មនុស្សស្រីមាន ៤ចំណុចនេះ គ្មានប្រុសណាហ៊ានក្អក មើលងាយឡើយ
- 2019-07-26 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីមាន ៤ចំណុចនេះ គ្មានប្រុសណាហ៊ានក្អក មើលងាយឡើយ
មនុស្សស្រីត្រូវបានចាត់ទុកថាជាភេទដែលទន់ខ្សោយ ជាពិសេសក្នុងខ្សែភ្នែកបុរស ហើយជានិច្ចកាលតែងត្រូវបានគេដាក់សម្ពាធខ្លាំងទៅលើទង្វើនិងអាកប្បកិរិយា។ ប៉ុន្តែបុរសនឹងបែរជាក្រែងចិត្តហើយមិនហ៊ានមើលស្រាលលើនាងឡើយ បើនារីមាន៤ចំណុចនេះក្នុងខ្លួន៖
១. រស់នៅដោយពឹងពាក់លើខ្លួនឯង
គ្មានប្រុសណាមកហ៊ានក្អកទេ បើអ្នកជាមនុស្សស្រីឯករាជ្យដោយរស់នៅមិនចាំបាច់ពឹងពាក់លើអ្នកណា។ មិនថាធ្វើការឬរកស៊ី ឲ្យតែមានលុយគ្រប់គ្រាន់មកចិញ្ចឹមខ្លួនឯងរស់នៅស្រួល នោះគ្មានអ្នកណាអាចមើលងាយសមត្ថភាពអ្នកទេ ព្រោះអ្នកមិនពឹងលើអ្នកណាដើម្បីរស់ឡើយ។
២. ធ្វើជាមនុស្សស្រីទឹកមាត់ប្រៃ
មនុស្សទឹកមាត់ប្រៃជាមនុស្សដែលនិយាយហើយគេស្ដាប់នឹងអនុវត្តតាម។ នារីទឹកមាត់ប្រៃ និយាយច្បាស់ការ ម៉ាត់ណាម៉ាត់នឹង មិនលេបសំដី មិនប្រលាំប្រកូវ និងតែងធ្វើតាមសំដីខ្លួន។ នារីបែបនេះគឺធ្វើឲ្យបុរសខ្លាចក្រែង និងមិនសូវហ៊ានជាមួយឡើយ។
៣. មិនបន្ទាបខ្លួនខុសរឿង និងឲ្យតម្លៃខ្លួនឯង
បើអ្នកដទៃឬបុរសណាលេងសើចជ្រុល ដោយលាយឡំនិងការមើលងាយក្នុងនោះ នាងដាច់ខាតមិននៅស្ងៀម ឬចេះតែឲ្យអ្នកលែងនោះទៅតាមដំណើរនោះទេ។ មនុស្សស្រីដែលខ្លាំងគឺនាងធ្វើឲ្យម្នាក់នោះទទួលកំហុស ហើយសុំទោសនាង និងបញ្ចប់ការលេងសើចបែបនោះទៀត។
៤. មិនធ្វើទង្វើណាដែលអាចឲ្យគេវាយតម្លៃបាន
ចេះប្រុងប្រយ័ត្ន មិនបណ្ដោយឲ្យខ្លួនឯងធ្វើរឿងអ្វីមួយដែលអាចឲ្យអ្នកដទៃវាយតម្លៃនោះទេ។ ឧទាហរណ៍ដូចជាការនិយាយដើមគេ ដើរលេងយប់ជ្រៅ ឬចាយលុយខ្ជះខ្ជាយ។ មិនមែនមិនឲ្យធ្វើនោះទេ ប៉ុន្តែត្រូវមានកំណត់ និងមានវិន័យខ្លះៗក្នុងការសប្បាយនោះ ដោយមិនចាំបាច់ឲ្យអ្នកដទៃដឹងឡើយ៕
ចុចអាន៖រស់នៅយ៉ាងរឹងមាំ និងមានទំនាក់ទំនងល្អក្នុងសង្គម មនុស្សឆ្លាតតែងមាន ៩ចំណុចនេះ