កុំបន្តតែម្ខាងទៀត! បើគេស្រឡាញ់អ្នក គេនឹងព្យាយាម និងផ្ដល់ក្ដីសង្ឃឹមឲ្យអ្នក
- 2018-03-09 04:52:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំបន្តតែម្ខាងទៀត! បើគេស្រឡាញ់អ្នក គេនឹងព្យាយាម និងផ្ដល់ក្ដីសង្ឃឹមឲ្យអ្នក
អ្នកគួរតែឈប់ចំណាយកម្លាំងទៅលើមនុស្សម្នាក់ដែលមិនបានតបស្នងអីមកវិញទៅ ព្រោះបើគេស្រឡាញ់អ្នក គេនឹងព្យាយាមដើម្បីអ្នកដូចគ្នា។
មានមនុស្សជាច្រើនបានលង់ស្រឡាញ់អ្នកដែលមិនបានចាប់អារម្មណ៍លើខ្លួនឯង ហើយពួកគេពេលខ្លះលះបង់ និងតស៊ូខ្លាំងក្នុងការចង់ឲ្យគេទទួលយកការស្រឡាញ់ដែលខ្លួនមាន។ កុំបណ្ដោយខ្លួនឲ្យស្ថិតក្នុងចំណោមមនុស្សទាំងនោះអី ព្រោះវាលំបាកណាស់ ហើយអ្នកនឹងចាប់ផ្ដើមខូចចិត្ត បន្ទាប់ពីស្ដាប់ហេតុផលជាច្រើនដែលគេបានបកស្រាយក្នុងន័យបដិសេធន៍អ្នក។
គេមានហេតុផលជាច្រើនដែលមិនអាចចាប់ផ្ដើមជាមួយអ្នក ហើយការព្យាយាម និងក្ដីស្រឡាញ់អ្នកក៏មិនបានមានឥទ្ធិពលលើគេដែរ។ កុំរង់ចាំទៀតអីបើគ្រាន់តែក្ដីសង្ឃឹមបន្តិចក៏គេមិនបានផ្ដល់ឲ្យអ្នក ព្រោះគេប្រហែលយកក្ដីសង្ឃឹមនោះទៅឲ្យអ្នកផ្សេងបាត់ទៅហើយ។
នៅក្នុងលោកនេះមានហេតុផលច្រើនណាស់ដែលមិនអាចឲ្យមនុស្សពីរនាក់ស្រឡាញ់គ្នាបាន។ ត្រូវចាំថាបើគេស្រឡាញ់អ្នក គេនឹងលះបង់កម្លាំងស្នេហាគេមកឲ្យអ្នក។ គេនឹងធ្វើឲ្យអ្នកមានអារម្មណ៍រំភើប កក់ក្ដៅ មានស្នាមញញឹម និងក្ដីសង្ឃឹម។ ដោយឡែកបើគេគ្មានសូម្បីតែសញ្ញារង់ចាំបន្តិចនោះ អ្នកមិនគួរចំណាយពេល ចំណាយកម្លាំងបន្តការរង់ចាំដោយគ្មានចម្លើយតែម្ខាងទៀតនោះឡើយ។
ដកខ្លួនទៅ រួចសម្ងំព្យាបាលការឈឺចាប់ដែលអ្នកមាន បន្ទាប់មកក្រោកឡើងម្ដងទៀត។ ស្នេហាមានឥទ្ធិពលលើចិត្តយើងខ្លាំង តែក៏មិនអាចឲ្យវាសម្ងំសម្លាប់យើងរាល់ថ្ងៃបានដែរ៕
ចុចអាន៖មើលពីក្រៅរឹងមាំណាស់ តែខាងក្នុងរបស់ខ្ញុំខ្ទេចខ្ទាំអស់ហើយ