ទៅស្រុកគេតិចច្រឡំធ្វើរឿងទាំងនេះ ដឹងតែខ្មាសគេខ្លាំង
- 2019-07-16 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅស្រុកគេតិចច្រឡំធ្វើរឿងទាំងនេះ ដឹងតែខ្មាសគេខ្លាំង
ជាការល្អប្រសិនបើអ្នកដឹងពីវប្បធម៌ ប្រពៃណីតាមតំបន់របស់ប្រទេសនីមួយៗ មិនថាទៅដើរលេង ឬធ្វើការ។ ពាក្យចាស់តែងពោលថា៖ «ចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេស» យ៉ាងណាមិញពេលទៅលេងប្រទេសផ្សេងៗអ្នកគួរតែដឹងពីបែបបទ ទំនៀមទម្លាប់ វប្បធម៌របស់ប្រទេសនោះខ្លះៗចៀសវាងមានការយល់ច្រឡំដោយប្រការណាមួយ។ ខាងក្រោមនេះ ជាបម្រាមដែលអ្នកត្រូវដឹង៖
ប្រទេសរុស្ស៊ី៖ ហាមឲ្យអំណោយផ្កាជាចំនួនគូ ។ ប្រជាជនរស្ស៊ីជូនអំណោយផ្កាគូសម្រាប់តែការរំលឹកវិញ្ញាណខ័ន្តនិងបុណ្យសពតែប៉ុណ្ណោះ។
ប្រទេសឈីលី៖ ហាមញុំាដោយប្រើម្រាមដៃ នៅក្នុងប្រទេសនេះទាមទារឲ្យអ្នកមានរបៀប។
ប្រទេសសាំងហ្គាពួរ៖ ប្រយ័ត្នការផាកពិន័យ។ នៅទីនោះត្រូវបានហាមការឲ្យចំណីសត្វ ស្តោះទឹកមាត់ឬចោលសំរាមលើផ្លូវផ្តេសផ្តាស ឬញុំាលើមធ្យោបាយធ្វើដំណើរសាធារណ។
ប្រទេសឥណ្ឌា៖ ហាមថើបនៅទីសាធារណះ ។ អ្នកអាចជាប់ពន្ធធនាគារបាន ។ មិនអនុញ្ញាតប៉ះពាល់រាងកាយអ្នកដែលមានភេទផ្ទុយគ្នាឡើយ។
ប្រទេសជប៉ុន៖ ហាមឲ្យលុយធីប(លុយទឹកតែ) ហាមឱបនៅទីសាធារណ ធ្វើអ្វីដូចអ្នកតំបន់នោះធ្វើ។
ប្រទេសមិចស៊ីកូ៖ កុំអង្គុយឬសញ្ជឹងគិតតែម្នាក់ឯង ប្រជាជនមិចស៊ីកូស្រលាញ់ការនិយាយលេង ព្យាយាមធ្វើអ្វីៗថ្មី។
ប្រទេសញូហ្សែលែន៖ កុំប្រើពាក្យ អស៊ី (Aussie) លាយជាមួយ (Kiwis)។ មិនត្រូវនិយាយលេងពី Rugby, The Lord of the Rings ឫម្ចាស់ក្សត្រីចក្រភពអង់គ្លេស។ កុំភ្ញាក់ផ្អើលប្រសិនបើអ្នកឃើញមនុស្សដើរដោយជើងទទេ។
ប្រទេសន័រវែស៖ កុំសួរសំនួរទាក់ទងពីការទៅព្រះវិហារ។ កុំរំពឹងថាទទួលបានការនិយាយគួរសម។
ប្រទេសតួគី៖ កុំឲ្យសញ្ញាអូខេ (OK) ទៅនរណាម្នាក់ ហាមសេពគ្រឿងស្រវឹងច្រើន និងញើសសំបោរឫឆ្កឹះធ្មេញរបស់អ្នកនៅក្នុងភោជនីយដ្ឋានឫបារ។
ចក្រភពអង់គ្លេស៖ មិនត្រូវដើរចេញពីជួរ ត្រូវនៅតាមលេខរៀង ហាមសួររឿងប្រាក់ចំណូលដែលរកបាន និងមិនត្រូវអញ្ចើញមនុស្សមិនជិតស្និទ្ធមកលេង។
ប្រទេសអ៊ែកឡង់៖ កុំព្យាយាមបញ្ចេញសំលេងឲ្យដូចជនជាតិអ៊ែកឡង់។
ប្រទេសអាឡឹម៉ង់៖ កុំប្រើប្រាស់កាយវិការគោរពបែបណាហ្ស៊ី មិនត្រូវសំលឹងមុខគេ កុំព្យាយាមរួសរាយជ្រុលពេកនិងមិនគួរធ្វើឲ្យនរណាម្នាក់ភ្ញាក់ផ្អើលមុនថ្ងៃខួបកំណើតមកដល់ឡើយ។
ប្រទេសកេនយ៉ា៖ មិនត្រូវមានកាយវិការមិនសាកសមទៅនឹងសាសនា។ ត្រូវចេះអត់ធ្មត់ មិនត្រូវនិយាយពីរឿងផ្លូវភេទនៅក្នុងក្រុមហ៊ុនចម្រុះ។
ប្រទេសម៉ាឡេស៊ី៖ ហាមប៉ះក្បាលនរណាម្នាក់ជាដាច់ខាត។
ប្រទេសកូរ៉េ៖ ប្រើដៃពីរពេលអ្នកប្រគល់ប្រាក់ទៅនរណាម្នាក់។
ចុចអាន៖ មកដឹងអត្ថន័យកាយវិការខុសៗគ្នា តាមប្រទេសនីមួយៗ