៧ វិធីបញ្ឃប់ខ្លួនឯងកុំឲ្យគិតច្រើន យ៉ាងមានប្រសិទ្ធភាពលែងខ្វល់ខ្វាយច្រើន
- 2019-07-24 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ វិធីបញ្ឃប់ខ្លួនឯងកុំឲ្យគិតច្រើន យ៉ាងមានប្រសិទ្ធភាពលែងខ្វល់ខ្វាយច្រើន
នៅពេលអ្នកខ្វល់ខ្វាយច្រើនពេកពីអ្វីដែលកន្លងផុតទៅ បារម្ភខ្លាំងចំពោះបញ្ហាកំពុងកើតឡើង គិតទុកមុនជ្រុលហួសហេតុពេក វាធ្វើឲ្យអ្នកក្លាយជាមនុស្សគិតច្រើនដោយមិនដឹងខ្លួន។ កាន់តែគិត អារម្មណ៍អ្នកកាន់តែធុញថប់ មួម៉ៅ ក៏ដូចជាតានតឹងជាដើម។
អីច៊ឹងមានវិធីអ្វីខ្លះ ដើម្បីឃាត់ចិត្តកុំឲ្យគិតជ្រុលពេក? ខាងក្រោមនេះ ជាវិធីមួយចំនួនអាចហាមចិត្តកុំឲ្យគិតផ្ដេសផ្ដាសពេក៖
១. ត្រូវបង្កើនការស្រលាញ់ខ្លូនឯងឲ្យខ្លាំង
ការស្រលាញ់ខ្លូនឯងខ្លាំង ជាគន្លឹះដ៏សំខាន់ក្នុងការដាស់ស្មារតីអ្នកឲ្យបំពេញតម្រូវការអ្វីដែលខ្លួនចង់បានវិញ។ កាន់តែស្រលាញ់ខ្លួនឯង កាន់តែធ្វើឲ្យអ្នកអាចគ្រប់គ្រងនិងដោះស្រាយរាល់ស្ថានការណ៍លំបាកៗបានច្រើនយ៉ាង។
២. ធ្វើខ្លួនឯងឲ្យរវល់
ចំណាយពេលធ្វើអ្វីតាមដែលអាចធ្វើបាន ប្រសើរជាងគិតរឿងឥតប្រយោជន៍។ ម៉្យាងទៀត ជៀសវាងកុំឲ្យតែគិតជ្រុល ត្រូវព្យាយាមធ្វើអ្វីឲ្យមានសកម្មភាពខួរក្បាលក្នុងន័យវិជ្ជមាន។
៣. ត្រូវយកចិត្តទុកដាក់អ្វីដែលនៅជុំវិញខ្លូនឲ្យច្រើន
ព្យាយាមរក្សាការចងចាំល្អៗដែលកំពុងកើតឡើងនៅចំពោះមុខ ជាជាងគិតរឿងឈឺក្បាលបានកន្លងហួសទៅហើយ។
៤. ត្រូវមានភាពជាម្ចាស់ការចំពោះខ្លូនឯង
ត្រូវរំលឹកខ្លូនឯងឲ្យញឹកញាប់ កុំឲ្យបាត់បង់ភាពជាម្ចាស់ការលើខ្លូនឯង។ ការផ្លាស់ប្តូរទម្លាប់ភ្លាមៗ អីច៊ឹងហើយពេលខ្លះអ្នកក៏ត្រូវការអ្នកជួយដាស់តឿនដែរ។
៥.បោះបង់គំនិតដែលគិតថាគ្រប់រឿងតែងល្អឥតខ្ចោះ
អ្នកមិនចាំបាច់ត្រូវមានអ្វីល្អគ្រប់យ៉ាងពេកនោះទេ ។ កុំស្រមើស្រមៃចង់បានអ្វីល្អឥតប្រៀបពេក ព្រោះវាធ្វើឲ្យអ្នកចេះតែគិតជ្រុលទៅលើចំណុចកំប៉ិចកំប៉ុកទាំងនោះ។
៦. ត្រូវអនុវត្តការតាំងសម្មាធិ
ការតាំងសមាធិ ពិតជាវិធីដ៏ល្អក្នុងការអប់រំចិត្តឲ្យស្ងប់ បោះបង់នូវគំនិតអវិជ្ជមាន និងកម្ចាត់ចោលនូវរឿងរ៉ាវអាក្រក់ៗដែលមានក្នុងជីវិតអ្នក។
៧. យុទ្ធសាស្រ្តចុងក្រោយ
ប្រហែលរឿងសំខាន់បំផុតអ្នកត្រូវចងចាំ គឺត្រូវអត់ធ្មត់តាមអ្វីដែលអ្នកអាចធ្វើទៅបាន។ រីករាយនឹងពេលបច្ចុប្បន្ន កុំបណ្ដោយឲ្យអតីតកាលមកលងបន្លាចអ្នកពេក។ ជីវិតគឺបែបហ្នឹង វាតែងតែមានឡើងនិងចុះ ទោះខំគិតច្រើនយ៉ាងណា ក៏គ្មានបានការដែរ បានត្រឹមតែខាតពេលវេលាប៉ុណ្ណោះ។
ចុចអានបន្ត៖៥ វិធីកាត់ចិត្តពីស្នេហ៍ក្បត់បានរហ័ស លែងនឹកគេទៀត