គយគន់ព្រៃកោងកាង ជិះទូកមើលទេសភាពនៅពាមក្រសោបបាងកាយាក រំសាយត្រជាក់ចិត្ត
- 2019-07-29 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គយគន់ព្រៃកោងកាង ជិះទូកមើលទេសភាពនៅពាមក្រសោបបាងកាយាក រំសាយត្រជាក់ចិត្ត
ទេសភាពស្រស់ត្រកាលនៃតំបន់ទេសចរណ៍ធម្មជាតិពាមក្រសោប ព្រៃកោងកាងបាងកាយាក មិនឲ្យអ្នកទៅលេងខកបំណងឡើយ។ លោកអ្នកគ្រាន់តែធ្វើដំណើរទៅដល់ឃុំពាមក្រសោប ចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង នោះនឹងឃើញរមណីយដ្ឋានធម្មជាតិចម្រុះដោយព្រៃកោងកាងជាក់ជាមិនខាន។
ក្រៅពីនោះ គេក៏អាចជិះទូកមើលទេសភាព ស្ដាប់សំលេងសត្វយំ មើលត្រី និងសម្រស់ពន្លឺព្រះអាទិត្យជាប់ប្របមាត់ទឹកយ៉ាងសប្បាយចិត្ត។ ម្យ៉ាងទៀត អ្នកទេសចរច្រើនតែមិនរំលងថតរូបលេងជាមួយដើមព្រៃកោងកាងដុះក្រាស់ជាជួរៗតាមបណ្ដោយស្ពានយ៉ាងវែង។ ស្របនឹងធម្មជាតិបែបព្រៃព្រឹក្សា និងអាកាសធាតុនារដូវវស្សានេះផង ធ្វើឲ្យអ្នកទៅលេងមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់កាយ មិននឿយណាយឡើយ។ ពេលដើរទៅមុខទៀត នឹងបានទៅដល់ស្ពានយោលនេះ ដែលមានប៉មមួយខ្ពស់អាចឲ្យទេសចរទាំងឡាយ គយគន់សម្រស់ព្រៃកោងកាងទាំងមូលយ៉ាងត្រជាក់ភ្នែក៕
ចុចអាន៖ បឹងធម្មជាតិកើតពីបន្ទុះភ្នំភ្លើងនៅកណ្តាលព្រៃ ទឹកថ្លាដូចកញ្ចក់ត្រូវចិត្តអ្នកនិយមផ្សងព្រេង