បើមានសញ្ញាទាំងនេះ គាត់ស្រលាញ់អ្នកចាត់ទុកជាប្អូនស្រីប៉ុណ្ណោះ

  • 2019-07-24 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ធ្លាប់​​សប្បាយ​ចិត្ត​ពេល​នៅ​ជិត​អ្នក​ណា​ម្នាក់​ទេ? ​ថែម​ទាំង​ឃើញ​ថា​ គេ​ក៏​មាន​អារម្មណ៍​ល្អ​ចំពោះ​អ្នក​វិញ ប៉ុន្តែ​អ្នក​មិន​ច្បាស់​ថា​​គេ​ Crush ​អ្នក​វិញ​ឬ​អត់។ ​​ស្នេហា​​គឺ​ជា​រឿង​ពិបាក​ទស្សន៍​ទាយ ហើយ​ក៏​​ពិបាក​យល់​​ដែរ។ ពេល​ខ្លះ​អ្នក​គិត​គេ​​ថា​ជា​ស្នេហា ​តែ​គេ​វិញ​​​គិត​អ្នក​ត្រឹម​ប្អូន​ស្រី​ប៉ុណ្ណោះ។ ​កុំ​ឲ្យ​មិន​ច្បាស់​លាស់​ទៀត ​៥​ចំណុច​ខាង​ក្រោម​នេះ​បង្ហាញ​ច្បាស់​ដូច​ថ្ងៃ​ថា គេ​ចាត់​ទុក​អ្នក​ត្រឹម​ប្អូន​ស្រី​ប៉ុណ្ណោះ។​​​

១. គ្មាន​អំណោយ​សម្រាប់​ថ្ងៃ​ពិសេស

កា​ដូ​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ស្រី តែ​បើ​​គាត់​គ្មាន​សូម្បី​តែ​មួយ​សម្រាប់​អ្នក​​នូវ​ថ្ងៃ​ពិសេសៗ​ដូច​ជា​បុណ្យ​ខួប​កំណើត ​ទិវា​សិទ្ធ​នារី ​​ជា​ដើម ​ប្រហែល​អ្នក​អាច​ដឹង​ខ្លួន​ខ្លះ​ហើយ​ថា​គេ​មិន​បាន​ទុក​អ្នក​ជា​មនុស្ស​សំខាន់។ ​បើ​គាត់​ពិត​ជា​ស្រលាញ់​អ្នក​មែន ​គាត់​នឹង​ទិញ​កា​ដូ​ឲ្យ​អ្នក​​​ដើម្បី​សន្សំពិន្ទុ​ សម្រាប់​ស្នេហា​មួយ​នេះ។

២. គាត់​និយាយ​ពី​ស្នេហា​ចាស់​ប្រាប់​​អ្នក​ ដោយ​គ្មាន​ក្រែង​ចិត្ត

​រឿង​ស្នេហា​ចាស់​ គូស្នេហ៍​ណា​ក៏​គេ​ប្រយ័ត្ន​ដែរ គឺ​មិន​ងាយ​បង្ហើប​ផ្តេស​ផ្តាស​ទេ ។ ​តែ​បើ​គាត់​និយាយ​រឿង​សង្សារ​ចាស់​​ឲ្យ​អ្នក​​ស្ដាប់ មាន​ន័យ​ថា​គាត់​​គ្មាន​យល់​​អារម្មណ៍​ឈឺ​ចាប់​ពេល​​អ្នក​លឺ​នោះ​ទេ។ ​នោះ​មក​ពី​​គាត់​មិន​បាន​ស្រលាញ់​អ្នក​​ដូច​អ្នក​មាន​ចំពោះ​គាត់ ទើប​គាត់​និយាយ​ពី​អនុស្សាវរីយ៍​​ផ្អែម​ល្ហែម​ចាស់​ៗ​ ដោយ​គ្មាន​ក្រែង​ចិត្ត​អ្នក​សូម្បី​បន្តិច។ ​​

​៣. មាន​ឱកាស​ឆាត​ជាមួយ​គ្នា​ពេល​យប់ តែ​លា​គ្នា​ដោយ​គ្មាន​ពាក្យ​ផ្អែម

​ពាក្យ​ផ្អែម​ល្ហែម​មុន​ចូល​គេង ​ដូច​ជា​ សុបិន​ល្អ​ណា ​រា​ត្រី​សួ​ស្តី ​​​អាកាស​ធាតុ​ត្រជាក់​កុំ​ភ្លេច​ដណ្ដប់​ភួយ​ណា សុទ្ធ​តែ​មនុស្ស​ប្រុស​ចង់​និយាយ​​ទៅ​កាន់​គូ​ស្នេហ៍​​។ ​តែ​បើ​អ្នក​សង្កេត​ឃើញ​ថា ​មាន​ពេល​ខ្លះ​អ្នក​មាន​ឱកាស​បាន​ឆាត​លេង​ជាមួយ Crush ពេល​យប់​ជ្រៅ​​​ហើយ​​ពេល​ឆាត​ចប់ គាត់​គ្មាន​ពាក្យ​ផ្អែម​លា​អ្នក​ទេ នោះ​ក៏​ជា​សញ្ញា​បញ្ជាក់​ច្បាស់​ដែល​ថា ​គេ​អត់​គិត​អ្នក​អី​ពិសេស​​បន្តិច​សោះ។

៤. គាត់​គ្មាន​អារម្មណ៍​រំភើប​ពេល​នៅ​ក្បែរ​អ្នក

​ប្រហែល​ជា​​មនុស្ស​ស្រី​នឹង​រំភើប​នៅ​ពេល​ចាប់​បាន​មនុស្ស​ប្រុស​លួច​​សម្លឹង​ខ្លួន ​ព្រោះ​​អាច​សន្មត​ថា គាត់​កំពុង​ស្រលាញ់​អ្នក​ហើយ។ ​តែ​​បើ​សូម្បី​ពេល​​នៅ​ជិត​​គាត់ ​ហើយ​គាត់​គ្មាន​បង្កើត​ការ​សន្ទនា ឬ​​ចង់​ស្និទ្ធ​ស្នាល​នឹង​អ្នក​​ទេ ​ក៏​ជា​​ពេល​ដែល​អ្នក​​គួរ​​ត្រៀម​កាត់​ចិត្ត​ឲ្យ​ហើយ​ទៅ។ ​

៥. គ្មាន​រូប​ថត​អ្នក​សូម្បី​មួយ​ប៉ុស្ត៍ ទោះ​មាន​ឱកាស​បាន​ថត​ជាមួយ​គ្នា​ក៏​ដោយ

​នៅ​ក្នុង​ពិធី​ជប់​លៀង ​ឬ​ការ​​ជួប​ជុំ​មិត្តភ័ក្ដិ មនុស្ស​ប្រុស​នឹង​ឆ្លៀត​ឱកាស​នេះ​ដើម្បី​បាន​ប្រមាញ់​រូប​ថត​អ្នក ឬ​សុំ​អ្នក​ថត Selfies ​ជាមួយ ព្រោះ​ជា​វេលា​ល្អ​ឲ្យ​​គាត់​អាច​ជិត​ដិត​នឹង​អ្នក​បាន។ ​ប៉ុន្តែ​អកុសល​អី ​គាត់​គ្មាន​រូប​អ្នក​សូម្បី​មួយ​សន្លឹក​ពេល​ផុស​រូប​​ជុំ​គ្នា​នៅ​លើ Account ​របស់​គាត់។

​​វា​ជា​រឿង​ឈឺ​ចាប់​បំផុត​នៅ​ពេល​យើង​​ដឹង​ថា ​គេ​គ្មាន​សូម្បី​កូន​ចិត្ត​ស្រលាញ់​យើង​វិញ។ ​តែ​យ៉ាង​ហោច​ណាស់ ​បើ​យើង​ដក​ខ្លួន​មុន​កុំ​ឲ្យ​ឈឺ​ខ្លាំង​ជាង​នេះ ​ជា​រឿង​ល្អ​។ ស្នេហា​ជា​​អារម្មណ៍​របស់​មនុស្ស​ពីរ​នាក់ ​បើ​គ្រាន់​​កើត​ឡើង​តែ​ម្ខាង ​គឺ​មិន​អាច​បន្ត​បាន​ទេ។ ​ប៉ុន្តែ​កុំ​អស់​សង្ឃឹម​អី ថ្ងៃ​ណាមួយ​អ្នក​នឹង​ជួប​បុរស​ដែល​ស្រលាញ់​អ្នក​ពិត ហើយ​ក្ដី​សុខ​នឹង​កើត​ឡើង​មិន​ខាន៕​​​​

ចុចអាន៖ ​​ មនុស្ស​ស្រី​ពូកែ​ជាង​ប្ដី​ ត្រូវ​គេ​ស្អប់ បើ​អន់​ជាង​ប្ដី ត្រូវ​គេ​មើល​ងាយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម