៥ វិធីកាត់​ចិត្ត​ពី​ស្នេ​ហ៍​ក្បត់បានរហ័ស លែងនឹកគេទៀត

  • 2019-07-11 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ជ្រុល​តែ​គេ​ចង់​ចាក​ចេញ​ទៅ​ហើយ​ យើង​ក៏​កុំ​ចង់​ឃាត់​ឃាំង​គេ​ទុក​ធ្វើ​អ្វី វា​មាន​តែ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ស្អិត​ទ្រូង​ឥត​ប្រ​យោ​ជ​ន៏​នោះ​ទេ។ ងាក​មក​មើល​ខ្លួនឯង​កាលពី​មុន​ពេល​ដែល​មិនទាន់​ស្គាល់​គេ​​ជីវិត​យើង​មាន​ក្តី​សុខ​ប៉ុណ្ណា យើង​បាន​ប្រើ​ជិ​វិត​នេះ​បែប​ណា​ខ្លះ។​ឈប់​នឹក​គិត​ពី​គេ​ទៀត​​​ ហើយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជា​ថ្មី​​ដោយ​សាក​ល្បង​គន្លឹះ​ទាំង​ប៉ុន្មាន​នេះ​៖​

​១. ​​យក​ពេល​មើល​ថែ​ខ្លួន​ឯង

ត្រូវ​ផ្ដល់​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​ ​ថែ​សុខ​ភាព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ត្រូវ​ប​រិ​ភោគ​អាហារ​សុខ​ភាព។ ​ឈប់​ឃាំង​ខ្លួន​ក្នុង​បន្ទប់​ដោយ​ចេញ​មក​ខាង​ក្រៅ​លំ​ហែ​រ​កាយ​ជា​មួយ​មិត្ត​ភក្តិ​ឲ្យ​បាន​ញឹក​ញាប់​ ដូច​ជា​ទៅ​មើល​ភាព​យន្ត​ឬ​ដើរ​ផ្សារ​ជា​ដើម។ ពេល​ទៅ​ណា​មក​ណា តុប​តែង​ខ្លួន​ឲ្យ​បាន​ស្អាត​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ពេល​ចេញ​ទៅ​ក្រៅ។

២. រក​ចំ​ណុច​​អ​វិជ្ជ​មាន​របស់​គេឲ្យ​បាន​ច្រើន​

​​​​​​​​​​​​​ត្រង់​ចំ​ណុច​នេះ​ពិត​ជា​មាន​សា​រៈ​សំខាន់​ព្រោះ​ធ្វើ​ឲ្យ​យើង​ដឹង​ខ្លួន​ឯង​ថា​គេ​មិន​បាន​ស្មោះ​ត្រង់​នឹង​យើង​នោះ​ទេ​​ កន្លង​​មក​គ្រាន់​តែ​ជា​ការ​ស​ម្ដែង​មួយ​ពេ​ល​ៗ​របស់​គេ​ប៉ុណ្ណោះ​។ ​

​៣. ​​​​​​​ផ្ដាច់​ចំ​ណ​ង​ទំ​នាក់​ទំនង​ជា​មួយ​គេ

លុប​ចោល​អ្វី​គ្រប់​យ៉ាង​ដែល​​ជា​របស់​គេ​ឲ្យ​អស់​មិនថា​រូបថត​ឬ​​ឆាត​ រួម​ទាំង​បោះ​ចោល​ឲ្យ​អស់​រាល់​វត្ថុ​អ​នុ​ស្សា​វ​រី​យ៍​ដែល​គេ​ឲ្យ​កន្លង​មក​ ។ ជា​ពិ​សេស​មិន​គួរ​ទៅ​កន្លែង​ណា​ដែល​ធ្លាប់​ទៅ​​ជា​មួយ​គេ​នោះ​​ទេ។​

​​​​៤. ឈប់​រំលឹក​ពី​គេ​

កុំ​ចង់​ដឹង​ឬ​លឺ​អ្វី​ពី​គេ​ មិន​ត្រូវ​ប​ន្ត​និ​យាយ​ពី​អ្វី​ដែល​ទាក់​ទង​នឹង​គេ​ទៀត​នោះ​ទេ​ វា​គ្មាន​បាន​ប្រ​យោជន៍​អ្វី​ ក្រៅ​ធ្វើឲ្យ​ខ្លួន​ឯ​ង​ខាត​ពេល​វេលា ពិ​បា​ក​ចិត្ត​​ព្រម​ទាំង​ខូច​អារម្មណ៍​ទៀត។​​​

៥. ដៅ​គោល​ការណ៍​អ​នា​គ​ត​ខ្លួន​ឯង

រៀប​ចំ​ផែន​ការ​ជី​វិ​ត​សម្រាប់​ខ្លួន​ឯង​ដើម្បី​ការ​ពារ​ហា​និ​ភ័យ​ទៅ​ថ្ងៃ​មុខ​ហើយ​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ចង់​បាន​អ្វី​។ បន្ទាប់​មក​ដៅ​ទិស​អ្វី​ដែល​ខ្លួន​ចង់​បាន​ដោយ​ដាក់​ទាំង​កម្លាំង​កាយ​និង​កម្លាំងចិត្ត​ក្នុង​ការ​ធ្វើ​វា​៕​​​

ចុចអាន៖ ​​ សញ្ញា​ទាំង​៧បញ្ជាក់​ថា crush មិន​បាន​ស្រលាញ់​អ្នក​វិញ​ទេ

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម