នេះ​ក៏​ជា​ជម្រើស​ជំនួស​ដ៏​ប្រសើរ​ដោយ​អាច​លាង​សំអាត​ចាន​ក្បាន​ ស្អាត​មិន​ចាញ់​ប៉ុង​លាង​ចាន​ធម្មតា​ឡើយ៕

ចុចអាន៖ ​ ពាក្យទាំង២២ ធ្វើឲ្យអ្នកក្រញាញ់ខួរ ជួនកាលច្រឡំម្តងៗ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម