គេ​តែង​ថា​យើង​ផ្លាស់​ប្ដូរ​ហើយ តែ​មិន​ដែល​ឃើញ​ពី​ណា​សួរ​យើង​ឆ្លង​កាត់​អ្វី​សោះ

  • 2019-07-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ពិត​ជា​ងាយ​ស្រួល​ខ្លាំង​ណាស់​នៅ​ពេល​យើង​វាយ​តម្លៃ​អ្នក​ណា​ម្នាក់ រីឯ​រក​ពេល​ស្ដាប់​គេ យល់​ពី​គេ បើ​ក​ចិត្ត​ចំពោះ​គេ​វិញ គឺ​កម្រ​ខ្លាំង​ណាស់។ សួរ​ថា លើ​លោក​នេះ មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​យល់​ពី​យើង​ពិត​ប្រាកដ​?

អ្នក​មាន​ដែល​ប្រទះ​ទេ​ថា យូរ​ៗ​ជួប​មិត្ត​ចាស់ ឬ​អ្នក​ធ្លាប់​ស្គាល់​គ្នា​ចាស់​ឡើង​វិញ គេ​តែង​តែ​និយាយ​ថា អត្តចរិត​យើង​នៅ​ពេល​នេះ គឺ​ផ្លាស់​ប្ដូរ​ពី​មុន​ហើយ គឺ​លែង​ដូច​មុន​ហើយ។ គ្រាន់​តែ​ចង់​និយាយ​ថា គេ​គ្រាន់​តែ​ក្រលេក​មើល​​យើង​២ ៣​វិនាទី គេ​ក៏​ធ្លោយ​សម្ដី​ទាំង​នោះ​ចេញ​មក​ដោយ​មិន​បាន​គិត​អ្វី​ច្រើន?

តែ​អ្នក​មាន​ដឹង​ទេ​ថា សម្រាប់​មនុស្ស​ម្នាក់ ដើម្បី​ផ្លាស់​ប្ដូរ​ពី​ចរិត​មួយ ទៅចរិត​មួយ​ទៀត គឺ​តម្រូវ​ឲ្យ​ឆ្លង​កាត់​បទ​ពិសោធន៍​ល្វីង​ជូរ​ចត់​មិន​តិច​ឡើយ។ ខណៈ​អ្នក​ខ្លះ​រឹង​មាំ​ជាង​មុន ចេះ​ឆ្មើង​ជាង​មុន ក៏​មក​ពី​ឆ្លង​កាត់​ការ​បែក​បាក់​មនោសញ្ចេតនា ឬ​ឆ្លង​កាត់​វិបត្តិគ្រួសារ ឬ​ក៏​អាច​មក​ពី​ធ្លាប់​ត្រូវ​គេ​មើល​ងាយ​ក៏​ថា​បាន។

ហើយ​ក៏​មួយ​ចំនួន​ទៀត គេ​ផ្លាស់​ប្ដូរ​ដោយ​សារ​តែ​គេចង់​ឲ្យ​ខ្លួន​ក្លាយ​ជា​មនុស្ស​ដែល​ប្រសើរ​ជាង​មុន​ក៏​ថា​បាន។ ឧទាហរណ៍​ដូច​ជា ពី​មុន​យើង​ជា​មនុស្ស​អៀនប្រៀន តែ​ពេល​នេះ គ្រាន់​តែ​យើង​ក្លាហាន​ជាង​មុន គេ​ក៏​វាយ​តម្លៃ​យើង។

រូបតំណាង

មនុស្ស​មួយ​ចំនួន​គឺ​មាត់​ឆៅ​មិន​សូវ​ថា​អី​ទេ ដែល​ថា​ឲ្យ​យើង​ផ្លាស់​ប្ដូរ​ហើយ តែ​មាន​មួយ​ចំនួន​ទៀត គឺ​តួ​ឈ្នានីស​ចំ​តែ​ម្ដង នៅ​ពេល​ដែល​ឃើញ​យើង​ផ្លាស់​ប្ដូរ។ គឺ​សុទ្ធ​តែ​ថា​យើងហ្នឹង​ប្រែ​ហើយ លែង​ដូច​មុន​ហើយ ទាំង​​មិន​ដឹង​ដើម​ទង​នៃ​សាច់​រឿង​របស់​គេ​សោះ។ និយាយ​ឲ្យ​ចំ​ទៅ មនុស្ស​ដែល​យល់​ពី​យើង​ពិត​ប្រាកដ​​គឺ​តិច តែ​អ្នក​ដែល​ប្រញាប់​វាយ​តម្លៃ​គេ​ គឺ​រាប់​មិន​អស់​សោះ៕

ចុចអាន៖ ​​ អាយុ​២៨​ឆ្នាំ មាន​លុយ​សន្សំ​តែ​៥០០​ដុល្លារ និង​ភាព​រសាត់អណ្ដែត​របស់​យុវវ័យ​បច្ចុប្បន្ន

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម