រឿង ១០ យ៉ាង​នឹង​កើតឡើងលើរាងកាយ​ បើអ្នក​មិន​ទទួលទាន​សាច់

  • 2019-07-23 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គួរតែ​ដឹង​នូវរឿង​មួយចំនួន​ដែល​អាច​នឹងកើត​ឡើង​លើ​រាងកាយ ​ប្រសិនបើ​អ្នក​មិន​បរិភោគ​សាច់។ ការមិន​បរិភោគ​សាច់​សោះ​ក៏​មានផលប្រយោជន៍​និង​ផលវិបាក​មួយចំនួន​ផងដែរ ដូច្នេះ​អ្នកគួរតែដឺង ខាងក្រោម​នេះ​ជារឿង ១០ យ៉ាង​រួម​មាន៖

១ សាច់ដុំ​ត្រូវការ​ពេលមួយ​ចំនួន​ដើម្បី​ឲ្យ​មានដំណើរការល្អ​

ប្រូតេអុីន​មាន​សារសំខាន់​សម្រាប់ពង្រឹង​សាច់ដុំ​រឹងមាំ​និង​ឲ្យល្អប្រសើរ ​បន្ទាប់ពី​ការហាត់ប្រាណ ព្រោះ​ស៊ុត​​​​សម្បូរ​ទៅ​ដោយ​ប្រូតេអុីន។ អ្នកឯកទេស​ខាងចំណី​អាហារ​បានឲ្យ​យោបល់​ថាអ្នកតមសាច់​និង អ្នកតមសាច់​ក៏​​ដូចជា​ស៊ុត​សាច់ ត្រូវ​ការទទួលទាន​ប្រូតេអ៊ីន​បន្ទាប់ពី​ការធ្វើ​លំហាត់ប្រាណ​របស់ពួក​គេ ព្រោះវា​ស្រូប​យក​បានងាយ​ស្រួល​និង​ឆាប់រហ័ស។

២ អ្នកអាច​នឹង​បាត់បង់​ការដឹង​រសជាតិ

ស័ង្កសី​ជា​ធាតុ​សំខាន់​មួយ​សម្រាប់​ឲ្យ​អ្នក​ដឹង​រសជាតិ។ នៅ​ក្នុង​អយស្ទ័រ​និង​សាច់ក្រហម​មាន​ផ្ទុក​ជាតិ​ស័ង្ក​សី​​​ខ្ពស់​ដូច្នេះ​អ្នកតម​ញុំាសាច់​ត្រូវតែញុំា​អ្វី​ផ្សេង​មក​ជំនួស​សារធាតុ​នេះ។ មានន័យថា​បើអ្នក​មិនបាន​ញុំាសាច់​អ្នកអាច​នឹងខ្វះ​ជាតិស័ង្កសី​ ហើយអ្នក​ក៏អាច​មិន​ដឹងរសជាតិ​បានដែរ។

៣ កង្វះ​អាហារូបត្ថម្ភ

ប្រសិនបើ​អ្នកឈប់​ទទួលទាន​សាច់ អ៊ីយ៉ូត​ ជាតិដែក វីតាមីន D និង​កង្វះ B12នឹង​កើត​មាន។ ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសា​ស្ត្រ​អះអាងថា​ប្រសិនបើ​របបអាហារ​របស់អ្នក​មានបរិមាណ​គ្រប់គ្រាន់​នៃពពួកសណ្តែក(សណ្តែកដី​និង​សណ្តែកបាយ) ផ្លែឈើ បន្លែ​ពណ៌​បៃតង ផលិតផល​គ្រាប់​ធញ្ញជាតិ និង អាហារ​ធញ្ញជាតិ​អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​​ឡើងវិញ។

៤ ធ្វើឲ្យ​ហ្សែន​របស់អ្នក​កាន់តែ​ល្អ

ប្រសិនបើ​ការរស់នៅ​របស់អ្នក​មិន​ល្អនោះ​ហ្សែន"អាក្រក់" ​ចាប់ផ្តើម​ធ្វើការ​លឿនជាង​មុន​បណ្តាល​ឱ្យមាន​ការរីករាលដាល​នៃជំងឺរ៉ាំរ៉ៃ​និង​ការធាត់ តែ​ប្រសិនបើ​អ្នកមាន​ការរស់​នៅ​ដែល​មាន​សុខភាព​ល្អ​ហ្សែន​ធ្វើការ​ផ្លាស់ប្តូរ។ វាជា​ការផ្លាស់​ប្តូរពី​ការញ៉ាំ​សាច់​ទៅជា​របបអាហារ​បន្លែ​ដែល​ប្តូរ​ហ្សែន"ល្អ"ហើយ​វាជួយ​ធ្វើឱ្យ​រាងកាយ​របស់យើង​​មាន​​លក្ខណៈ​​ធម្មតា។

៥ មួយ​ភាគ​បីនៃ​កម្រិត​កូឡេស្តេរ៉ុល​របស់អ្នក​នឹងត្រូវ​បាន​កាត់បន្ថយ

នៅពេល​អ្នកមិន​ញ៉ាំសាច់​នោះ​កម្រិត​កូឡេស្តេរ៉ុល​នៅក្នុង​ឈាម​នឹងធ្លាក់ចុះ។​​ ប៉ុន្តែ​មិនមាន​ផលប៉ះពាល់​ណា​​​មួយ​ក្នុង​ករណី​នេះទេ​ អ្នកគ្រាន់​តែមាន​សុខភាព​ល្អ​ប៉ុណ្ណោះ។

៦ កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាមបេះដូង

អ្នកវិទ្យាសាស្រ្ត​​អាមេរិច​បាន​រកឃើញថា​ស៊ីននីទីន​នៅក្នុង​សាច់ពណ៌ក្រហម​បង្កឱ្យមាន​ប្រតិកម្មគីមី​ដែលប៉ះពាល់​អវិជ្ជមាន​ដល់​បេះដូង​របស់យើង។ វា​ពិតជាល្អ​ដែលអ្នក​បរិភោគ​បន្លែ​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​លើសឈាម​ ជំងឺទឹកនោមផ្អែម​​ និង​​មហារីកពោះវៀនធំ​និងមហារីកក្រពះ។

៧ អ្នក​កាន់​តែខ្លាំងក្លា

រឿងមួយ​ដែល​អ្នក​មិន​ញុំា​សាច់​នោះ​គេ​សង្កេត​ឃើញ​ថា ពួកគេ​មិន​សូវ​អស់កម្លាំង​អំឡុង​ពេលថ្ងៃ។

៨ ស្បែក​របស់អ្នក​នឹង​មាន​សុខភាព​ល្អ

អ្នកញុំា​បន្លែ​ជាច្រើន​បានសង្កេត​ឃើញថា ពេល​មិនញុំា​សាច់ស្បែក​មុខស្រស់ថ្លា​ដូចជា មុន​ក្បាលខ្មៅ​និង​មុន​​មិន​មាន​លើ​ផ្ទៃមុខ។

៩ ចំនួន​បាក់តេរី​ក្នុងពោះវៀន​របស់អ្នក​នឹង​កើត​ឡើង

បើតាម​ទិន្នន័យ​បង្ហាញថា ​មនុស្ស​ដែល​បរិភោគ​បន្លែជាអាហារ​មាន​បាក់តេរីការពារ​ច្រើន។

១០ ស្រក​គីឡូ

បើអ្នក​ឈប់​ញុំា​សាច់ អាច​ស្រក​គីឡូ​បាន ១០ ផោន​ប្រហែល​នឹង ៤.៥ គីឡូក្រាម។ ដូច្នេះរ​បបអាហារ​ជាំបន្លែ​គឺ​ល្អ​សម្រាប់​អ្នក។

ចុចអានបន្ត៖កុំមើលងាយ! ទម្លាប់សាមញ្ញប្រចាំថ្ងៃ​ ៨ យ៉ាងអាច​បំផ្លាញ​សុខភាព​អ្នកដោយមិនដឹងខ្លួន

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម