នាវ នារីបញ្ចពិសី ស្រ្តីកម្ពុជាដំបូងឆ្លងកាត់ភ្នំអាល់វែងជាងគេនៅតំបន់អឺរ៉ុបដោយម៉ូតូ

  • 2019-07-23 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​នាវ នារី​បញ្ច​ពិសី ​ជា​នារី​កម្ពុជា​ដំបូង​គេ​ធ្វើដំណើរ​ឆ្លង​កាត់​ភ្នំ​អាល់​ដោយ​ម៉ូតូ ​ដែល​ជា​ជួល​ភ្នំ​ទឹក​កក​វែង​ជាង​គេ​បង្អស់​នៅ​តំបន់​អឺ​រ៉ុប ដោយ​ចំណាយ​ពេល​​ជាង​១​អាទិត្យ​​​​​លើ​ចម្ងាយ​រាប់​ពាន់​គី​ឡូ​ម៉ែត្រ​ ។ ​នេះ​ជា​មោទកភាព​មួយ​ ដែល​​កម្រ​មាន​ស្ត្រី​រូប​ណា​ហ៊ាន​ធ្វើ​ដំណើរ​លក្ខណៈ​ផ្សង​ព្រេង​បែប​នេះ ឆ្លង​កាត់​ជួល​ភ្នំ​វែង​​ជាង​គេ​ក្នុង​អាកាសធាតុ​ត្រជាក់​ស្ទើរ​​រឹង​កក​បែប​នេះ​ណាស់។

អ្វី​កាន់​តែ​អស្ចារ្យ​ទៀត​នោះ ​គឺ​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម​ឆ្នាំ​២០១៦ ​រីក​រាយ​ដែល​បាន​ប្រាប់​ប្រជាជន​រស់​នៅ​តំបន់​នោះ​ពី​ប្រទេស​កម្ពុជា ​និង​ប្រាសាទ​អង្គរវត្ត ​ដែល​មនុស្ស​ភាគ​តិច​ណាស់​​នៅ​ទី​នោះ​បាន​ស្គាល់ ។​​​

​ប្រធាន​ក្រុម​ហ៊ុន​ទេសចរណ៍ All Dream (Cambodia) Co. Ltdប្រាប់​ថា ​​ក្នុង​ដំណើរ​​ឆ្លង​កាត់​​ភ្នំ​វែង​ជាង​គេ​នៅ​អឺ​រ៉ុប​នេះ​ ​ក៏​មាន​​ស្វាមី​អ្នក​ស្រី​ចូល​រួម​ដែរ ​ដោយ​គាត់​ជា​អ្នក​បើក​ម៉ូតូ​ប្រភេទ BMW ​ហើយ​អ្នក​ស្រី​ជិះ​ពី​ក្រោយ ព្រម​ទាំង​សមាជិក​​ក្រុម​ម៉ូតូ BMW ​​ច្រើន​រូប​ទៀត ​ចូល​រួម​ដំណើរ​ដ៏​អស្ចារ្យ​នេះ ​​​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ដល់​​ថ្ងៃ​ ៧ ខែ​កក្ក​ដា ​ឆ្នាំ​២០១៩។

​​​​ផ្ដើម​ចេញ​ពី​ប្រទេស​អាល្លឺ​ម៉ង់ ​ឆ្លង​កាត់​ប្រទេស​អូ​ទ្រីស ​ប្រទេស​​ស្វី​ស ​និង​ប្រទេស​អ៊ី​តា​លី​ ហើយ​ជិះ​ម៉ូតូ​មួយ​ថ្ងៃ​ជាង​១០​ម៉ោង អ្នក​ស្រី​​និយាយ​ថា ​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​លើស​លុប ដោយ​សារ​ស្ថាន​ភាព​ផ្លូវ​កោង មាន​ឧបសគ្គ​ខ្លះ​ៗ ​។ ប៉ុន្តែ​មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ឡើយ ព្រោះ​​អតីត​និស្សិត​​ជំនាញ​ផ្នែក​គ្រប់​គ្រង​​​ធ្លាប់​​ជិះ​ម៉ូ​តូ​លក្ខណៈ​ផ្សង​ព្រេង​​បែប​នេះ​នៅ​ប្រទេស​វៀត​ណាម ​និង​ថៃ​រួច​មក​ហើយ។ លើស​ពី​នេះ ជា​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​កើត​នៅ​ទី​ក្រុង​ភ្នំ​ពេញ​នេះ​ស្រាប់​តែ​ម្ដង ​ដែល​​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​គ្រប់​ប្រភេទ។

​​​ សម្រាប់​​​​​អ្នក​ស្រី អ្វី​ដែល​ពេញ​ចិត្ត​បំ​ផុត​ពី​ដំណើរ​​នេះ ​គឺ​បាន​បង្ហាញ​ជន​បរទេស​ពី​ប្រទេស​កម្ពុជា ព្រោះ​​នៅ​ទី​នោះ​កម្រ​មាន​ជន​ជាតិ​អាស៊ី​ទៅ​លេង​ណាស់។ ​ម្យ៉ាង​ទៀត ​មាន​គេ​សួរ​អតីត​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​រូប​នេះ​ថា ​​តើ​អ្នក​ស្រី​ជា​ជន​ជាតិ​អ្វី ​​មក​ពី​ណា? ​​ថៃ ​ឬ​វៀត​ណាម? ពាក់​ព័ន្ធ​នឹង​រឿង​នេះ ​អ្នក​ស្រី ​បញ្ច​ពិសី​មិន​ស្ទាក់​ស្ទើរ​នឹង​ប្រាប់​ថា ​​ជា​ជន​ជាតិ​ខ្មែរ មក​ពី​ប្រទេស​កម្ពុជា​នោះ​ទេ ហើយ​អ្នក​ស្រី​ក៏​បាន​ណែ​នាំ​ឲ្យ​ជន​បរទេស​ទាំង​នោះ​មក​លេង​ប្រាសាទ​អង្គរវត្ត​​ទៀត​ផង។

​នេះ​​​ពិត​ជា​មោទកភាព​ណាស់ សម្រាប់​នារី​កម្ពុជា​ដំបូង​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ភ្នំ​អាល់​វែង​ជាង​គេ​នៅ​អឺ​រ៉ុប​ដោយ​ម៉ូតូ​យ៉ាង​​ជឿ​ជាក់​ ព្រម​ទាំង​បាន​បង្ហាញ​ដល់​ពិភពលោក​​​ពី​ប្រទេស​កម្ពុជា​ថែម​ទៀត​៕

ចុចអាន៖ ​ ២​​ចំណុច​សំខាន់​ត្រូវ​ដឹង​​ មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​ការងារ​ណា​មួយ​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម