បើឃើញសញ្ញាទាំងនេះ​មានន័យថាគេនឹកអ្នក​ហើយ​គ្រាន់តែគេមិន​និយាយ

  • 2019-07-30 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​មួយ​ចំនួន​គឺ​មិន​ចូលចិត្ត​និយាយ​ចេញ​មក​ទេទោះបី​គេ​នឹក​នា​អ្នក​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ដឹង​បាន​យ៉ាង​ច្បាស់​ថាគេ​នឹក​អ្នក​ដោយ​សង្កេត​លើ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ ៖

១. Chat ឬផ្ញើ​សារ​មក​អ្នក

គាត់​តែង​ Chat ឬ ផ្ញើ​សារ​មក​អ្នក​ ទោះ​គ្មាន​រឿង​អ្វី​ដែល​ត្រូវ​និយាយ​ក៏​ដោយ​ ក៏​គាត់​ព្យាយាម​បង្កើត​ការ​សន្ទនា​ដែរ។ ជួន​កាល​ផ្ញើតែ Emoji មួយ​ក៏​អាច​បញ្ជាក់​ថា​គេ​នឹក​អ្នក​ដែរ ព្រោះ​មិន​មែន​សុខៗនឹកឃើញ​ផ្ញើមក​ទេ។

រូបតំណាង

**២. Call មក​អ្នក**

ពេល​ខ្លះ​ឲ្យ​តែ​បាន​ឮ​សំឡេង​អ្នក​ក៏​គាត់​អស់​ចិត្ត​ដែរ មិន​បាច់​និយាយ​អី​ច្រើន​ពេក​ក៏​បាន។ គេ​គ្រាន់​តែ​សួរ​ថា​អ្នក​នៅ​ឯណា ឬកំពុង​ធ្វើអី​ជាដើម​ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ស្ងប់ចិត្ត​ពេល​ដឹង​ពី​ដំណឹង​អ្នក​ហើយ។

៣. តែង​ចង់​ឃើញ​មុខ​អ្នក

ពេល​ខ្លះ​គេ​គ្រាន់តែ​ចង់​មើល​រូបថតរបស់​អ្នក​ភ្លាមៗ ថា​មុខ​របស់​អ្នក​យ៉ាង​ម៉េច​ហើយ ស្អាត​ឬ​ក៏អត់​? នេះ​គឺ​ច្បាស់​ណាស់​ថា​គេ​នឹក​អ្នក​ខ្លាំង​ណាស់។

រូបតំណាង

៤. គេ​ខឹង​អ្នក​ពេល​ដែល​អ្នក​មិន​សូវ​រវល់​ជាមួយ​គេ

ការពិត​ប្រហែល​អ្នក​គិត​ថាគេ​មិន​អី​ពេល​អ្នក​ស្ងប់ស្ងាត់​ជាមួយ​គេ តែ​បើ​អ្នក​ឃើញ​គេ​និយាយ​តិច ឬ​មិន​សូច​ស្រស់ស្រាយ​នោះ មាន​ន័យ​ថា​គេអន់​ចិត្ត​ ឬមិន​សប្បាយ​ចិត្ត​ពេល​ដែល​អ្នក​ទុក​គេចោល​​ហើយ។

៥. គេរក្សា​រូប​ចាស់​ៗ​របស់​អ្នក

ក្នុង​ទូរស័ព្ទ​ ឬ​ក៏​​កុំព្យូទ័រ​របស់​គេនៅ​តែ​មាន​រូប​អ្នក ទោះ​បី​ជា​រូប​នោះ​យូរ​ឆ្នាំ​ក៏​ដោយ។ ឬមួយ​ទៀត​គេ​ដាក់រូវថតអ្នក​ជាប់​កាបូបលុយ​របស់​គេ ព្រោះ​ពេល​នឹក​អ្នក​គេ​អាច​មើល​វា​បាន​គ្រប់ពេល។

៦. ព្យាយាម​ឆ្លៀត​ពេល​មក​ជួប​អ្នក

ទោះ​រវល់​យ៉ាង​ណា​ ឆ្ងាយ​ពី​អ្នក​យ៉ាង​ណា​ក៏​គេនៅ​តែ​ព្យាយាម​រក​ពេល​មក​ជួប​អ្នក។ នេះ​មិន​មែន​មក​ពី​គេ​គ្មាន​កន្លែង​ត្រូវ​ទៅទើប​មក​ជួប​អ្នក​ទេ តែ​ដោយសារ​នឹក​អ្នក​ ស្រឡាញ់​អ្នក​ទោះ​ហត់ ទោះពិបាក​បន្តិច​ក៏​គេ​អាច​ធ្វើ​បាន​ដែរ។

រូបតំណាង

មិន​បាច់​ប្រាប់​ថា​នឹក​ក៏​បាន​ដែរ ឲ្យ​តែ​គេ​ធ្វើ​រឿង​នេះ​ចេញ​មក​នោះ​អ្នក​ប្រាកដ​ចិត្ត​ទៅ​ថា​អ្នក​ជា​មនុស្ស​ពិសេស​មួយ​សម្រាប់​គេ​ហើយ៕

ចុចអាន៖កុំ​បន្ត​តែ​ម្ខាង​ទៀត! បើ​គេ​ស្រឡាញ់​អ្នក គេ​នឹង​ព្យាយាម​ និង​ផ្ដល់ក្ដីសង្ឃឹមឲ្យអ្នក

ប្រភព៖ Cosmopolitan ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម