៥ ចំណុច​គួរ​ដឹង ពេល​ចង់ solo trip

  • 2019-07-26 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើរលេង​ម្នាក់ឯង​គួរតែ​ដឹង ៥ ចំណុច​នេះ ចៀសវាង​ស្តាយ​ក្រោយ​ពេលមក​វិញ។ ពេលដើរ​លេង​ម្តងៗ ធម្មតា​អ្នកតែងតែ​មានផែនការ​ច្បាស់លាស់​ដើម្បី​មាន​ភាព​ងាយស្រួល។ យ៉ាងណា​សម្រាប់​អ្នកចូល​ចិត្ត​ដើរលេង​ម្នាក់ឯង​ គួរតែ​រៀបចំខ្លួន​ឲ្យបាន​ហ្មត់ចត់​ពេល Solo Trip។ ថ្ងៃនេះ​កញ្ញា​សូម​ណែ​នាំ​ពីវិធី​ទាំង ៥ ពេលអ្នក​ដើរលេង​ម្នាក់ឯង៖

ចំណុចទី ១៖ រៀបចំ​គោលដៅ

សួរខ្លួនឯង​ឲ្យបាន​ច្បាស់ថា​ចង់ទៅទីកន្លែង​ណា​ជាងគេ ដើរ​លេង​ក្នុង​ប្រទេស ខេត្តណា តំបន់ណា។ តើចង់​ទៅ ទស្សនា​ប្រាសាទ លេង​សមុទ្រ ទស្សនា​ទីក្រុង ឫ​ក៏បែប​ផ្សងព្រេង​ដូចជា ឡើង​ភ្នំជាដើម។

ចំណុចទី ២៖ លៃលក​រឿងថវិកា

ត្រូវដឹងថា​អ្នកចង់ទៅ​កម្សាន្ត​រយៈពេល​ប៉ុន្មានថ្ងៃ តម្លៃ​សណ្ឋាគារ ការធ្វើ​ដំណើរ ការញុំា​ផ្សេងៗ និង​ការ​ទិញ​របស់​កំបុិ​កំប៉ុក​នានា។

ចំណុចទី ៣៖ ត្រៀម​សម្លៀកបំពាក់

គួរតែដឹង​ថាសម្លៀកបំពាក់​ប្រភេទណា​ដែលស័ក្ដិសមទៅនឹងកន្លែង​អ្នកទៅ។ ឧទាហរណ៍ ទៅលេង​ភ្នំ គួរ​ស្លៀកពាក់​ជិតៗ​បន្តិច។ ដាក់​សម្លៀក​បំពាក់​ឲ្យច្រើន​ចៀសវាង​ ការខ្វះ​ពិបាករក។

ចំណុចទី ៤៖ រៀបចំ​គ្រឿង Make Up

សំខាន់​ណាស់រឿង​តុបតែងមុខ និង​ខ្លូន​ប្រាណនេះ អ្នកគួរតែ​មានផលិតផល​ការពារ​ស្បែក​មុខនិង​ខ្លួន ដូចជា ឡេ​ការពារ​កម្តៅ​ថ្ងៃ គ្រីម​ការពារ​សម្រាប់​មុខ និង​ផលិតផល​ផ្សេងទៀត​សម្រាប់​ផ្តល់ឲ្យ​ស្បែក​មាន​សំណើម​ជាដើម។

ចំណុចទី ៥៖ មានទូរសព្ទ​ឫកាម៉េរា​ថតរូប

បើអ្នក​ទៅដើរ​លេង​ដោយ​មិនមាន​ទូរសព្ទ​ឫ​កាមេ៉រា​សម្រាប់ថត​យក​រូបភាព​ស្អាតៗ​នោះ សួរថា​ទៅដើរ​លេង​មាន​ន័យ​អី។ ទៅ​​ដើរ​លេង​ម្នាក់​ឯងអ្នកគួរ​តែត្រៀម​ឆ្នាំង​សាក​បញ្ចូល​ថ្ម ដង selfie ថ្ម​កាម៉េរា ក៏ដូចជា memory ចៀស​វាង​អស់ពេលត្រូវ​ការផ្តិត​យក​ទេសភាព​ស្អាតៗ។

កុំ​ឲ្យ solo trip អ្នក​ទៅ​ជា​ឥតន័យ អនុវត្ត​តាមវិ​ធីខាង​លើ​មិន​ខក​បំណង​ឡើយ។

រូបភាព៖ fernynop pinterest

ចុចអានបន្ត៖ ទៅស្រុកគេតិចច្រឡំធ្វើរឿងទាំងនេះ ដឹងតែខ្មាសគេខ្លាំង

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម