ទម្លាប់គិតវិជ្ជមានឲ្យបានច្រើន ដូចកំពុងបង្កើតកំណប់ទ្រព្យសម្រាប់ជីវិតខ្លួនឯង
- 2019-07-25 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់គិតវិជ្ជមានឲ្យបានច្រើន ដូចកំពុងបង្កើតកំណប់ទ្រព្យសម្រាប់ជីវិតខ្លួនឯង
ជីវិតពេលខ្លះស្រស់បំព្រងដូចផ្កាកុលាបក្នុងសួននោះទេ តែងជួបការលំបាករដាក់រដុប។ តែបើអ្នកចេះបង្កើតភាពរីករាយ សុទិដ្ឋិនិយម ហើយតតាំងឧបសគ្គ នោះគ្រប់បញ្ហានឹងដោះស្រាយបានឆាប់រហ័ស។
ពេលជួបរឿងស្មុគស្មាញ ពិតជាពិបាកធ្វើមុខឲ្យសើចសប្បាយ ព្រោះជីវិតកំពុងជួបរឿងស្រេ្តសដោះស្រាយមិនចេញ អ្នកណាទៅសើចកើត។ ប៉ុន្តែជំនួសឲ្យការមិនសប្បាយចិត្ត អ្នកគួរបោះបង់រឿងណាអត់ប្រយោជន៍ចេញពីជីវិតសន្សឹមៗ ហើយញញឹមឲ្យកម្លាំងចិត្តខ្លួនឯងវិញ។
ប្រៀបដូចរឿងរបស់ចិត្តវិទូល្បីឈ្មោះម្នាក់គឺលោក Viktor Emil Frankl ។ ក្នុងសម័យសង្រ្គាមមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ធ្វើឲ្យគាត់ប្រែជាភ័យខ្លាច និងរស់នៅយ៉ាងវេទនាផ្នែកផ្លូវចិត្តយ៉ាងខ្លាំង។ គាត់គិតថា ប្រហែលមិនអាចរស់បានយូរទេ ហើយចិត្តរបស់គាត់ចាប់ផ្តើមច្របូកច្របល់។ ប៉ុន្តែថ្ងៃមួយ គាត់ក៏ប្រាប់ខ្លួនឯងឲ្យស្ងប់បន្តិច ហើយបិទភ្នែកសម្រួលអារម្មណ៍ និងញញឹមតិចៗ។ យូរៗទៅ គាត់ទាញបបូរមាត់ឲ្យញញឹមកាន់តែខ្លាំង ហើយគាត់ចាប់ផ្ដើមសង្កេតឃើញថា ផ្លូវចិត្តគាត់ធូរស្រាលជាងមុន។ តាំងពីពេលនោះមក គាត់ដឹងថារាល់ស្រេ្តសទាំងអស់ខ្លាចស្នាមញញឹមរបស់យើងនោះទេ ដូច្នេះគាត់សន្យានឹងខ្លួនឯងមិនស្លាប់ពេលនេះទេ ហើយត្រូវព្យាយាមដោះលែងខ្លួនឯង។
មួយទៀត បើអ្នកនៅចាំឈុតមួយក្នុងរឿង "សាមកុក" ពេលដែលទ័ពរបស់ Cao Cao បរាជ័យនៅស៊ីឈិច កងទ័ពរាប់ពាន់នាក់ត្រូវគេសម្លាប់ស្ទើរតែគ្មានសល់ម្នាក់ តែ Cao Cao នូវតែងើយមុខឡើងទៅលើហើយសើច ដោយគ្មានបាក់ស្បាតអ្វីបន្តិចឡើយ។ ដោយសារតែភាពអង់អាចនេះ Cao Cao តែងរំដោះខ្លួនពីការបរាជ័យជានិច្ច។
នៅរឿងមួយទៀត កាលពីឆ្នាំ១៩១៤ មន្ទីរពិសោធន៍របស់កំពូលអ្នកច្នៃប្រឌិតលោក Thomas Edison បានឆេះម៉ត់ក្លាយជាផេះត្រឹមមួយយប់ ធ្វើឲ្យគាត់បាត់អស់ក្តីសង្ឃឹមដោយសារការខំប្រឹងស្ទើរពេញមួយជីវិតរបស់គាត់រលាយអស់។ បែបនេះក្ដី ពេលព្រឹកឡើងគាត់ស្រាប់តែឃើញកម្ទេចថ្មម្យ៉ាងធ្វើឲ្យគាត់ភ្ញាក់ព្រើត ហើយនិយាយថា នេះពិតជាគ្រោះប្ដូរមកជាលាភវិញមែន។ គ្រប់កំហុសរបស់ខ្ញុំបានដុតឆេះអស់នៅក្នុងភ្នក់ភ្លើង អរគុណដល់ព្រះ ខ្ញុំអាចចាប់ផ្ដើមជាថ្មីម្ដងទៀតបានហើយ។ ៣សប្ដាហ៍ក្រោយមក លោក Thomas ក៏បានបង្កើត ក្រូម៉ូហ្វូនដំបូងគេក្នុងពិភពលោកយ៉ាងស្ងប់ស្ងែង។
តាមរយៈបីរឿងខាងលើ ឆ្លុះបញ្ចាំងថា សុទិដ្ឋិនិយមពិតជាសំខាន់នៅពេលអ្នកស្ថិតក្នុងស្ថានភាពបរាជ័យ ឬរងទុក្ខវេទនា។ សូម្បីអ្នកវិទ្យាសាស្ត្រក៏អះអាងថា ការរីករាយ គិតវិជ្ជមាន បើកចិត្តឲ្យទូលាយ ជាប្រភពឈានទៅរកសន្តិភាព អាយុវែង និងមានសុខភាពល្អ។ ដូច្នេះអ្នកដែលចូលចិត្តសើចច្រើន តែងមើលទៅគួរឲ្យទាក់ទាញ និងមានមិត្តភក្កិច្រើន។ អ្នកខ្លះនិយាយថា ផឹកស្រាអាចបំបាត់ទុក្ខរាប់ពាន់បាន តែការពិតវាមានតែផ្ដល់ទុក្ខទោសដល់អ្នកវិញ។
ប្រសិនបើអ្នកអាចសម្លឹងទៅលើមេឃហើយសើចដោយអារម្មណ៍រីករាយ ការថប់បារម្ភទាំងប៉ុន្មានបំភ្លេចឲ្យអស់ តើពេលនោះអ្នកនៅចង់ផឹកស្រាទៀតទេ? ចាប់ឱកាសផ្តើមជាថ្មីប្រៀបដូចបង្ហាត់ខ្លួនឯងឲ្យរឹងមាំ ។ ប្រសិនបើអ្នកហ៊ានក្រោកឈរ បញ្ហានឹងរត់ចេញពីអ្នក។ មិនខុសពីលោក Thomas ការខំប្រឹងរបស់គាត់បានឆេះអស់ក្នុងបន្ទប់ពិសោធន៍ តែគំនិតសុទិដ្ឋិនិយមរបស់គាត់នៅដដែរ មិនបាត់ទៅណាទេ។ ដូច្នេះ កុំភ្លេចញញឹមឲ្យបានច្រើន នោះផ្លូវចិត្តអ្នកនឹងប្រសើរអាចរក្សាស្មារតីសុទិដ្ឋិនិយម ដូចបង្កើតទ្រព្យសម្បត្តិឲ្យខ្លួនឯងផងដែរ៕
ចុចអាន៖ ៧ វិធីបញ្ឃប់ខ្លួនឯងកុំឲ្យគិតច្រើន យ៉ាងមានប្រសិទ្ធភាពលែងខ្វល់ខ្វាយច្រើន