ហេតុ​ផល​ ១០​​យ៉ាង​​មនុស្ស​ស្រី​ចាប់​អារម្មណ៍​ខ្លាំង​នឹង​មនុស្ស​ប្រុស​មិន​សូវ​ចេះ​និ​យាយ​

  • 2019-07-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​មនុស្ស​ប្រុស​បាន​អានពី​រឿង​រ៉ាវ​នេះ​ ឱកាស​យ៉ាង​ច្រើន​មនុស្ស​ស្រី​ពេញ​ចិត្ត​ខ្លាំង​ចំ​ពោះ​អ្នក​។ ដូច្នេះ​ហើយ កុំ​មាន​អារម្មណ៍​មិន​ល្អ​ បើ​ទោះបីជា​យើង​មិន​មែន​ជា​មនុស្ស​បាន​សម្ដី​ដូច​គេ ។​​ខាង​ក្រោម​នេះ ជា​ហេតុ​ផល​មនុស្ស​ស្រី​ស្រ​លា​ញ់​មនុស្ស​ប្រុស​មាន​លក្ខណៈ​បែបនេះ ៖ ​

​​​​​១​.មាន​សុ​វ​ត្ថិ​ភាព​

នាង​មាន​អារម្មណ៍​ថា​អ្នក​មាន​សុវត្ថិភាព ព្រោះ​ម​នុ​ស្ស​​ប្រុស​មិន​សូវ​មាត់​ក គឺ​មិន​មាន​លក្ខណៈ ប្រ​ថុ​យ​អ្វី​ឡើយ​ ហើយ​នាង​ក៏​មិន​សូវ​បារម្ភ​ពី​អ្វី​ដែល​អ្នក​ចង់​បង្ហាញ​រឿង​អ្វីមួយ​ទៅ​អ្នក​ដទៃ​ដែរ។ បើ​មនុស្ស​ប្រុស​ពូ​កែ​សម្ដី​វិញ​ គេ​តែង​ខ្វល់​នឹង​​​ការ​ឆ្លើយ​តប​របស់​អ្នក​ផ្សេង​​​ ក៏​ដូច​ជា​ពូ​កែ​យក​ចិត្ត​​ទុក​ដាក់​ស្ដាប់​រឿង​អ្នក​ដទៃ​​ផង​ដែរ។ នេះ​មាន​ន័យ​ថា ជានិច្ច​កាល​ពួក​គេ​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​ភាព​លេច​ធ្លោ​ និង​ ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​ផ្សេង។ មនុស្ស​ស្រី​ជា​ច្រើន​ត្រូវ​ការ​មនុស្ស​ប្រុស​ដែល​មាន​សុវត្ថិភាព​ដើម្បីឲ្យ​ប្រាកដ​ថា​នាង​មានទំនុក​ចិត្ត​នៅ​ពេល​​ជ្រើស​យក​អ្នក​។

​​​២​.មាន​ភាព​ស្មោះត្រង់

មនុស្ស​​ប្រុស​ប្រភេទ​នេះ​ មាន​ភាព​ស្មោះ​នូវ​អ្វី​ដែល​​គេ​បាន​ធ្វើ អ្វី​ដែល​គេ​គិត អ្វី​ដែល​គេ​មាន​អារម្មណ៍ និង​អ្វី​ដែល​គេ​ផ្ដល់​យោ​បល់​ទៅ​អ្នក​ដទៃ។ ​

៣​.ជា​អ្នក​ស្ដាប់​ដ៏​ពូកែ

មនុស្ស​ប្រុស​បែបនេះ ជា​អ្នក​ស្តាប់​ដ៏​ពូកែ​ម្នាក់​ដោយ​គេ​មិន​គ្រាន់​តែ​ស្ដាប់​នូវ​អ្វី​ដែល​អ្នក​បាន​និយាយ​នោះ​ទេ គេ​គិត​​និង​យក​អារម្មណ៍​ខ្លូន​ឯង​ផ្ចង់​នូវ​អ្វី​ដែល​អ្នក​បាន​រៀប​រាប់​​ដោយ​ផ្ដល់​តម្លៃ​និង​យោបល់​ដ៏​ប្រពៃ​សម្រាប់​អ្នក​ទៀត​ផង​។

​៤​.មាន​ភាព​ម៉ឹង​ម៉ាត់​

​គេ​តែង​តែ​ទោរ​ទន់​ទៅ​រក​​ការ​គិត​បែប​ម៉ត់​ចត់​ពី​ជី​វិត​​ចំពោះ​​​ទទួល​ខុស​ត្រូវ ការ​រៀប​ចំ​ផែន​ការ​អ​នា​គត​ និង​កា​រ​បង្កើត​គ្រួសារ​ជាដើម​។ ដូច្នេះ​ចំពោះ​ស្រ្តី​ អ្នក​​ពិត​ជា​ពិបាក​​បើ​ចាប់ផ្ដើម​​ដំណើរ​ជីវិត​ជា​មួយ​មនុស្ស​មិន​ភាព​ច្បាស់​លាស់​នឹង​ជី​វិត​ក្នុងការធ្វើ​កិច្ចការ​អ្វីមួយ​នោះ​។ ​​

៥​.ការ​ប្រា​ស្រ័​យ​ទាក់​ទង

គេ​ប្រហែល​ជា​អាច​ខ្វល់​នឹង​មនុស្ស​ដែល​គ​ស្រលាញ់​ខ្លាំង​ ប៉ុន្តែ​គេ​មាន​ភាព​ជឿ​ជាក់​ក្នុង​​ការ​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​របស់​គេ​ទៅ​កាន់​អ្នក​ដែល​គេ​ស្រលាញ់ ហើយ​គេ​ផ្ដល់​តម្លៃ​យ៉ាង​ខ្លាំង​ដល់​ការ​និយាយ​ស្ដី​ ។

៦​.ចេះ​ភ្ញាក់​ខ្លួន

គេ​ជា​មនុស្ស​តែងតែ​មាន​ការ​ដឹង​ខ្លូន​ជានិច្ច ព្រោះ​គេ​តែង​ចំ​ណាយ​ពេល​យ៉ាង​យូរ​ក្នុង​ការ​គិត​អ្វី​មួយ ពី​របៀប​ធ្វើ​យ៉ាង​ណា​ឲ្យ​ចំណុច​នោះ​មាន​ភាព​ល្អ​ប្រសើរ​ឡើង និង​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​ទៅ​ដល់​គោល​ដៅ​អ្វី​ដែល​ខ្លូន​ចង់បាន​។

៧​.ជា​អ្នក​សង្កេត

គេ​ជា​មនុស្ស​ពូ​កែ​កត់​ចំ​ណាំ​រឿង​រ៉ាង​កំ​ប៉ិច​កំប៉ុក​របស់​មនុស្ស​ស្រី​ ដូចជា​នាង​ចូលចិត្ត​ធ្វើ​អ្វី ចូលចិត្ត​អ្វី​ និង​មិន​ចូល​ចិត្ត​អ្វី​មួយ ហើយ​នេះ​ជា​អ្វី​ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​ស្រ​លា​ញ់។

​​​​​​​​​​៨​​.ឆាប់​រីករាយ

គេ​ឆាប់​នឹង​​មាន​ភាព​រី​ក​រាយ​ដោយ​គេ​មិន​ត្រូវ​ការ​ធ្វើ​អ្វី​ឲ្យ​ហួស​ប្រ​មាណ​ដើម្បី​ឲ្យ​គេ​សប្បាយ​​ចិត្ត​ឡើយ។

៩ មាន​ភក្ដីភាព

មនុស្ស​ប្រុស​មិន​សូវ​ចេះនិយាយស្ដី​អាច​ទុក​ចិត្ត​បាន​ជាង​​មនុស្ស​ពូកែ​ស​ម្ដី​ខ្លះ​​ ព្រោះ​គេ​ដឹង​ពី​សារសំខាន់​នៃ​រឿង​ណា​ដែល​គួរ​ទុក​វា​ជា​ការ​សម្ងាត់​សម្រាប់​ដៃ​គូរ​គេ។ ខុស​ពី​អ្នក​បាន​សម្ដី​ជា​ធម្មតា​​ចូល​ចិត្ត​យក​រឿង​រ៉ាវ​ជា​ច្រើន​ទៅ​ប្រាប់​អ្នក​ដទៃ។​ ​​​

​​​​១០​.ចង់​មាន​ទំនាក់​ទំនង​ពិត​ប្រាកដ

​គេ​ស្រលាញ់​អ្នក​ដោយ​សារ​តែ​គេ​មាន​អារម្មណ៍​ថា​អ្នក​ជា​ស្នេហ៍​ពិត​គេ មិន​​មែន​ព្រោះ​តែ​គេ​ឯ​កាឬ​ដោយ​សារ​គេ​នៅ​តែ​ឯង​​យូរ​ពេក ឬ​មិត្តភក្តិ​គេ​មាន​ស​ង្សា​អស់​ទៅ​​ហើយ​នោះទេ ទើប​គេ​​ចង់​មាន​សង្សារ​ដែរ​នោះ​ទេ។ គេ​រួច​រាល់​ជា​ស្រេច​ក្នុងការ​ចាប់​ផ្ដើម​ស្នេហ៍​នឹង​​អ្នក​​ ព្រោះ​គេ​ស្រលាញ់​អ្នក​ដោយ​អារម្មណ៍​ទាំងនោះ​ផុស​ចេញ​ពី​បេះ​ដូង​របស់​គេ​យ៉ាងពិត​ប្រាកដ។​​​​

ចុចអាន៖ ​​ រៀបការប្រៀបដូចលេងហ្គេមដែរ បើមិនវាងវៃនឹងត្រូវចាញ់

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ង៉ាន់ សុគុន